Monday, November 28, 2016

លោក​ Donald Trump បានរិះ​គន់យ៉ាង​ខ្លាំងដល់​កិច្ចខិត​ខំប្រឹងប្រែង​រាប់សន្លឹក ​ ឆ្នោតឡើងវិញរបស់លោកស្រី Jill Stein ថា នេះគឺជាគ្រោងការក្បត់មួយ

ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានថ្កោលទោសអតីតបេក្ខជនប្រធានាធិបតីរបស់គណបក្ស Green Party  លោកស្រី Jill Stein កាលពីថ្ងៃសុក្រ ចំពោះយុទ្ធនាការរបស់លោកស្រីដើម្បីរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋចំនួន៣។
លោក Trump បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយក្រុមរៀបចំអន្តរកាលរបស់គាត់ថា «នេះគឺជាគ្រោងការក្បត់មួយដែលធ្វើឡើងដោយគណបក្ស Green Party សម្រាប់ការបោះឆ្នោតមួយដែលត្រូវបានទទួលស្គាល់រួចទៅហើយ ហើយលទ្ធផលនៃការបោះឆ្នោតនេះគួរតែត្រូវបានគោរពជំនួសភាពប្រឈម និងការរំលោភបំពាន ដែលនេះគឺជាអ្វីដែលលោកស្រី Jill Stein កំពុងធ្វើយ៉ាងពិតប្រាកដនោះ»។
លោក Trump បាននិយាយថា «ការរាប់សន្លឹកឆ្នោតនេះគឺគ្រាន់តែជាវិធីមួយសម្រាប់លោកស្រី Jill Stein… ដើម្បីបំពេញលុយនៅក្នុងប្រអប់ប្រាក់របស់លោកស្រី ហើយលុយភាគច្រើនបំផុតនោះ លោកស្រីមិនដែលបានចំណាយ សូម្បីតែទៅលើការរាប់សន្លឹកឆ្នោត ដែលគួរឱ្យអស់សំណើច នោះ ក៏មិនមានផង»។
លោកស្រី Stein បានលើកឡើងពីប្រាក់រាប់លានដុល្លារដើម្បីផ្តួចផ្តើមក្នុងការរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋចំនួន ៣ ដែលចំនួនសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីនេះ រត់ប្រកៀក ប្រកិតគ្នាបំផុត នោះមានរដ្ឋ Pennsylvania រដ្ឋ Wisconsin និងរដ្ឋ Michigan។ ប៉ុន្តែលោកស្រីក៏បានបង្វែរគោលដៅរៃប្រាក់ និងយុទ្ធនាការរបស់លោកស្រីដែលបានលើកឡើងនូវគោលដៅរបស់ខ្លួនចាប់ពី ៥ លានដុល្លារទៅ ៧ លានដុល្លារ ខណៈដែលលុយនេះចេះតែបន្តហូរចូលមក។
ក្រុមអ្នកជំនាញបាននិយាយថា ស្ទើរតែគ្មានឱកាសនៃយុទ្ធនាការរបស់លោកស្រី Stein ក្នុងការប្រែក្រឡាស់លទ្ធផលនៃអង្គបោះឆ្នោត។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះបានបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំង ដោយសារតែជ័យជម្នះរបស់លោកស្រី Hillary Clinton ទៅលើចំនួនសន្លឹកឆ្នោតរបស់មហាជនសរុបមានខ្ពស់រួចស្រេចទៅហើយ។
កាសែត New York Times បានធ្វើសេចក្តីរាយការណ៍ថា រដ្ឋបាលរបស់លោក Obama នៅថ្ងៃសុក្រនេះ បានច្រានចោលគំនិតមួយថា ការលួចយកព័ត៌មានយ៉ាងរីករាលដាលនេះ អាចមានឥទ្ធិពលលើលទ្ធផលនៃការបោះឆ្នោតនេះ។ សេតវិមានបាននិយាយថា លទ្ធផលនេះ «បានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនូវឆន្ទៈរបស់ពលរដ្ឋអាមេរិក»។
លោកស្រី Stein ឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋ Wisconsin កាលពីថ្ងៃសុក្រ ហើយបានបញ្ជាក់ថា លោកស្រីមានបំណងធ្វើដូចគ្នានេះនៅក្នុងរដ្ឋ Michigan និងរដ្ឋ Pennsylva-nia នៅសប្តាហ៍ក្រោយ។ លោក Marc Elias មេធាវីយុទ្ធនាការរបស់លោកស្រី Clinton បាននិយាយថា ក្រុមរបស់គាត់នឹង «ចូលរួម» នៅក្នុងដំណើរពិនិត្យឡើងវិញនៅរដ្ឋ Wisconsin នេះ ព្រមទាំងសន្លឹកឆ្នោតនៅក្នុងរដ្ឋ Michigan និងរដ្ឋ Wisconsin ផងដែរ។ បើសិនជាលោកស្រី Stein ផ្តួចផ្តើមឱ្យមានគំនិតរាប់ឡើងវិញនៅរដ្ឋទាំងនោះ។
«ប្រជាជនបាននិយាយជាទូទៅថា ការបោះឆ្នោតនេះបានបញ្ចប់ហើយ ដូចការដែលលោកស្រី Hillary Clinton ខ្លួនឯងបាននិយាយនៅយប់ថ្ងៃបោះឆ្នោតអញ្ចឹង ដោយបន្ថែមទៅនឹងការទទួលស្គាល់របស់លោកស្រីដោយការអបអរសាទរខ្ញុំផង «យើងត្រូវតែទទួលយកលទ្ធផលនេះ ហើយបន្ទាប់មកសម្លឹងមើលទៅអនាគត»។
«វាជាការសំខាន់ដើម្បីចង្អុលបង្ហាញថា ដោយមានជំនួយពីអ្នកបោះឆ្នោតរាប់លាននាក់ទូទាំងប្រទេសនោះ យើងបានឈ្នះការបោះឆ្នោត ៣០៦ នៃអង្គបោះឆ្នោត នៅថ្ងៃបោះឆ្នោតនោះ ភាគច្រើនបំផុតមកពីក្រុមសាធារណរដ្ឋ ចាប់តាំងពីឆ្នាំ១៩៨៨ ហើយយើងបានអនុវត្ត ៩ រដ្ឋក្នុងចំណោមរដ្ឋដែលប្រទាញ់ប្រទុងគ្នាចំនួន ១៣ ហើយមាននៅតាមមណ្ឌលជាង ២.៦០០ នៅទូទាំងប្រទេស ភាគច្រើនបំផុតនោះចាប់តាំងពីលោក Ronald Reagan ធ្វើជាប្រធានាធិបតីនៅឆ្នាំ ១៩៨៤។
«ការរាប់សន្លឹកឆ្នោតនេះគឺគ្រាន់តែជាវិធីមួយសម្រាប់លោកស្រី Jill Stein ដែលទទួលបានតិចជាងមួយភាគរយនៃចំនួនសន្លឹកឆ្នោតសរុប ហើយមិនបានទទួលសម្លេងនៅក្នុងរដ្ឋជាច្រើន។ ហើយបណ្តារដ្ឋចំនួន ៣ នេះ ត្រូវបានឈ្នះដោយមានចំនួនសន្លឹកឆ្នោតដ៏ច្រើននៃអ្នកបោះឆ្នោត ជាពិសេសនៅរដ្ឋ Pennsylvania ដែលបានឈ្នះជាង ៧០,០០០ សម្លេង៕
ប្រភព : AFP ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦

No comments:

Post a Comment