Monday, November 28, 2016

សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាព និងការអភិវឌ្ឍមានទំនាក់ទំនងគ្នាជាវិចារណវិទ្យាដែលពុំអាចខ្វះបាន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សន្តិភាព និងការអភិវឌ្ឍមានទំនាក់ទំនងគ្នាជាវិចារណវិទ្យាដែលពុំអាចខ្វះបាន។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូចនេះ នៅក្នុងពិធីបើកមហាសន្និបាត សភាតំបន់អាស៊ី លើកទី៩ ក្រោមប្រធាន «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅតំបន់អាស៊ី» នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដើម្បីថែរក្សាសន្តិភាពត្រូវការពារកុំឱ្យមានអ្នកដែលមកបំផ្លាញ សន្តិភាព ទប់ស្កាត់អ្នកបង្កសង្រ្គាម រួមដៃញុះញង់ឱ្យមានសង្រ្គាមដែលអាចបង្កនូវមហាវិនាសកម្ម ដោយសារនយោបាយបដិវត្តន៍ពណ៌។ សម្តេចតេជោ បានបញ្ជាក់ថា អ្នកដែលបង្កសង្រ្គាមសុទ្ធតែជាប្រទេស អ្នកមានលទ្ធភាព។
សម្តេចតេជោ ក៏បានបញ្ជាក់ថា ប្រទេសទាំងអស់ ត្រូវការពង្រឹងសាមគ្គីភាព ឯកភាពជាតិនៅក្នុងប្រជាជាតិក្នុងតំបន់ ប្រើប្រាស់វប្បធម៌អហិង្សា វប្បធម៌សន្ទនា យោគយល់គ្នា ការនិយមកណ្តាល ការដោះស្រាយវិវាទដោយឈរលើគោលការណ៍ជាតិ និងអន្តរជាតិ៕








No comments:

Post a Comment