Tuesday, February 07, 2017

ក្រសួង​បរិស្ថាន បើក​វគ្គបណ្តុះ​បណ្តាល​ស្តីពី​ការគ្រប់​គ្រង​បរិស្ថាន និង​ធនធាន​ធម្មជាតិ ​រយៈ​ពេល ១០ថ្ងៃ

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិដែលមានរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៧ ដោយមានការចូលរួមពីមន្ត្រីវ័យក្មេងក្នុងក្របខណ្ឌចំនួន ១៤៩ នាក់ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០១៧ ។
សូមជម្រាបផងដែរថា ប្រធានបទចំនួន៧ ត្រូវបានបញ្ចូលក្នុងវគ្គបណ្តុះបណ្តាលនោះរួមមាន ការងាររដ្ឋបាល និងធនធានមនុស្ស ការងារហិរញ្ញវត្ថុ ការងារលទ្ធកម្ម ការងារផែនការថវិកា ការគ្រប់គ្រងធនធានធម្មជាតិ ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ការងារកិច្ចគាំពារបរិស្ថាន ការងារចំណេះដឹង និងព័ត៌មានបរិស្ថាន ការអភិវឌ្ឍដោយចីរភាព និងយុវជនគំរូ ពលរដ្ឋល្អ មន្ត្រីឆ្នើម។
គោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារតាមរយៈការបណ្តុះបណ្តាលជំនាញទាក់ទងនឹងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព និងចំណេះដឹងផ្សេងទៀត ជូនដល់មន្ត្រីវ័យក្មេងបន្ថែមលើឯកទេសដែលខ្លួនបានសិក្សា។ លោក សាយ សំអាល់ បានផ្តាំផ្ញើដល់មន្ត្រីវ័យក្មេងទាំងអស់ត្រូវយកចិត្តទុកដាក់លើការធ្វើបទបង្ហាញ និងការចែករំលែកបទពិសោធន៍ពីគ្រូឧទ្ទេសនាមនានា៕

No comments:

Post a Comment