Monday, November 28, 2016

សន្តិភាព និងការអភិវឌ្ឍ គឺជាចំណុចស្នូលនៃមហាសន្និបាត APA

មហាសន្និបាត សភាតំបន់អាស៊ី លើកទី៩ ក្រោមប្រធាន «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយដោយនីរន្តភាពនៅតំបន់អាស៊ី» ត្រូវបាន រំពឹងថា នឹងទទួលបានផ្លែផ្កាកាន់តែច្រើនថែមទៀត សម្រាប់ការរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រជាជាតិតំបន់អាស៊ី ក៏ដូចជាពិភពលោកផងដែរ។
ពិធីបើកមហាសន្និបាតសភាអាស៊ី លើកទី៩ ជាផ្លូវការនឹងប្រារព្ធធ្វើនៅរសៀលថ្ងៃទី២៨ វិច្ឆិកា ២០១៦នេះ ដោយមានព្រះរាជសារស្វាគមន៍របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា! ថ្នាក់ដឹកនាំស្ថាប័នកំពូលៗ នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាផងដែរ។
នៅរសៀលថ្ងៃនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសភាតំបន់អាស៊ី នឹងអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតសភាតំបន់អាស៊ី (អេភីអេ) លើកទី៩ ក្រោមប្រធានបទ “ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ី” ដែលរដ្ឋសភាកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ។ មហាសន្តិបាតសភាតំបន់អាស៊ីថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋសភា ព្រឹទ្ធសភា មកពីបណ្តាប្រទេសជាសមាជិកសភាតំបន់អាស៊ី យ៉ាងតិច ២៣ប្រទេស ជាមួយនឹងវត្តមានគណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ អង្គការដៃគូរបស់សភាតំបន់អាស៊ីជាច្រើនទៀត៕


No comments:

Post a Comment