Monday, November 28, 2016

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុងមហាស​ន្និបាត​សភាតំ​បន់អាស៊ី​ APA នៅ​សណ្ឋា​គារសុខា ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញធ្វើដំណើរទៅចូលរួមក្នុងមហាសន្និបាតសភាតំបន់អាស៊ី (APA) ដែលនឹងធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តសៀមរាបនារសៀលនេះ។ មហាសន្និបាតសភាតំបន់អាស៊ី (APA )លើកទី៩ នេះនឹងចាប់ផ្តើមធ្វើឡើងពីថ្ងៃទី២៨ ខែវិច្ឆិកា រហូតដលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ដែលសភាកម្ពុជាទទួលភារៈកិច្ចធ្វើជាម្ចាស់ផ្ទះ នៅក្រោមប្រធានបទ «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនីរន្តរភាពនៅក្នុងតំបន់អាស៊ី»។
មហាសន្និបាតសភាតំបន់អាស៊ីនេះ គឺមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋសភា ព្រឹទ្ធសភា មកពីបណ្តាប្រទេសជាសមាជិកសភាតំបន់អាស៊ីយ៉ាងតិច ២៥ប្រទេស ជាមួយនឹងវត្តមានគណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ អង្គការដៃគូរបស់សភាតំបន់អាស៊ីជាច្រើនរយនាក់ទៀតផង៕

No comments:

Post a Comment