Monday, June 29, 2015

កម្ពុជា​វាយ​តម្លៃ​ខ្ពស់​ចំពោះ គំនិត​​ផ្ដួច​ផ្ដើម «ខ្សែ​​ក្រវ៉ាត់​​​មួយ វិថីមួយ (One Belt, One Road)» របស់ឯកឧត្តម​​ប្រធានា​ធិបតីចិន

ឯកឧត្តមបណ្ឌិត សភា ចារ្យ សុខ អាន ឧប នាយក រដ្ឋ មន្ត្រី រដ្ឋមន្ត្រី ទទួល បន្ទុក ទីស្តី ការ គណៈរដ្ឋមន្ត្រីបានគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះ គំនិត​ផ្ដួចផ្ដើម «ខ្សែ​ក្រវ៉ាត់​​មួយ វិថីមួយ (One Belt, One Road)» របស់ ឯក ឧត្តម​ ស៊ី ជិនភីងប្រធា នាធិប តីនៃ សាធារណៈ រដ្ឋប្រជា មានិត ចិនថា មាន​តួនាទី​​យ៉ាង សំខាន់ ណាស់ ដើម្បី ជួយ ធ្វើឲ្យ មាន សុខ មាល ដល់ សេដ្ឋ កិច្ចពិភព លោក តាម រយះ នយោ បាយ នៃ ការ តភ្ជាប់ នេះ។
ក្នុង ឱកាស អញ្ជើញ ជា អធិបតី ក្នុងពិធីបើក​កិច្ច​សន្ទនា​​ស្ដីពី «កិច្ចសហប្រតិបត្តិការចិន-កម្ពុជា៖ កាលានុវត្តភាព និងបញ្ហាប្រឈម» កាលពីរ សៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ នៅនៅ​សណ្ឋាគារ អាំង ទែរ កុង ទីណង់ តាល់ រាជធានី ភ្នំពេញ ឧត្តមបណ្ឌិត សភា ចារ្យ សុខ អាន បាន មាន ប្រសាសន៍ ថា៖គំនិត ផ្ដួច ផ្ដើម «ខ្សែក្រវ៉ាត់ និងវិថី» ផ្ដល់ ផល ប្រយោជន៍ ដល់ពិភព លោក មិន​ត្រឹ​ម​តែរួមចំណែក ដល់ សន្តិភាព សន្ដិសុខ ពិភព លោក និងកិច្ច សហ ប្រតិ បត្តិការ ជិត ស្និទ តាម រយៈ​ទំនាក់ ទំនង​ទៅវិញ​ទៅ​មក​ប្រជាជន និង ប្រជា ជន​ប៉ុណ្ណោះ ទេ ប៉ុន្តែ​ថែមទាំង​រួម​ចំណែក​ដល់​ការ អភិវឌ្ឍ ហេដ្ឋា រចនា សម្ព័ន្ធថ្មីៗ ទៀត ដល់ វិស័យ ពាណិជ្ជ កម្មនិង វិនិយោគ។
ឧត្តម បណ្ឌិត សភាចារ្យ សុខ អានបាន មាន ប្រសាសន៍ ឲ្យដឹង ថា ដើម្បី​គាំ​ទ្រ​ដល់​ការ កសាង ដោយ ជោគ​ជ័យ​នូវគំនិត ផ្ដួចផ្ដើម «ខ្សែក្រវ៉ាត់ និងវិថី» មូល​និធិ​វិថីសូត្រ និង​ធនា​គារវិ​និយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី ដែល​កម្ពុជា​ជា​សមា​ជិក​ស្ថាបនិក​ដែរ​នោះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បីសម្រេច​នូវគម្រោងនេះ សំដៅ​ធានានូវ​ការអភិវឌ្ឍ​ និង​វិបុលភាពទាំង​អស់​គ្នា​ សម្រាប់​បណ្តា​ប្រទេស​តាមបណ្ដោយខ្សែក្រវ៉ាត់ និងវិថី នេះ
ឯក ​ឧត្តម​បណ្ឌិត​សភាចារ្យ​សុខអាន​ក៏បាន​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​អំពីតួ​ នាទីចិន​និងកម្ពុជា​លើឆាក​អន្តរ​ជាតិ​ថា៖ប្រទេស​កម្ពុជា និង​ចិន ក៏ជា​ដៃគូ នៅក្នុង​កិច្ច​សហប្រតិ​បត្តិការ​ថ្នាក់​តំបន់​និងអន្តរ​ជាតិ​ផង​ដែរ តាម​រយៈយន្ត​ការនា​នា ដូចជា «អាស៊ាន​បូក​ចិន ជប៉ុន និងកូរ៉េ​ខាងត្បូង» «កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា» «វេទិកា​តំបន់​អាស៊ាន» «កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន» និង «កម្មវិ​ធី​កិច្ច​សហ​ប្រតិបត្តិ​ការសេ​ដ្ឋកិច្ច​ក្នុង​មហា​អនុ​តំបន់​ មេគង្គ»។ កម្ពុជា និងចិន សហ​ការគ្នា​យ៉ាង​ជិតស្និទ​ក្នុង​ការ​អនុវត្ត​កិច្ចព្រម​ព្រៀង​នានា​ដែលមេ​ ដឹកនាំ​ប្រទេស​ចិននិង​អាស៊ាន​សម្រេច​បានក្នុង​ការពង្រឹង​និងពង្រីក​ កិច្ចសហប្រតិ​បត្តិការ​លើវិស័យ​នយោ​បាយ សន្តិ​សុខ សេដ្ឋ​កិច្ច ពាណិជ្ជកម្ម ការ​ភ្ជាប់​ទំនាក់​ទំនង​ដែនស​មុទ្រ​សង្គម​វប្បធម៌​និងវិស័យ​ផ្សេងៗទៀត​ និងក្នុង​ការលើក​កម្ពស់​ភាព​ជាដៃគូ​យុទ្ធ​សាស្ត្រ​ចិន-អាស៊ាន​ ឱ្យ​ដល់​កម្រិត​ខ្ពស់​ជាង​មុន ដែល​នឹង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​សន្តិភាព ស្ថិរភាព និងវិបុល​ភាព ក្នុង​តំបន់។ក្នុង​ឋានៈ​ជា​រដ្ឋ​សមា​ជិក​អា​ស៊ាន ប្រទេស​កម្ពុជា​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​កិច្ច​ខិត​ខំ​​រួមគ្នា​របស់ចិ​ន និង​អាស៊ាន ដើម្បី​បន្តការ​អនុវត្ត​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​នូវ​សេចក្ដី​ថ្លែង​ការណ៍ DoC នៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ កម្ពុជា​បាន​កត់​សម្គាល់​នូវ​ដំណើរ​ការចរចា ដើម្បី​សម្រេច​បាន​នូវក្រម​ប្រតិបត្តិ CoC ក្នុង​សមុទ្រ​ចិនខាង​ត្បូង សំដៅ​​លើក​កម្ពស់​វិធាន​ការ​កសាង​ជំនឿ​ទុក​ចិត្ត​ ដើម្បី​ទប់​ស្កាត់​ការរីក​សាយភាយ​នៃ​ការ​ប្រណាំង​ប្រជែង​សព្វាវុធនៅ​ ក្នុងតំបន់ និង​ដើម្បី​ពង្រឹង​សន្តិភាព​ សន្តិ​សុខ និងស្ថិរ​ភាព​ ក្នុងតំបន់។

ដោយ ​ឡែកទាក់​ទងនិង​ទំនាក់​ទំនងកិច្ច​សហ​ប្រតិបត្តិការ​ណ៍រវាង​ប្រទេស​ទាំងពីរ​ កម្ពុជា​ចិនឯក​ឧត្តមបណ្ឌិត​សភា​ចារ្យ សុខ អានបាន​រំលឹក​ឡើង​ថា៖ទំនាក់​ទំនង​ការទូត​នៃ​ប្រទេស​ទាំង២ ត្រូវ​បាន​បង្កើតឡើង​កាល​ពី ៥៧ឆ្នាំ​មុន។ចាប់​តាំងពី​ពេលនោះ​មកទំនាក់​ទំនង​មិត្តភាព​ជាប្រពៃ​ ណីកម្ពុជា-ចិន ​ដែល​ត្រូវ​បាន​ផ្តួច​ផ្តើម​បង្កើត​ឡើងនិងពូន​ជ្រំ​ដោយ​លោក​ប្រធាន ម៉ៅ សេទុង​ លោក​នាយក​រដ្ឋមន្ត្រី ជូ អេន​ឡាយ និងថ្នាក់​ដឹកនាំ​ជំនាន់​មុនៗ​របស់​ចិន ព្រម​ទាំងព្រះករុណា ព្រះ​បាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ត្រូវ ​បាន​ពង្រឹង​និង​ពង្រី​ក​ជាលំដាប់​។ នាពេល​ថ្មីៗនេះ ទំនាក់​ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការនៃប្រទេសទាំង២ ត្រូវ​បាន​ពង្រឹង​និងពង្រីក​កាន់​តែខ្លាំង​ក្លាបន្ថែម​ទៀត ដោ​យ​ថ្នាក់​ដឹក​នាំ​បច្ចុប្បន្ន​របស់​សាធារ​ណរដ្ឋប្រ​ជា​មានិត​ចិន និង​ថ្នាក់​ដឹកនាំនៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ជា​ពិសេស​ឯកឧត្តម​ប្រធា​នាធិប​តី​ ស៊ី ជិនភីងនិង​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន សែន នាយក ​រដ្ឋ​មន្រ្តីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។ ទាំង​នេះ​បាន​ផ្តល់​ជាមូលដ្ឋាន​យ៉ាង​សំខាន់​ដល់ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​ សម្គាល់​ ​នៃ​ទំនាក់​ទំនង​ទ្វេភាគី​នៅក្នុង​វិស័យ​ជាច្រើន ដូច​ជានយោ​បាយ សន្តិ​សុខ សេដ្ឋ​កិច្ច សង្គម និង​វប្ប​ធម៌។ ទំនាក់​ទំនង​កម្ពុជា-ចិន បានវិ​វត្តយ៉ាង​ខ្លាំង​ចាប់​តាំង​ពីកិច្ចសហ​ប្រិតបត្តិ​ការ​ទ្វេ​ភាគី រហូត​ដល់​ភាពជាដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិការ ក្នុង​ឆ្នាំ២០១០។
ជាមួយ ​និងការ​វាយ​តម្លៃ​ថា​ដោយ​សារកិច្ច​សហ​ប្រតិបត្តិ​ការ​ប្រកប​ដោយ​ផ្លែផ្កា និង​មិត្ត​ភាព​យូរ​អង្វែង​ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង២ បាន​រីក​ចម្រើនឯក​ឧ​ត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យដឹង​ថា៖​ក្នុងរយៈ​ពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​មាន​ជំនួយពី​ប្រទេស​ចិន កម្ពុជា​បានធ្វើ​ការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់ខ្លួន​បានជា​ច្រើន ដូច​ជាផ្លូវ​ថ្នល់ ស្ពាន សំណង់​វារីអគ្គី​សនី និងប្រព័ន្ធ​ទូរគមនា​គមន៍​។ ការវិនិ​យោគ​ដោយ​ផ្ទាល់​របស់​ចិន ក្នុង​ប្រទេស​កម្ពុជា បាន​កើនឡើង​ជាលំដាប់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤ ដោយឡើង​រហូត​ដល់​ជាង ១០ពាន់​លានដុល្លារ​អាមេរិក​ក្នុងឆ្នាំ២០១៥​ធ្វើឱ្យប្រទេស​ចិនក្លាយ​ជាអ្នក​ វិនិយោគ​បរទេស​ដ៏ធំជាង​គេបំផុត​នៅ​ប្រទេស​កម្ពុជា។ កំណើន​នៃពាណិជ្ជ​កម្មទ្វេភាគី​កម្ពុជា-ចិន ខ្ពស់​ជាងគេ​ បើប្រៀប​ធៀបនឹង​ពាណិជ្ជ​កម្ម​រវាង​ប្រទេសចិន​និងរដ្ឋ​សមាជិក​អាស៊ាន​ដទៃ​ ទៀត។ នៅ​អំឡុង​ឆ្នាំ២០០០-២០១៣ ពាណិជ្ជកម្ម​រវាងកម្ពុជា និងចិន បាន​កើនឡើង ពី​ត្រឹមតែ ១៣៧​លាន​ដុល្លារ​អាមេរិក​ក្នុងឆ្នាំ២០០០ ដល់ ៣,៣ពាន់លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០១៣។ លើស​ពីនេះទៀត ប្រទេស​ទាំង២ បាន​ប្ដេជ្ញា​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី ឱ្យ​កើន​ដល់ ៥ពាន់​លានដុល្លារ​អាមេរិក​ត្រឹម​ឆ្នាំ២០១៧​។
ចំពោះ ​កិច្ចសហប្រតិ​បត្តិ​ការណ៍​ក្នុង​វិស័យ​វប្បធម៌​ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ​ សុខអាន​បានមាន​ប្រសាសាន៍​ឲ្យដឹង​ថា៖ កិច្ច​សហ​ប្រតិ​បត្តិការ​កម្ពុជា-ចិន ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត​នា​ពេល​​ថ្មីៗ​នេះ ដោយ​ប្រទេស​ចិនធ្វើជា​សហ​ប្រធាន​នៃគណៈ​កម្មាធិការ​សម្រប​សម្រួល​អន្តរ​ជាតិ​ សម្រាប់​ប្រាសាទ​ព្រះវិហារ (ICC-Preah Vihear) ហើយ​ប្រទេស​ជាច្រើន​ទៀត រួម​មាន​សហរដ្ឋ​អាមេរិក ជប៉ុន កូរ៉េ​ខាងត្បូង​ ប៊ែលហ្ស៊ីក​ និងបារាំង​ ចូល​រួម​ជាសមា​ជិកស្ថាប​និក​។ ដោយ​មាន​ប្រទេស​ចិន​និងឥណ្ឌា ធ្វើ​ជាសហប្រ​ធាន​ ICC-Preah Vihear នឹង​ទទួល​បាន​នូវការ​គាំទ្រ​ផ្នែក​បច្ចេក​ទេស​និង​ហិរញ្ញ​វត្ថុកាន់​តែច្រើន ​បន្ថែម​ទៀត សម្រាប់​ការអភិរក្ស​ ការ​ជួសជុល និង​ការ​អភិវឌ្ឍប្រ​កប​ដោយ​ចីរភាព នូវ​រមណីយ​ដ្ឋាន​បេតិក​ភណ្ឌពិភព​លោក​ជាទីសក្ការៈ​នេះ​។
នៅ ​ក្នុង​ក្របខ័ណ្ឌ​នៃ​ ICC-Angkor ប្រទេស​ចិន​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​ទំព័រ​ ប្រវត្តិសាស្ត្រ​ដ៏​ជោគជ័យ ​សម្រាប់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភព​លោក​អង្គរ​ ដែល​នៅទីនោះ​ ក្រុមអ្នកជំ​នាញ​​​របស់​រដ្ឋាភិបាល​ចិន​ បាន​និង​កំពុង​អនុវត្ត​បាន​យ៉ាង​ល្អ​នូវ​គម្រោង​​ជួសជុល​អភិរក្ស​ប្រាសាទ​ ចៅសាយ​ទេវតា​ និង​ប្រាសាទ​តាកែវ ជាមួយ​នឹង​សហគមអន្តរជាតិ​ ជាពិសេស អ្នកជំនាញ​កម្រិត​អន្តរជាតិ​។​ រតនសម្បត្តិវប្បធម៌​ដ៏​វិសេស​វិសាល​ទាំង​នេះ ផ្តល់​ឱ្យ​កម្ពុជា​នូវ​ឧត្តម​ភាព​ប្រៀប​ធៀប​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ ក៏ដូច​ជាចែក​រំលែក​នូវ​បទពិសោធន៍ ​និង​ចំណេះ​ដឹង​វប្បធម៌​ទៅវិញ​ទៅ​មក។
កិច្ច​សន្ទ​នាស្ដី​ពី «កិច្ចសហ​ប្រតិបត្តិការ​ចិន​កម្ពុជា៖កា​លានុវត្ត​ភាពនិង​បញ្ហា​ប្រឈម»ដែល​សហការ​រៀបចំ​ដោយសមាគម ​ប្រជា​ជន​ចិន ​ដើម្បី​សន្តិភាព និងកាត់​បន្ថយ​សព្វា​វុធ ស្ថាន​ទូត  ចិន​ប្រចាំ​នៅកម្ពុជា​ និង​វិទ្យា​ស្ថាន​បណ្ដុះ​បណ្ដាល​និងស្រាវ​ជ្រាវដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ ដោយ​មានវត្ត​មានចូ​លរួម​ពីឯក​ឧត្តម​ហាន​ ឈី​ទើ ន (Han Qide)អនុ​ប្រធាន​សភា ប្រឹក្សា​នយោ​បាយ ប្រជាជន​ចិន​និងជា​ប្រធាន​សមាគម​ប្រជា​មានិត​ចិនដើម្បី​សន្តិភាព​និងការ​ កាត់​បន្ថយ​សព្វាវុធ​(CAPAPD)  លោក​ជំទាវ ប៊ូ ជាំងគូ (BuJiangguo)ឯក ​អគ្គរដ្ឋ​ទូតនៃ​សាធារ​ណៈរដ្ឋ​ប្រជា​មានិត​ចិនប្រ​ចាំព្រះរាជា​ណា​ចក្រ​ កម្ពុជានិង​ឯកឧត្តម​លោកជំទាវ​ជាភ្ញៀវ​ជាសិក្ខា​កាមនិង​ជាវាគ្មិន​ជាច្រើន​ នាក់​ផ្សេង​ទៀត។
ជាមួយ ​និងការ​ថ្លែង​អំណរ​គុណដល់​អ្នករៀបចំ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន​បានមាន​ប្រសាសន៍​វាយ​តម្លៃ​ថា៖កិច្ច សន្ទ​នានេះ​នឹងជួយ​​ជំរុញនូវការ​យោគ​យល់​គ្នា​កាន់តែ​ប្រសើរ​បន្ថែម​ទៀត ដើម្បី​ធ្វើឱ្យទំនាក់ទំនង​មិត្តភាព និងកិច្ច​សហប្រតិ​បត្តិ​ការ​ប្រទេស​ទាំង​២ត្រូវ​បាន​ពង្រឹង ​និងពង្រីក​កាន់តែទូលំ​ទូលាយ រឹងមាំ និង​ស៊ីជម្រៅ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន​បាន​មាន​ប្រសាសន៍​បញ្ជា​ក់ថា៖ដើម្បី​សម្រេច ​បាន​គោលដៅ​នេះ ខ្ញុំសូម​ស្នើឱ្យ​ស្ថាប័ន​ស្រាវជ្រាវ​ក្នុង​តំបន់ ដែល​មាន​អ្នកស្រា​វជ្រាវ និងបញ្ញវន្ត​មកពី​តំបន់​អាស៊ីអាគ្នេយ៍​ និង​ប្រទេស​ចិន ធ្វើការ​រួមគ្នា​ឱ្យបាន​ជិត​ស្និទជាងមុន ដោយ​មាន​ការចូល​រួម​ពី​អង្គការ​សង្គមស៊ីវិល ដើម្បី​លើក​កម្ពស់​ការយល់​ដឹងទៅ​វិញទៅមក​កាន់តែ​ស៊ីជម្រៅ​សំដៅប​ង្កើតមិត្ត​ ភាពនិង​កិច្ចសហ​ប្រតិបត្តិ​ការយូរ​អង្វែង​ក្នុងវិស័យ​នានា​បន្ថែម​ទៀត សម្រាប់​ការអ​ភិវឌ្ឍ​និងវិបុល​ភាព​ជាមួយ​គ្នា។ គួរ​គប្បី​ពង្រឹង​កិច្ចខិតខំ​ប្រឹង​ប្រែង​នានា ដើម្បី​សម្រប​សម្រួល​ឱ្យមាន​តួនាទី​កាន់តែ​សំខាន់​សម្រាប់​អង្គការ​មិន​មែន​ រដ្ឋាភិ​បាល​ផង​ដែរ​ សំ​ដៅ​លើក​កម្ពស់ ការ​ភ្ជាប់​ទំនាក់​ទំនង​​ប្រជា​ជននិង​ប្រជា​ជន មិត្ត​ភាព និង​កិច្ច​សហប្រតិ​បត្តិការ។ លើស​ពីនេះ​ទៀត ខ្ញុំ​ក៏សូម​ស្នើឱ្យ​ពិនិត្យ​មើល​លទ្ធ​ភាព ក្នុង​ការ​បង្កើត​បណ្ដាញ​អង្គ​ការ​មិន​មែន​រដ្ឋាភិ​បាលចិន-អាស៊ី​អាគ្នេយ៍​ សម្រាប់​ការផ្លាស់​ប្ដូរ​យោបល់​ កិច្ច​សហ​ប្រតិបត្តិការ ការចែក​រំលែក​ព័ត៌​មាន និង​កិច្ច​សម្រប​សម្រួល​ឱ្យកាន់​តែ​មាន​ប្រសិទ្ធ​ភាព​។

No comments:

Post a Comment