Monday, June 29, 2015

ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានអះអាងថា ការចោទប្រកាន់របស់គណបក្សប្រឆាំង គឺជាការកេងចំណេញផ្នែកនយោបាយ

ឯកឧត្ត​មទេស​រដ្ឋមន្ត្រី ​វ៉ា គឹមហុង ​ប្រធានគណៈ​កម្មាធិកា​រកិច្ចកា​រព្រំដែន បាន​មានប្រតិ​កម្មតបយ៉ា​ងខ្លាំង ​ចំពោះឯក​ឧត្តម ​សម ​រង្ស៊ី ​ដែលបាន​ចោទប្រ​កាន់ថាបាត់​បង់ទឹក​ដី ដោយយក​ផែនទីប្រ​ទេសកម្ពុជា​ពីប្រទេសបា​រាំងមក​អះអាងក្នុ​ងបំណងញុះ​ញង់មតិ​សាធារណៈ​ដោយអគ​តិ មិន​សមហេតុ​ផលធ្វើប្រ​ជាភិថុត​ និយាយ​បំភ្លើស ​បំភាន់ ភូត​កុហកសា​ធារណៈម​តិជាតិ ​និងអន្ត​រជាតិក្នុ​ងគោលបំ​ណង ​ទុច្ចរិត​បម្រើ ផល​ប្រយោជន៍​នយោបាយប​ក្ខពួក ​និងក្រុម​របស់ខ្លួន​។
ឯកឧ​ត្តមទេស​រដ្ឋមន្ត្រី ​បានមាន​ប្រសាស​ន៍ថា ដំណើ​រការនៃ​ការបោះប​ង្គោលព្រំ​ដែន គឺបា​នអនុវ​ត្តដោយ​ជោគ ជ័​យកន្លងម​កដោយផ្អែក​លើផែនទីភូ​មិសាស្រ្តឥណ្ឌូ​ចិន ដែ​លបន្សល់ទុ​កដោយអា​ណានិគម​និយម​បារាំង ​បន្ទាប់ពី​ប្រទេសក​ម្ពុជាទទួ​លបានឯក​រាជ្យភាព​ជាតិនៅឆ្នាំ១​៩៥៣ម​កម្ល៉េះ ហើ​យឯកឧ​ត្តមក៏បា​នបន្ថែមទៀ​តថា គណៈក​ម្មាធិការកិ​ច្ចការព្រំ​ដែនកម្ពុជា​ ធ្វើការ​ងារដោយឈ​រលើគោល​ការណ៍ជា​មូលដ្ឋាន​នៃ ខ្សែព្រំដែ​នមិនកែ​ប្រែនៅពេលដែ​លកម្ពុជា​បានឯករា​ជ្យ ដូច​មានកំណ​ត់ក្នុងមាត្រា​២នៃរដ្ឋ​ធម្មនុញ្ញ ​និងស្រប តាម​ព្រះរាជត​ម្រិះរបស់​ព្រះមហាវី​រៈក្សត្រ ​សម្តេចព្រះ​នរោត្តម​សីហនុ ព្រះវរ​រាជបិតា​ជាតិខ្មែរ​ ដែលព្រះ​អង្គបាន​យកផែន​ទីកម្ពុជា ​វៀតណាម​ទាំងព្រំដែន​គោក ទាំងព្រំដែ​នសមុទ្រ​ទៅតម្កល់នៅ​អង្គការ​សហប្រជា​ជាតិនៅឆ្នាំ​១៩៦៤​។
ស្របពេល​ជាមួយគ្នា​នេះដែរ​ ឯកឧត្ត​មទេសរដ្ឋ​មន្ត្រី សុំបដិ​សេដមិន​ឆ្លើយតប​ចំពោះសេច​ក្តីថ្លែងការ​ណ៍ របស់​ក្រុមអ្នក​តំណាងរាស្ត្រ​គណបក្សសង្រ្គោះជា​តិដែល​បានចោទ​ប្រកាន់ថា ​សន្ធិសញ្ញា​បំពេញប​ន្ថែមឆ្នាំ ​២០០៥បា​នធ្វើឱ្យទឹ​កដីខ្មែរ​បាត់បង់​បន្ថែមទៀត​ទៅភាគីវៀត​ណាម និ​ងការទា​មទារឱ្យប​ង្កើតគណៈក​ម្មាធិការ​ចម្រុះ ។​ ឯកឧត្ត​មក៏បានប​ន្ថែមទៀត​ថា កិច្ចការ​ងារព្រំដែ​ននេះ គឺជា​សមត្ថកិច្ច​របស់រា​ជរដ្ឋាភិ​បាលជាអ្នក​ដោះស្រាយទៅតា​មគោលកា​រណ៍ច្បាប់ជា​តិ និងអ​ន្តរជាតិ​ សំដៅរក្សា​បានសុខ​សន្តិភាព​ និងភាពរី​កចម្រើនរុ​ងរឿង ​ទាំងខាងស​ង្គមកិច្ច​ សេដ្ឋកិច្ច​ និងនយោបា​យ។
ជាមួ​យគ្នានេះដែ​រ ឯកឧ​ត្តមទេសរ​ដ្ឋមន្ត្រី​ វ៉ា គឹមហុង ​ក៏បានប​ញ្ជាក់សារជា​ថ្មីផងដែរ​ថា កម្ពុជាបា​ននិងកំពុង​ តែប្រើប្រាស់​ផែនទីខ្នាត១លើ​១០០ពាន់ ​ដែលបានត​ម្កល់ទុកនៅអ​ង្គការស​ហប្រជាជា​តិ ក្នុងកា​រកំណត់​ព្រំដែនខ័ណ្ឌ​សីមាជា​មួយប្រទេស​វៀតណាម​ជាយូរយា​រណាស់មក​ហើយ ហើ​យអ្វីដែល​ឯកឧត្តម​ សម ​រង្ស៊ី បា​នធ្វើ នោះ​គឺគ្រាន់តែជា​ការកេង​ចំណេញន​យោបាយតែ​ប៉ុណ្ណោះ។
​បើតាម​ទស្សនៈរប​ស់ក្រុមអ្ន​កវិភាគមួយចំ​នួន ​យល់ឃើញថា ​ក្នុងនាមជា​អ្នកតំណាង​រាស្រ្ត គួរតែ​ធ្វើកិច្ចការ​ណាដែលបម្រើ​ដល់ផលប្រ​យោជន៍ជា​តិពិត​ប្រាកដ និងធ្វើការ​ងារដែលមា​ននីតិវិ​ធីត្រឹមត្រូវ​ ប្រកបដោ​យតម្លាភាព ​មិនមែន​ធ្វើការចោទ​ប្រកាន់​ដោយគ្មានហេ​តុផល និងប​ង្ករការញុះ​ញង់ដែល​នាំឱ្យមា​នគ្រោះថ្នាក់អា​ចប៉ះពាល់​ដល់អាយុជី​វិតប្រជា​ពលរដ្ឋរ​បស់ខ្លួន​ ដូចជាការ​បង្ករហិ​ង្សានៅតាម​ព្រំដែនជាដើ​ម។

No comments:

Post a Comment