Tuesday, February 07, 2017

ទស្សនៈ៖ដើម្បី​ដឹង​ការ​ពិត​!​

នៅប៉ុន្មានថ្ងៃកន្លងមកនេះ មានបែកធ្លាយវីដេអូឃ្លីបពាក់ពន្ធនឹងរឿងអាស្រូវផ្លូវភេទរបស់មេដឹកនាំ និងមន្ត្រីជាន់ខ្ពស់មួយចំនួន នៃគណៈបក្សសាង្គ្រោះជាតិដែលធ្វើឱ្យមជ្ឈដ្ឋាននានានាំគ្នាចាប់អារម្មណ៏ ហើយនាំគ្នាវិភាគតាមការយល់ឃើញរបស់ខ្លួន ។  អ្នកខ្លះយល់ថា គឺជារឿងពិត ពីព្រោះ ទាំងសម្លេង និងចលនាសកម្មភាព ស៊ីគ្នាទៅនឹងការជាក់ស្តែង គ្មានអ្នកណាអាចបន្លំសម្លេងរបស់ម្ចាស់ដើមបានទេ ទោះបីមានទេពកោសល្យបញ្ចូលសម្លេង បែបបញ្ចូលសម្លេងក្នុងខ្សែភាពយន្តក៏ដោយសម្លេងពិត និងសម្លេងបញ្ចូលយ៉ាងណាក៏មិនដូចគ្នាដែរ ។ ចំណែកអ្នកខ្លះទៀតយល់ថាអំពើទាំងអស់ដែលកើតឡើងគឺជាល្បិចកលរបស់គណៈបក្សកាន់អំណាច ប្រឌិតរឿងដើម្បីដាក់កំហុសនិងធ្វើឱ្យគណៈបក្សប្រឆាំងធ្លាក់ប្រជាប្រីយភាពខណៈដែលការបោះឆ្នោតជិតឈានមកដល់ ។
ទស្សនៈយល់ឃើញខុសៗគ្នាខាងលើនេះ គ្រាន់តែជាការយល់ឃើញនិងការគិតរៀងខ្លួនប៉ុណ្ណោះ មិនអាចយកជាការត្រឹមត្រូវ ឬជាការពិតបានទេ។ ចង់បានការពិត និងច្បាស់លាស់លុះត្រាតែសាម៉ីជនដែលមានឈ្មោះក្នុងវីដេអូឃ្លីបនោះ ក្លាហានហ៊ានចេញមុខមកដាក់ពាក្យជាផ្លូវការប្តឺងសុំអន្តរាគមពីស្ថាប័នមានសមត្ថកិច្ចនិងតុលាការ ដើម្បីបើកការស៊ើបអង្កេតតាមបច្ចេកទេសទៅ នោះនឹងរកការពិតឃើញជាក់ស្តែងជាមិនខាន តើសាម៉ីជនពាក់ពន្ធបានប្រព្រឹត្តមែនឬ អត់។ ចំណែក អ្នកដែលហ៊ានលួចថតសម្លេងគេ និងយកមកចាក់ផ្សាយដោយគ្មានការអនុញាត ត្រូវទទួលទោសតាមច្បាប់ជាធរមាន នោះទើបរកឃើញការពិត មិនអាចប្រកែកបានហើយការបកស្រាយ
តាមការយល់ឃើញ និងតាមនិន្នាការនយោបាយ លាបព៌ណគ្នា វាយប្រហារគ្នា នឹងត្រូវបញ្ចប់ ។ផ្ទុយទៅវិញ បើសាម៉ីជនពាក់ពន្ធ នៅតែសម្ងំស្ងៀម មិនហ៊ានចេញមុខប្តឹងរកការពិតទេ បញ្ហានឹងនៅតែជាបញ្ហាដដែល នៅតែបន្ត បើអូសបន្លាយ វានឹងនាំដល់ការប្រទូសរ៉ាយនៅក្នុងសង្គមជាតិកាន់តែធំជាក់ជាមិនខាន ៕

No comments:

Post a Comment