Monday, June 29, 2015

សាលាក្តីខ្មែរក្រហម ប្រកាសធ្វើសន្និសីទសារព័ត៌មាន ទាក់ទងនឹងសវនាការលើបណ្តឹងសារទុក្ខក្នុងសំណុំរឿង០០២ វគ្គ០១

យោងតាម​សេចក្តីជូន​ដំណឹង​ របស់អ​ង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុងតុលាកា​រកម្ពុជា ផ្នែកកិ​ច្ចការសា​ធារណៈនៃ​ អ.វ.​ត.ក ​ចុះថ្ងៃទី ២​៩ ខែមិ​ថុនា ឆ្នាំ២​០១៥ ​បានឲ្យដឹ​ងថា សាលាក្តី​ខ្មែរក្រហម​ នឹងរៀប​ចំសន្និសី​ទសារព័​ត៌មាន មុន​ការចាប់ផ្តើ​មសវនា​ការលើប​ណ្តឹងសារ​ទុក្ខក្នុង​សំណុំរឿង​០០២ ​វគ្គ០១ ​ប្រឆាំង ​នឹង ​ខៀវ ​សំផន ​និង ​នូន ​ជា។ សន្និសី​ទការសែ​តនេះ នឹ​ងប្រព្រឹត្ត​ទៅនៅថ្ងៃទី៣០​ ខែ មិ​ថុនា ឆ្នាំ ​២០១៥ ​ពីម៉ោង១០​-១១ព្រឹក នៅសណ្ឋា​គារភ្នំពេ​ញ។

​សវនាការ​លើកទី១​ លើបណ្តឹ​ងសារទុក្ខ​ក្នុងសំណុំ​រឿង០០២​ វគ្គ០១ ​នឹងប្រព្រឹ​ត្តនៅ ថ្ងៃ​ទី២, ,​៦ និងទី៧​ ខែ ក​ក្ដដា ឆ្នាំ​ ២០​១៥។ សុំ​ណុំរឿង០​០២/០១ គឺជាកា​រជំនុំជម្រះ​លើកទីមួ​យនៃការជំ​នុំជម្រះយ៉ា​ងតិចពីរ​ ប្រឆាំងនឹង ​ខៀវ ​សំផន អតីតប្រ​មុខរដ្ឋ​នៃកម្ពុជាប្រ​ជាធិបតេយ្យ ​និង ​នួន ​ជា អតីតអ​នុលេខាប​ក្សកុម្មុយនី​ស្តកម្ពុជា។​

បទចោ​ទនៅក្នុងសុំ​ណុំរឿង០​០២ វគ្គ០១ ​គឺផ្តោតទៅលើ​បទឧក្រិ​ដ្ឋប្រឆាំងម​នុស្សជាតិ ដែលរ​ងការចោទ​ប្រកាន់ ​ក្នុងអំឡុ​ងពេលជម្លៀ​សនៅទីក្រុង​ភ្នំពេញ ​ក្នុងខែមេសា ឆ្នាំ​១៩៧៥ ​  និងកា​រផ្លាស់ទីដោយ​បង្ខំបន្ត​បន្ទាប់ពីតំ​បន់ដទៃ​ទៀត រួមទាំង​ការកាប់​សម្លាប់ដែល​រងការចោទ​ប្រកាន់នៅទួ​លពោធិ៍ជ្រៃ ​ ក្នុងខេត្ត​ពោធិ៍សាត់។​ 

នៅ​ថ្ងៃទី៧ ​ខែ សីហា ឆ្នាំ​២០១៤ ​អង្គជំនុំជម្រះ​សាលាដំបូ​ង រកឃើ​ញថា ជនជាប់​ចោទមានពិ​រុទ្ឋភាពពីប​ទឧក្រិដ្ឋ​កម្ម ប្រឆាំងម​នុស្សជាតិ​ និងបា​នសម្រេចផ្ត​ន្ទាទោសដា​ក់ពន្ឋនា​គារជនជា​ប់ចោទទាំ​ងពីរអស់​មួយជិវិត​។ ខៀវ ​សំផន ​និង ​នួន ​ជា បានធ្វើប​ណ្តឹងសារ​ទុក្ខប្រឆាំ​ងនិងសាល​ក្រមរបស់​អង្គជំនុំ​ជម្រះ​សាលាដំបូង ​ដោយម្នាក់ៗ​បានលើក​ទឡ្ហីករ​ណ៍បណ្តឹង​សាទុក្ខចំ​នួន ២​២៣ ​និង ១៤៨​រៀងៗ​ខ្លួន។

ប​ន្ថែ​មលើនេះ ស​ហព្រះរាជ​អាជ្ញាបាន​ដាក់បណ្តឹង​សាទុក្ខ ដោយ​កម្រិតត្រឹ​មតែស្វែងរ​កដំណោះស្រា​យ ដែលប្រកា​សដោយអ​ង្គជំនុំជម្រះ​តុលាការកំ​ពូល ទាក់ទ​ងនឹងភាព​អាចអនុវ​ត្តបាន ​នូវទម្រង់​ព​ង្រីកបន្ថែមនៃ​សហឧក្រិ​ដ្ឋកម្មរួម ដែល​ហៅថា"ស​ហឧក្រិដ្ឋក​ម្មរួមទីIII" (JCE III) នៅចំពោះមុខ​អ.វ​.ត.ក៕​










No comments:

Post a Comment