Tuesday, February 07, 2017

កញ្ញា ធី សុវណ្ណថា ចូលបំភ្លឺជូនតុលាការពាក់ព័ន្ធនឹងការប្តឹង លោក សម រង្ស៊ី ទារសំណងជំងឺចិត្ត២៥ម៉ឺនដុល្លារ (មានវីដេអូ)

(ភ្នំពេញ​)៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនដើម្បីសង្គម បានទៅដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលបំភ្លឺជូនតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធនឹង​ការ​ប្តឹង​ លោក ​សម​ រង្ស៊ី​ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​​ ដោយទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២៥ម៉ឺន​ដុល្លារ​អាមេរិក​។
កញ្ញា​ ធី​ សុវណ្ណថា​ បាន​ប្តឹង​​លោក ​សម​ រង្ស៊ី​ ដោយ​ភ្ជាប់​យក​ករណី​ដែល​លោក ​សម​ រង្ស៊ី​ ចោទប្រកាន់​លោក​នាយករដ្ឋមន្ត្រី​ថា ​បាន​សូក​ប្រាក់ ​កញ្ញា​ ធី​ សុវណ្ណថា​ ចំនួន​១លាន​ដុល្លារ​អាមេរិក ឱ្យរូបនាងធ្វើសកម្មភាពប្រឆាំងនឹងគណបក្សសង្រ្គោះជាតិ។​ ដើម្បី​បង្ហាញ​ភាព​ស្អាតស្អំ​ ទើប​កញ្ញា​ ធី​ សុវណ្ណថា​ បានប្តឹង​ទៅ​តុលាការ​ឱ្យ​ជួយ​រក​យុត្តិធម៌​ និង​ផ្តន្ទា​ទោស​លោក​ សម​ រង្ស៊ី​ តាម​ច្បាប់​៕

No comments:

Post a Comment