Monday, June 29, 2015

សុន្ទរកថា សម្តេច តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍ លើកទី ៦៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

សុន្ទរកថា
សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ថ្លែង​ក្នុង​ពិធី​មីទ្ទិញ​រំឭក​ខួប​អនុស្សាវរ ីយ៍​ លើក​ទី​ ៦៤​ ថ្ងៃ​បង្កើត​គណ​បក្ស​ប្រជា​ជន​កម្ពុជា​
(២៨.០៦.១៩៥១-២៨.០៦.២០១៥)

សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី​,  សម្តេចព្រះសង្ឃរាជ​,    សម្តេចព្រះរាជា​- គណៈនិង ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ​,
សម្តេច​, ឯកឧត្តម​, លោកជំទាវ​, លោកស្រី​, អស់លោក​, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសមាជិកសមាជិកានៃអង្គមីទ្ទិញ និងជនរួមជាតិទាំងអស់ជាទីគោរពស្នេហា !
  ថ្ងៃ​នេះ​ ជា​ទិ​វា​មួយ​ដ៏​មហោ​ឡារិក​ ដែល​យើង​បាន​ជួប​ជុំ​គ្នា​ដើម្បី​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៦៤​ នៃ​ការ​បង្កើត​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដែល​មាន​ប្រវត្តិ​ដ៏​រុង​រឿង​ ជា​គណ​បក្ស​ដឹក​នាំ​ចលនា​តស៊ូ​របស់​ ប្រជា​ជន​ប្រឆាំង​នឹង​បរទេស​ឈ្លាន​ពាន​ ដើម្បី​ឯក​រាជ្យ​ជាតិ​ជា​កម្លាំង​នយោ​បាយ​តែ​មួយ​គត់​ដែល​ បាន​ដឹក​នាំ​ការ​ប្រយុទ្ធ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល​ ពត​ ដើម្បី​សង្គ្រោះ​ជាតិ​ឱ្យ​មាន​ជីវិត​រស់​ ឡើង​វិញ​ និង​ជា​គណ​បក្ស​ដែល​បាន​ដឹក​នាំ​ការពារ​ មាតុ​ភូមិ​ឱ្យ​ស្ថិត​ស្ថេរ​គង់​វង្ស​ការពារ​មិន​ឱ្យ​មាន​ ការ​វិល​ត្រឡប់​មក​វិញ​នៃ​របប​ប្រល័យ​ពូជ​សាសន៍​ ព្រម​ទាំង​បាន​ដឹក​នាំ​ស្តារ​កសាង​ និង​អភិ​វឌ្ឍ​ ប្រទេស​ជាតិ​ឱ្យ​មាន​ការ​រីក​ចម្រើន​រហូត​មក​ដល់​ពេល​បច្ចុ​ប្បន្ន​នេះ​ ។ តាំង​ពី​ថ្ងៃ​ចាប់​បដិ​សន្ធិ​មក​ទល់​ បច្ចុ​ប្បន្ន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​ប្រកាន់​ខ្ជាប់​ឥត​ប្រែ​ប្រួល​នូវ​គោល​បំណង​ និង​ឧត្តម​គតិ​របស់​ ខ្លួន​ ដែល​ផ្សារ​ភ្ជាប់​ទៅ​នឹង​គោល​ការណ៍​  “ប្រជា​ធិប​តេយ្យ​ប្រជា​ជន​” ក្នុង​ន័យ​ថា​ គណ​បក្ស​ប្រជា​ជន​ កម្ពុជា​ គឺ​ជា​គណ​បក្ស​ដែល​កើត​ពី​ប្រជា​ជន​មាន​អត្ថិ​ភាព​ដោយ​សារ​ប្រជា​ជន​ និង​ដើម្បី​ប្រជា​ជន​នៅ​ជាមួយ​ប្រជា​ជន​រួម​សុខ​រួម​ទុក្ខ​ជាមួយ​ប្រជា​ជន​ក្នុង​គ្រប់​កាលៈ​ទេសៈ​ធ្វើ​ជា​ស្នូល​នៃ​ការ​ បង្រួប​បង្រួម​ជាតិ​ និង​បង្រួប​បង្រួម​កម្លាំង​ប្រជា​ជន​គ្រប់​ស្រទាប់​ជាន់​ថ្នាក់​ ដោយ​គ្មាន​ការ​រើស​អើង​ ជា​កម្លាំង​មហា​សាមគ្គី​ជាតិ​ដ៏​ធំ​ទូលាយ​ ពុះពារ​ឆ្លង​កាត់​គ្រប់​ឧប​សគ្គ​ ហើយ​ហ៊ាន​ធ្វើ​ពលិ​កម្ម​ឥត​រួញ​រា​ ដើម្បី​បុព្វ​ហេតុ​នៃ​ប្រទេស​កម្ពុជា​មួយ​ឯក​រាជ្យ​សន្តិ​ភាព​សេរី​ភាព​ប្រជា​ធិប​តេយ្យ​អព្យា​ក្រឹត​ និង​វឌ្ឍន​ភាព​សង្គម​។ នេះ​គឺ​ជា​សច្ច​ធម៌​ប្រវត្តិ​សាស្ត្រ​ដែល​ប្រជា​ជន​ទូទាំង​ប្រទេស​ បាន​យល់​ដឹង​យ៉ាង​ ច្បាស់​ និង​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​គាំទ្រ​ដ៏​រឹង​មាំ​ពី​សំណាក់​ប្រជា​ជន​ដ៏​ច្រើន​កុះករ​ក្នុង​ទូទាំង​ប្រទេស​ចំពោះ ​តួនាទី​ដឹក​នាំ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ក្នុង​រយៈ​ពេល​ជាង​ ៣៦​ ឆ្នាំ​កន្លង​មក​នេះ​។
    ថ្ងៃ​នេះ​យើង​ប្រារព្ធ​ពិធី​នេះ​ឡើង​ ក្នុង​ស្មារតី​គោរព​ និង​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ ចំពោះ​យុទ្ធ​ជន​យុទ្ធ​នារី​ និង​អ្នក​ស្នេហា​ជាតិ​គ្រប់​ជំនាន់​ ដែល​បាន​តស៊ូ​ប្រយុទ្ធ​យ៉ាង​ប្តូរ​ផ្តាច់​ហ៊ាន​លះបង់​សាច់​ឈាម​ និង​ឤយុ​ជីវិត​ ប្រកប​ដោយ​វីរ​ភាព​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ ដើម្បី​បុព្វ​ហេតុ​ជាតិ​ និង​ប្រជា​ជន​ធ្វើ​ឱ្យ​យើង​មាន​អ្វី​ៗ​គ្រប់​យ៉ាង​នៅ​ថ្ងៃ​នេះ​ និង​តទៅ​អនា​គត​។ ជា​ការ​តប​ស្នង​ចំពោះ​ ពលិ​កម្ម​មិន​ឤច​កាត់​ថ្លៃ​បាន​ទាំង​អស់​នេះ​  យើង​ទាំង​អស់​គ្នា​ប្តេជ្ញា​ខិត​ខំ​ថែ​រក្សា​ពូន​ជ្រំ​នូវ​រាល់​សមិទ្ធ​ផល​ នៃ​សង្គម​ជាតិ​ ហើយ​បន្ត​ពុះពារ​ការពារ​មាតុ​ភូមិ​កម្ពុជា​ឱ្យ​ស្ថិត​ស្ថេរ​គង់វង្ស​ជា​រៀង​ដរាប និង​កសាង ​ប្រទេស​ជាតិ​ឱ្យ​កាន់​តែ​រីក​ចម្រើន​ជឿនលឿន​ដូច​ឤរិយប្រទេស​ឯ​ទៀត​នៅ​ក្នុង​តំបន់​ និង​សកល​ លោក​។
    នៅ​ក្នុង​ឱកាស​ដ៏​វិសេស​វិសាល​នេះ ​ទូល​ព្រះបង្គំ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​សូម​សម្តែង​គារវភក្តី​ភាព​ និង​កតញ្ញុតា​ធម៌​ដ៏​ជ្រាល​ជ្រៅ​បំផុត​ថ្វាយ​ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​និង​ សម្តេច​ព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថសីហនុ​ ព្រះវររាជ​មាតាជាតិ​ខ្មែរ ក្នុង​សេរីភាព​ សេចក្តី​ថ្លៃថ្នូរ​ និង​សុភមង្គល​ ជាទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ ដែល​កំពុង​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​នៃ​ប្រជារាស្ត្រ​ខ្មែរ​គ្រប់ៗ​រូប​ និង​សូម​គោរព​ថ្វាយ​ព្រះពរ​ ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ និង​ សម្តេច​ព្រះវររាជ​មាតា​ជាតិ ជាទី​សក្ការៈ​ សូម​មាន​ ព្រះកាយ​ពល​មាំមួនព្រះបញ្ញាញាណ​ភ្លឺថ្លា​ និង​ព្រះជន្មាយុយឺន​យូរ​ ដើម្បី​បន្ត​ដឹក​នាំ​នាវា​កម្ពុជា​ឆ្ពោះ ​ទៅ​កាន់​ត្រើយ​វឌ្ឍនភាព​ដ៏​រុង​រឿង​។
    នៅ​ក្នុង​ឱកាស​នេះ​ដែរ​ អង្គ​មីទ្ទិញ​សូម​សម្តែង​នូវ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ ​និង​សោកស្តាយ​ជាទី​បំផុត​ ចំពោះ​មរណភាព​របស់​សម្តេច​អគ្គមហាធម្ម​ពោធិសាល ​ជា ស៊ីម ដែល​ជា​ការ​បាត់បង់​មួយ​ដ៏​ធំ​របស់​ គណបក្សប្រជាជនកម្ពុជា និង​ប្រជាជាតិ​កម្ពុជា​។ សម្តេច​ជា​កុលបុត្រ​ខ្មែរជា​ឥស្សរជន​ និង​ជា​វីរជន​ដ៏​ឆ្នើម ដែល​បាន​បូជា​អស់​កម្លាំង​កាយ​ចិត្ត​ ស្មារតី ដើម្បី​ឯករាជ្យ​ជាតិ​ ជា​ពិសេស​បាន​ចូលរួម​ដឹក​នាំ​ការ​តស៊ូ​ រំដោះ​ប្រទេស​ និង​ប្រជាជន​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត​ និង​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ ការ​កសាង​សុខ​សន្តិភាព​ស្ថិរភាព​នយោបាយ​ ព្រម​ទាំង​ការ​ស្តារ​ និង​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​មាន​ ការ​រីកចម្រើន​លើ​គ្រប់​វិស័យ​រហូត​ដល់​បច្ចុប្បន្ន​។ យើង​ទាំង​អស់​គ្នា​សូម​ចារឹក​ទុក​ក្នុង​ដួង​ចិត្ត​នូវ​គំរូ​វីរភាព​ និង​គុណូបការៈ​ដ៏​ឧត្តុង្គ​ឧត្តម​របស់​សម្តេច​ និង​សូម​ឧទ្ទិស​បួងសួង​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​សម្តេច​បាន​ទៅ ​កាន់​សុគតិភព​ជា​រៀង​រហូត​ទៅ​។
    ក្នុង​នាម​សម្តេច​អគ្គមហាពញា​ចក្រី ហេង​ សំរិន ក៏​ដូច​ជា​ក្នុង​នាម​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​- ប្រជាជន​កម្ពុជា ព្រម​ទាំង​ក្នុង​នាម​ខ្លួន​ខ្ញុំ​ផ្ទាល់ខ្ញុំ​សូម​សម្តែង​នូវ​ការ​គោរព និង​សេចក្តី​ស្រឡាញ់​ដ៏​កក់​ក្តៅ​ បំផុត​ជូន​ជន​រួម​ជាតិ​ទាំង​អស់ នៅ​គ្រប់​ទិស​ទី ជា​កសិករកម្មករនិយោជិតឤជីវករព្រះសង្ឃបព្វជិត​នៃ​គ្រប់​សាសនាគ្រប់​ជន​ជាតិមន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​ឤវុធ​គ្រប់​ប្រភេទ ដែល​បាន​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ហើយ​ចូល​រួម​អនុវត្ត​យ៉ាង​សកម្ម​នូវ កម្ម​វិធី​នយោបាយ  និង យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​កាល​ទី ៣ របស់​រាជរដ្ឋាភិបាល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ជា​ទី​ស្រឡាញ់ នៃ​យើង​ទាំង​អស់​គ្នា​ មាន​សន្តិភាពស្ថិរភាព​នយោបាយសន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ដ៏​រឹងមាំសេដ្ឋកិច្ច និង​សង្គម​ជាតិ​មាន​សន្ទុះ​អភិវឌ្ឍន៍​ខ្លាំង​ក្លាកិត្តិយស និង​កិត្យានុភាព​ជាតិ ត្រូវ​បាន​លើក កម្ពស់​ឥត​ឈប់ឈរ​ ហើយ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ក៏​ត្រូវ​បាន​កែ​លម្អ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ជា លំដាប់​។
អង្គ​មីទ្ទិញជន​រួម​ជាតិ​ជា​ទី​គោរព​ស្នេហា !
    រយៈ​ពេល ៦៤ ឆ្នាំ​កន្លង​មក​នេះទោះ​បី​ត្រូវ​ឆ្លង​កាត់​ការ​លំបាក និង​បញ្ហា​ស្មុគស្មាញ ជា​ច្រើន​អនេក​យ៉ាង​ណា​ក្តីក៏​គណបក្សប្រជាជនកម្ពុជា​បាន​ស្ថិត​នៅ​រួម​សុខ​ រួម​ទុក្ខ​ជាមួយ​ប្រជាជន ជា​និច្ច និង​បាន​ធ្វើអ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន​ក្នុង​គ្រប់​ដំណាក់​កាល រួម​មាន​ ការ​ឆ្លង​កាត់​ការ​តស៊ូ​ប្រឆាំង​នឹង​របប​ឤណានិគមសង្គ្រាម​ដែល​បង្ក​ឡើង​ដោយ​របប​សាធារណរដ្ឋ  ខ្មែរ​របស់​ពួក​លន់នល់ និង​ពួក​បរទេស​ឈ្លាន​ពាន​ពី​ឆ្នាំ ១៩៧០ ដល់ ១៩៧៥ និង​ជា​ពិសេស គឺ​ការ​ តស៊ូ​រំដោះ​ជាតិ​ និង​ប្រជាជន​ពី​ទារុណ​កម្ម និង​ការ​សម្លាប់​រង្គាល​យ៉ាង​ឃោរឃៅ​ព្រៃ​ផ្សៃ​បំផុត​នៃ​របប​ ប្រល័យ​ពូជ​សាសន៍​ប៉ុលពត​រយៈ​ពេល​ ៣ ឆ្នាំ ​៨ ខែ​  ២០ ថ្ងៃ ដែល​បាន​បំផ្លិច​បំផ្លាញ​ប្រទេស​ជាតិ​ខ្ទេចខ្ទី​ ឱ្យ​ធ្លាក់​ចុះ​ដល់​ចំណុច​សូន្យ​។
     មហា​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​កម្ពុជា នា​ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ លើ​របប ប្រល័យ​ពូជ​សាសន៍​ប៉ុលពត​បាន​សង្គ្រោះ​ជាតិ និង​ប្រជាជន​កម្ពុជា​ឱ្យ​មាន​ជីវិត​រស់​រាន​ជា​ថ្មី​ឡើង​វិញ។ លើ​មូលដ្ឋាន​នៃ​ជ័យជម្នះ​នេះប្រជាជន​កម្ពុជា​បាន​ទទួល​មក​វិញ​នូវ​សិទ្ធិ​សេរីភាពប្រជាធិបតេយ្យកិត្តិយស និង​សេចក្តី​ថ្លៃ​ថ្នូរ ដែល​ត្រូវ​បាត់បង់​ទាំង​ស្រុង​ក្នុង​របប​ប៉ុលពត​។ តាម​រយៈ​មហា​ជ័យជម្នះ​ជា​ ប្រវត្តិសាស្ត្រ​នេះ កម្ពុជា​បាន​បិទ​ទំព័រ​សករាជ​ដ៏​ខ្មៅ​ងងឹត​របស់​ខ្លួន ហើយ​បើក​ឡើង​នូវ​ទំព័រ​សករាជ​ថ្មី​ គឺ​សករាជឯករាជ្យសេរីភាពប្រជាធិបតេយ្យនិង​វឌ្ឍនភាព​សង្គម​។
    ក្នុង​រយៈពេល​ជាង ៣៦ ឆ្នាំ​ចុង​ក្រោយ​នេះឤស្រ័យ​ដោយ​មាន​ការ​គាំទ្រ​យ៉ាង​រឹងមាំ​ពី​ប្រជាជន គ្រប់​ស្រទាប់​ជាន់​ថ្នាក់គណបក្សប្រជាជនកម្ពុជា​បាន​ដឹកនាំ​ប្រទេស​ឆ្លង​កាត់​ឧបសគ្គ និង​ការ​លំបាក​យ៉ាង ច្រើន​ឥត​គណនា ហើយ​សម្រេច​បាន​សមិទ្ធផល​ធំៗ​ជា​ប្រវត្តិសាស្ត្រ និង​មិន​ឤច​កាត់​ថ្លៃបាន ​យ៉ាង​ច្រើន ជូន​ជាតិ​មាតុភូមិ​។   ពុំ​មាន​អ្នក​ណា​ឤច​ភ្លេច​បាន​ទេ​ថាក្រោយ​របប​ប្រល័យ​ពូជសាសន៍កម្ពុជា​ត្រូវ​ចេញ​ ដំណើរ​ពី​ចំណុច​សូន្យ ដោយ​គ្មាន​បាន​ទទួល​មរតក​អ្វី​សោះ ក្រៅ​តែ​ពី​គំនរ​ផេះ​ផង់ និង​ផល​វិបាក​ដែល​ សង្គ្រាម និង​របប​ប្រល័យ​ពូជ​សាសន៍​បាន​បន្សល់​ទុក​ឱ្យ។ យើង​បាន​ចាក់​គ្រឹះ​ស្ថាបនា​ឡើង​វិញ​នូវ​រចនា សម្ព័ន្ធ​សង្គម​ជាតិ​ដែល​ត្រូវ​បាន​បំផ្លាញ​ខ្ទេចខ្ទី ឱ្យ​កើត​ជា​រូបរាង​ពេញ​លេញ និង​បាន​ដឹកនាំ​ស្តារ និង​កសាង​ជាតិ​ឱ្យ​មាន​សភាព​រឹងមាំ និង​ទទួល​បាន​នូវ​ការ​រីកចម្រើន​ជា​លំដាប់​។ នៅ​ក្នុង​ស្ថានភាព​ដែល ពិភព​លោក​ត្រូវ​បាន​បន្ត​គ្រប​ដណ្តប់​ដោយ​មនោគម​វិជ្ជា និង​នយោបាយ​សង្គ្រាម​ត្រជាក់យើង​បាន​ពុះពារ ជម្នះ​គ្រោះ​ទុរភិក្សទប់​ស្កាត់​ការ​វិល​ត្រឡប់​មក​វិញ​នៃ​របប​ប្រល័យ​ពូជសាសន៍ ព្រម​ទាំង​ដឹកនាំ​ស្តារ និង​កសាង​សង្គមជាតិ​លើ​គ្រប់​វិស័យ ក៏​ដូច​ជា​កសាង​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ឡើង​វិញ​ឱ្យ​មាន ស្ថិរភាព​ជា​ជំហានៗ រហូត​មាន​ការ​រីកចម្រើន​ដូច​បច្ចុប្បន្ន​។ យើង​បាន​ដើរ​តួនាទី​ស្នូល​នៅ​ក្នុង​ការ​ស្វែង​រក​ សន្តិភាព និង​ការ​បង្រួប​បង្រួម​ជាតិ ជូន​ប្រជាជន​តាមរយៈ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ឆ្នាំ ១៩៩១ និង​បាន​បញ្ចប់​សង្គ្រាម​រវាង​ខ្មែរ​និង​ខ្មែរ​ទាំង​ស្រុង​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម​តាម​រយៈ នយោបាយ​ឈ្នះ-ឈ្នះ” ដែល​បង្កើត​បាន​នូវ​សន្តិភាព ពេញលេញ និង​ការ​ឯកភាព​ជាតិឯកភាព​ទឹកដី​ទាំង​ស្រុង។​ ព្រម​ជា មួយ​នេះ យើង​បាន​ការពារ យ៉ាង​រឹងមាំ​នូវ​ខឿន ឯករាជ្យអធិបតេយ្យ និង​បូរណភាព​ទឹកដីបង្កើត ទំនាក់ទំនង និង​កិច្ចសហ ប្រតិបត្តិការ​យ៉ាង​ទូលំទូលាយ​ជាមួយ​សហគមន៍​អន្តរ​ជាតិ និង​បាន​ចូលរួម​យ៉ាង សកម្មដោយ​ស្មើភាព និង​ស្មើ​សិទ្ធិក្នុង​នាម​ជា​ប្រទេស​ជាតិ​មួយ​ដែល​មាន​ឯករាជ្យ និង អធិបតេយ្យ​ពិត​ប្រាកដនៅ​ក្នុង​កិច្ចការ​តំបន់ និង​អន្តរ​ជាតិ ព្រម​ទាំង​បាន​ប្រែ​ក្លាយ​ខ្លួន​ពី​ប្រទេស ដែល​ទទួល​យក​ទាហាន​មួក​ខៀវ​របស់​អង្គការ​សហប្រជាជាតិ មក​ជា​ប្រទេស​ដែល​បញ្ជូន​កង​កម្លាំង របស់​ខ្លួន​ឱ្យ​ពាក់​មួក​ខៀវ​ទៅ​ចូល​រួម​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង ប្រទេស​មួយ​ចំនួន​ដែល​ជា​ចំណុច​ក្តៅ​នៅ​លើ​សកល​លោក​វិញ​។
សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ដ៏​ថ្លៃថ្លា​ទាំង​អស់​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាជាតិ​ខ្មែរ​យើង​ឤច​ងើប​មុខ​ឡើង   វិញ ក្នុង​នាម​ជា​ប្រជាជាតិ​មួយ​ដែល​ធ្លាប់​មាន​វប្បធម៌ និង​អរិយធម៌​ដ៏​រុង​រឿងជា​ប្រជាជាតិ​ដែល​មាន សេរីភាពមាន​សាមគ្គីភាព និង​មាន​មូលដ្ឋាន​ខាង​ស្មារតី និង​សម្ភារៈ ដើម្បី​ធ្វើ​ជា​ម្ចាស់​លើ​ជោគ​វាសនា របស់​ខ្លួន​។ ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ទាំង​អស់​នេះ គឺ​ជា​មោទនភាព​ដ៏​ធំ​ធេង​បំផុត​របស់​សង្គម​ជាតិ​កម្ពុជា​។ នៅ​លើ​កំណាត់​ផ្លូវ​ជា  ប្រវត្តិសាស្ត្រ​នេះគណបក្សប្រជាជនកម្ពុជា​បាន​កសាងពង្រឹង និង​ពង្រីក​ខ្លួន​ឥត ឈប់ឈរ​លើ​គ្រប់​វិស័យ ដើម្បី​រ៉ាប់រង​នូវ​ភារកិច្ច​រាប់ម៉ឺន​ជំពូក​ដែល​ប្រជាជន​បាន​ប្រគល់​ឱ្យ​។ ផ្អែក​លើ គោល​ការណ៍ ប្រជាធិបតេយ្យ​ប្រជាជន” គណបក្ស​បាន​ធ្វើ​ជា​ស្នូល​នៃ​សាមគ្គីភាព និង​ឯកភាព ជាតិ​ទាំង​មូល ហើយ​ដឹក​នាំ​ប្រទេស​ជាតិ​ឱ្យ​ឈាន​ទៅ​មុខ​ជា​និច្ច​តាម​ទិស​ដៅ​ដ៏​ត្រឹមត្រូវ​។ លើ​មូលដ្ឋាន​នេះ គណបក្ស​សរុប​បាន​នូវ​បណ្តា​មេរៀន​ជា​បទពិសោធន៍​ដ៏​មាន​តម្លៃ និង​ជា​កត្តា​នៃ​ជ័យជម្នះ​ក្នុង​ការ​ដឹកនាំ រំដោះ​ជាតិ ព្រម​ទាំង​ការពារ និង​កសាង​ជាតិ គឺៈ គណបក្សមានភាពត្រឹមត្រូវខាងនយោបាយ នៅគ្រប់កាលៈទេសៈមានការគាំទ្រដ៏រឹងមាំពីប្រជាជន, មានវិន័យម៉ឺងម៉ាត់ និងរបៀបធ្វើការម៉ត់ចត់មានជួរធនធានមនុស្សដ៏សំបូរបែប ប្រកបដោយសមត្ថភាព មនសិការស្នេហាជាតិ និងការទទួល ខុសត្រូវខ្ពស់ និងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ។ ស្នាដៃ និង​សមិទ្ធផល​ធំៗ​ទាំង​អស់​នេះ មិនគ្រាន់ តែ​ជា​បុព្វបទ​សម្រាប់​ការ​បន្ត​កសាង និង​ការពារ​មាតុភូមិ​កម្ពុជា​ជាទី​ស្រឡាញ់​របស់​យើង​ទាំង​អស់​គ្នា ប៉ុណ្ណោះ​ទេតែ​ក៏​ជា​មរតក​មាន​តម្លៃ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ផង​ដែរ។
អង្គ​មីទ្ទិញជន​រួម​ជាតិ​ជាទី​គោរព​ស្នេហា !​
    ជោគជ័យ​របស់​គណបក្សប្រជាជនកម្ពុជា​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាលទី ៥ នៃ​រដ្ឋសភា បាន​ផ្តល់​ឱកាស​ដ៏​ពេញ​លេញ​ឱ្យ​គណបក្ស​បន្ត​បំពេញ​បេសកកម្មជា​ប្រវត្តិសាស្រ្ត ក្នុង​ការ​បម្រើ ជាតិ និង​ប្រជាជន ដើម្បី​ប្រែ​ក្លាយ​កម្ពុជា​ទៅ​ជា​ទឹក​ដី​ដ៏​ពិសិដ្ឋ មាន​ការ​អភិវឌ្ឍ​រស់​រវើក​ ប្រកប​ដោយ​ សុខសន្តិភាព និង​វិបុលភាព ជាមួយ​នឹង​ស្នាម​ញញឹម និង​ក្តី​សង្ឃឹម​របស់​ប្រជាជន ដែល​រស់​នៅ​ក្នុង​ភាព សុខ​ដុមរមនា​។ ការ​ធានា​បាន​ល្អ​ប្រសើរ​នូវ​សន្តិភាពសន្តិសុខសណ្តាប់​ធ្នាប់​សាធារណៈ​ក៏ ដូច​ជា​ការ​សម្រេច​បាន​នូវ​ភាព​ធូរ​ស្រាល​នៃ​សភាព​ការណ៍​នយោបាយ​នៅ​ចុង​ឆ្នាំ ២០១៤ ដើម​ឆ្នាំ ២០១៥ នេះ បាន​បង្ក​ល័ក្ខខ័ណ្ឌ​អំណោយ​ផល​ដល់​ដំណើរ​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ​។ ទន្ទឹម​នឹង​ការ​សម្រេច​បាន នូវ​លទ្ធផល​ល្អ​ប្រសើរ​នៅ​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នយោបាយ ថ្ងៃទី ២២ កក្កដា ២០១៤ ពិសេស គឺ​ការ​រៀប​ចំ​បាន​នូវ​ច្បាប់​ស្តីពី​ការ​រៀប​ចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ព្រម​ទាំង​ការ​បង្កើត​ឡើង​នូវ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះឆ្នោត​ថ្មី ដែល​នឹង​ធានា​ឱ្យ​ការ​បោះឆ្នោត​លើក​ក្រោយ​ឤច​ប្រព្រឹត្ត​ទៅ​កាន់​តែ​ល្អ​ប្រសើរ ប្រកប​ដោយ​ការ​ជឿ​ទុកចិត្ត និង​បញ្ចៀស​មិន​ឱ្យ​មាន​ភាព​ជាប់​គាំង ខាង​នយោបាយ​ក្រោយ     ពេល​បោះឆ្នោតគណបក្ស​នយោបាយ​ដែល​មាន​ឤសនៈ​ក្នុង​រដ្ឋសភា​ក៏​បាន​ឯកភាព​គ្នា​ប្រកាន់​យក  “វប្បធម៌សន្ទនា ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ពិភាក្សា​ដោះស្រាយ​ដោយ​សន្តិវិធី​នូវ​រាល់​បញ្ហា​ជាតិ និង​សង្គម ដែល​ភាគី​ទាំង​ពីរ​ឤច​មាន​ទស្សនៈ​មិន​ទាន់​ស្រប​គ្នា ដោយ​ភាព​ស្មោះត្រង់​ជាមួយ​គ្នាគោរព និង​ឱ្យ​តម្លៃ គ្នា​ទៅ​វិញ​ទៅ​មក​។ នេះ គឺ​ជា​បុរេ​ល័ក្ខខ័ណ្ឌ​ដ៏​សំខាន់​មួយ​ទៀត ដែល​ផ្តល់ នូវ​ភាព​ជឿជាក់​លើ​ការ​បន្ត បោះ​ជំហាន​ទៅ​មុខ​របស់​កម្ពុជា​។
      នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ចទោះ​ជា​ត្រូវ​បន្ត​ប្រឈម​នឹង​ភាព​មិន​ប្រាកដ​ប្រជា និង​ហានិភ័យ​ធំៗ​មួយ​ ចំនួនទាំង​នៅ​ក្នុង​ និង​ក្រៅ​ប្រទេសរួម​មាន​ដូច​ជា គ្រោះ​មហន្តរាយ​ធម្មជាតិអស្ថិរភាព​នយោបាយ ក៏​ដូច​ជា​ចលាចល និង​ភាព​មិន​ច្បាស់​លាស់​នៅ​ក្នុង​ទីផ្សារ​ពលកម្ម​នៅ​ក្រោយ​ពេល​បោះឆ្នោត​ ព្រម​ទាំង​ការ បន្ត​នៃ​ភាព​មិន​ប្រាកដ​ប្រជា​នៅ​ក្នុង​ស្ថាន​ភាព​សេដ្ឋកិច្ច​សកល​យ៉ាង​ណា​ក៏​ដោយក៏​កម្ពុជា​នៅ​តែ​ឤច សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច ក្នុង​អត្រា ៧,៣ ភាគ​រយ ក្នុង​ឆ្នាំ ២០១៣ និង​ប្រមាណ ៧ ភាគរយ ក្នុង​ឆ្នាំ ២០១៤ ហើយ​នៅ​ឆ្នាំ ២០១៥ ការ​ព្យាករណ៍​បង្ហាញ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​ឤច​សម្រេច​បាន​ កំណើន​ជុំវិញ ៧ ភាគរយ បន្ត​ទៀត។ ផសស សម្រាប់​ប្រជាជន​ម្នាក់ ត្រូវ​បាន​រំពឹង​ថា នឹង​បន្ត​កើន​ឡើង​ពី ១០៤២ ដុល្លា​រឤមេរិក នៅ​ឆ្នាំ​ ២០១៣ ដល់ ១១២៣ ដុល្លារ​ឤមេរិក នៅ​ឆ្នាំ ២០១៤ និង ឤច​កើន​ដល់ ១២២០ ដុល្លារ​ឤមេរិក នៅ​ឆ្នាំ ២០១៥​។ អតិផរណា​មធ្យម​ប្រចាំ​ឆ្នាំ ត្រូវ​បាន​គ្រប់គ្រង​ឱ្យ​ស្ថិត​នៅ​ក្រោម កម្រិត ៥ ភាគរយ ពោល​គឺ​ស្ថិត​នៅ​ក្នុង​រង្វង់ ៣,៥ ភាគរយ ក្នុង​ឆ្នាំ ២០១៤ និង​ក្នុង​ឆ្នាំ ២០១៥។ អត្រា​ប្តូរ​ប្រាក់​ក៏​ត្រូវ​បាន​ធានា​ឱ្យ​មាន​ស្ថិរភាព​ជា​ទូទៅ​ ក្នុងរង្វង់ ៤០៥០ រៀល ក្នុង​មួយ​ដុល្លារ​ឤមេរិក។ អត្រា​នៃ​ភាព​ក្រីក្រ​ត្រូវ​បាន​កាត់​បន្ថយ​មក​នៅ​ក្រោម ១៨ ភាគរយ នៅ​ឆ្នាំ ២០១៣​។ លើស​ពី​នេះ​ទៀត ផល​ផ្លែផ្កា​នៃ​កំណើន​សេដ្ឋកិច្ច ក៏​ត្រូវ​បាន​បែង​ចែក​ក្នុង​លក្ខណៈ​កាន់​តែ​មាន​សមធម៌​ឡើង ដែល​ត្រូវ​បាន ឆ្លុះ​បញ្ចាំង​តាម​រយៈការ​ធ្លាក់​ចុះ​នៃ​មេគុណ​វិសមភាព​នៃ​ការ​ប្រើ​ប្រាស់​ពី ០,៤១ នៅ​ឆ្នាំ ២០០៧ មក​នៅ ត្រឹម ០,២៩ នៅ​ឆ្នាំ ២០១២ ជាមួយ​នឹង​ការ​រំពឹង​ថា តួ​លេខ​នេះ​បន្ត​មាន​ការ​ធ្លាក់​ចុះ​ថែម​ទៀត នៅ​ក្នុង​ឆ្នាំ ២០១៣២០១៤ និង ២០១៥ នេះ។
     ការ​អនុវត្ត​ថវិកា​ឆ្នាំ ២០១៤ បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​លទ្ធផល​គួ​ជាទី​លើក​ទឹក​ចិត្ត​មួយ​ចំនួន​នៃ​ការ កែ​ទម្រង់​ស៊ី​ជម្រៅ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​។ ការ​ប្រមូល​ចំណូល​ថវិកា​រដ្ឋ ពិសេស​ចំណូល គយ និង​ពន្ធដារ ត្រូវ​បាន​ពង្រឹង​ក្នុង​កម្រិត​គួរ​ឱ្យ​កត់​សម្គាល់ ដែល​ត្រូវ​បាន​ឆ្លុះ​បញ្ជាំង​ឱ្យ​ឃើញ តាម​រយៈ​កំណើន​យ៉ាង​ខ្លាំង​នៃ​ចំណូល​ចរន្ត​ថវិកា​រដ្ឋ​ក្នុង​ឆ្នាំ ២០១៤ ក្នុង​អត្រា​ប្រមាណ ១១,៧% លើស​ពី​គោល​ដៅ​កំណត់​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ ២០១៤ ឬ​បាន​កើន​ប្រមាណ ២៤,៦% ធៀប​នឹង ការ​អនុវត្ត​ក្នុង​ឆ្នាំ ២០១៣​។ ក្នុង​ប្រតិបត្តិការ​ចំណាយ​សាធារណៈគោល​ការណ៍​វិចារណ​កម្ម ចំណាយ ដែល​សំដៅ​ធានា​ឱ្យ​ចំណាយ​ថវិកា​មាន​ការ​ឆ្លើយ​តប​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ទៅ​នឹង​គោល នយោបាយ ជា​ឤទិភាព​របស់​រាជរដ្ឋាភិបាល ព្រម​ទាំង​គោល​ការណ៍​បង្កើន​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធ​ភាព​ នៃ​ចំណាយទាំង​ក្នុង​កម្រិត​វិភាជន៍​ ទាំង​ក្នុង​កម្រិត​បច្ចេកទេស និង​ប្រតិបត្តិការក៏​ត្រូវ​បាន​ប្រកាន់ និង​ជំរុញ អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​។ ចំណុច​លេច​ធ្លោ​ជាង​គេ​បំផុត​នៅ​ក្នុង​នេះ គឺ​ការ​ដំឡើង​បៀវត្ស​ជូន​មន្ត្រី​រាជការយោធិននគរបាល​ជាតិ និង​និវត្តជន ពិសេស​ជូន​គ្រូ​បង្រៀន និង​គ្រូពេទ្យទន្ទឹម​នឹង​ការ​កែ​ទម្រង់ ប្រព័ន្ធ​បៀវត្ស និង​ប្រព័ន្ធ​រដ្ឋបាល សាធារណៈ ដែល​ផ្តោត​ជា​សំខាន់​លើ​ការ​ធានា​បើក​ប្រាក់​បៀវត្ស ជូន​មន្ត្រី​រាជការ​ឱ្យ​បាន​ទាន់​ពេល​វេលា ក្នុង​សប្តាហ៍​ទី ៤ នៃ​ខែ​នីមួយៗ​តាម​ប្រព័ន្ធ​ធនាគារ​ដោយ​បើក ផ្តល់​ត្រង់​ចូល​ទៅ​ក្នុង​គណនី​របស់​មន្ត្រី​រាជការ​ម្នាក់ៗ​នៅ​ក្នុង​ធនាគារពាណិជ្ជ​។
អង្គ​មីទ្ទិញជន​រួម​ជាតិ​ជាទី​គោរព​ស្នេហា !​
     សោកនាដកម្មការ​ឈឺ​ចាប់ការ​ភ័យ​ខ្លាច និង​ការ​បាត់បង់ ដែល​ប្រជាជាតិ​យើង បាន​ជួប​ប្រទះ ក្នុង​អតីត​កាល​ថ្មីៗ​នេះ បាន​កន្លង​ផុត​ទៅ​ហើយ​។ បច្ចុប្បន្ន​នេះ យើង​កំពុង​រស់​នៅ​លើ​ទឹក​ដី​មួយ​ដែល មាន​សន្តិភាព​ពេញលេញមាន​ស្ថិរភាព​នយោបាយមាន​ការ​បង្រួប​បង្រួម​ជាតិ និង​ឯកភាព​ផ្ទៃ​ក្នុង​ជាតិ ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែ​មួយមាន​លទ្ធិប្រជាធិបតេយ្យ​កំពុង​ចាក់​គ្រឹះ​រឹងមាំ​ក្នុង​សង្គម​ជាតិ​ និង​មាន ខឿន​សេដ្ឋកិច្ច​សង្គម​កិច្ច ដែល​កំពុង​រីក​លូតលាស់ ប្រកប​ដោយ​ថាមពល និង​ជវភាព។ ទាំង​អស់​នេះ គឺ​ជា​សមិទ្ធផល​ដ៏​ថ្លៃថ្លា​បំផុត ដែល​កើត​ចេញ ពី​ការ​ប្រឹង​ប្រែង​ ប្រកប​ដោយ​ទឹក​ចិត្ត​ប្តូរ​ផ្តាច់​របស់​សមាជិក​ សមាជិកា​គណបក្សប្រជាជនកម្ពុជា​គ្រប់ៗ​រូបរបស់​មន្ត្រី​រាជការ ក៏​ដូច​ជា​កង​កម្លាំង​ប្រដាប់​ឤវុធ​គ្រប់ ប្រភេទ និង​ប្រជាជន​យើង​គ្រប់​សមាសភាព​សង្គមព្រម​ទាំង ពី​ការ​រួម​វិភាគ​ទាន​ដ៏​ថ្លៃថ្លា​ពី​សំណាក់​ដៃ​គូ និង​បណ្តា​ប្រទេស​ជា​មិត្ត​ជិត​ឆ្ងាយ​ទាំង​អស់​ចំពោះ​បុព្វ​ហេតុ​សន្តិភាពប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ នៅ​កម្ពុជា​។ ប្រជាពលរដ្ឋ​គ្រប់​រូប​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សុទ្ធ​តែ​កំពុង​ទទួល​បាន​ផល​ប្រយោជន៍ ពី​សមិទ្ធ​ផល​ដ៏​មាន​តម្លៃ​ទាំង​អស់​នេះ។
     នៅ​ក្នុង​បរិការណ៍​នេះគណបក្សប្រជាជនកម្ពុជាដែល​បាន​ទទួល​ឤណត្តិ​ពី​ប្រជាពលរដ្ឋ តាម​រយៈ​ការ​បោះឆ្នោត​ប្រជាធិបតេយ្យ ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ ឱ្យ​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល នីតិកាល​ទី ៥មាន​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ហ្មឹង​ម៉ាត់​ឥត​រាថយ​ ក្នុង​ការ​ជំរុញ​អនុវត្ត​ កម្មវិធី​នយោបាយ របស់​ខ្លួន​ឱ្យ​សម្រេច​បាន​លទ្ធផល ល្អ​ប្រសើរ​លើ​គ្រប់​វិស័យ​។
    គណបក្សប្រជាជនកម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​រឹងមាំ​ក្នុង​ការ​ថែរក្សា​ការពារ​រាល់​សមិទ្ធផល​នៃ​សង្គម-ជាតិ ជា​ពិសេស​គឺ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ដែល​ជា​សមិទ្ធផល​ដ៏​ធំធេង​មិន​ឤច​កាត់​ថ្លៃ​បាន និង​ជា​បុព្វ​ល័ក្ខខ័ណ្ឌ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។ ក្នុង​ស្មារតី​នេះ គណបក្ស​នឹង​បន្ត អនុវត្ត​នយោបាយ សាមគ្គី​ប្រជាជាតិ​ទាំង​មូល ដោយ​មិន​បែង​ចែក​និន្នាការ​នយោបាយអតីត​កាលភេទជំនឿ​សាសនាដើម​កំណើត​ជាតិ និង​ឋានៈ​សង្គម នៅ​លើ​មូលដ្ឋាន​នៃ​ការ​គោរព​ប្រតិបត្តិ ខ្ជាប់​ខ្លួន​នូវ​រដ្ឋធម្មនុញ្ញ និង​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ” ដើម្បី​ថែរក្សា និង​ពង្រីក​រាល់ សមិទ្ធផល​ដែល​សម្រេច​បាន​រយៈពេល ៣៦ ឆ្នាំ​កន្លង​មក និង​ធានា​ជោគជ័យ​ក្នុង​ដំណើរ​ការ​កសាង និង​ការពារ​មាតុភូមិ​តទៅ​មុខ​ទៀត​។  លើ​មូលដ្ឋាន​នៃ​ការ​អនុវត្ត​នយោបាយ​នេះ  យើង​នឹង​បន្ត​លើក​ កម្ពស់ “វប្បធម៌សន្ទនា  ជាមួយ​គណបក្ស​នយោបាយ​ទាំង​អស់   ដោយ​បញ្ចប់​ការ​ប្រឈម​មុខ​គ្នា  ក្នុង គោល​បំណង​ធានា​ឱ្យ​បាន​នូវ​ស្មារតី​សាមគ្គី​ប្រជាជាតិ​ទាំង​មូលធានា​នូវ​បរិយាកាស​នយោបាយ​ល្អ ប្រសើរ​ប្រកប​ដោយ​ស្ថិរភាព និង​ធានា​នូវ​ភាព​សុខដុមរមនា​ក្នុង​សង្គម​ជាតិ ក៏​ដូច​ជា​ធានា​នូវ​ការ​ជឿ ទុក​ចិត្ត​របស់​អ្នក​វិនិយោគ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​។
    នៅ​ក្នុង​ផ្នែក​សង្គម-សេដ្ឋកិច្ចគណបក្សប្រជាជនកម្ពុជា​គាំទ្រ​យ៉ាង​ក្លៀវក្លា និង​ពេញ​ទំហឹង ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​អនុវត្ត យុទ្ធសាស្រ្ត​ចតុកោណ-ដំណាក់កាល​ទី ៣ ព្រម​ទាំង ផែន​ការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨ ឱ្យ​សម្រេច​បាន​ជោគជ័យ​តាម ការ​រំពឹង​ទុក ដោយ​ផ្តោត​ឤទិភាព​លើ  កិច្ចការ​សំខាន់ៗ​ដូច​តទៅ​៖
១-ការ​បន្ត​ពង្រឹង​សន្តិភាពស្ថិរភាព​នយោបាយសន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ;
២-ការ​បន្ត​ជំរុញ​អនវុត្ត​គោល​នយោបាយ​លើក​កម្ពស់​កំណើនការងារសមធម៌ និង​ប្រសិទ្ធភាព សំដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន និង​បែង​ចែក​ផ្លែផ្កា​នៃ​កំណើន​ប្រកប​ដោយ​សមធម៌​ដល់​គ្រប់ ស្រទាប់​វណ្ណៈ​នៃ​ប្រជាជន  តាម​រយៈ​ការ​បន្ត​ធានា​សម្រេច​ឱ្យ​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​អត្រា​ប្រចាំ​ ឆ្នាំជា​មធ្យម​ប្រមាណ ៧ ភាគរយការ​ធានា​បាន​នូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ស្ថិរភាព​ហិរញ្ញវត្ថុ ដោយ គ្រប់​គ្រង​អតិផរ​ណា​ឱ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​ក្រោម ៥ ភាគរយ និង​រក្សា​ស្ថិរភាព​នៃ​អត្រា​ប្តូរ​ប្រាក់ការ​បន្ត ខិតខំ​កៀរ​គរ​ចំណូល និង​ធានា​ប្រសិទ្ធភាព​ចំណាយ​ថវិកា​ជាតិ ព្រម​ទាំង​ការ​បង្កើន​ភាព​ធន់​នៃ​សេដ្ឋកិច្ច ជាតិ​ចំពោះ​វិបត្តិ  និង​ហានិភ័យ​ផ្សេងៗ  គួប​ផ្សំ​នឹង​ការ​បន្ត​ជំរុញ​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ចាំ​បាច់​នានា ក៏​ដូច​ជា​ការ​រៀប​ចំ​ឱ្យ​មាន​នូវ​ប្រព័ន្ធ​ឡូជី​ស្ទីក​ដ៏​រស់​រវើក និង​ការ​ធានា​នូវ​ភាព​សុខដុមរមនា នៅ​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ   និង​ក្នុង​ទី​ផ្សារ​ការងារ   សំដៅ​បង្កើន​ភាព​ទាក់ទាញ​សម្រាប់ ការ​វិនិយោគជំរុញ​បង្កើត​ការងារ និង​បង្កើន​ចំណូល​សម្រាប់​ប្រជាពលករ ​កម្ពុជា;
៣-ការ​បន្ត​ផ្តល់​ឤទិភាព​ដល់​ការ​ដំឡើង​ប្រាក់​បៀវត្ស​អប្បបរមា​របស់​មន្ត្រី​រាជការ និង​កង​កម្លាំង ប្រដាប់​ឤវុធ ឆ្ពោះ​ទៅ​សម្រេច​គោល​ដៅ​ឱ្យ​បាន​ជាង ១ លាន​រៀល នៅ​ឆ្នាំ​ ២០១៨ ដោយ​ផ្សារ​ភ្ជាប់ ទៅ​នឹង​ការ​កែ​ទម្រង់​ប្រព័ន្ធ​បៀវត្សការ​កែ​ទម្រង់​រដ្ឋបាល​សាធារណៈការ​កែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញ- វត្ថុ​សាធារណៈ និង​ការ​ប្រយុទ្ធ​ប្រឆាំង នឹង​អំពើ​ពុក​រលួយទន្ទឹម​នឹង​ការ​បន្ត​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ ការ​ធានា​ល័ក្ខខ័ណ្ឌ​ការងារ​សមរម្យ និង​ការ​លើក​កម្ពស់​ជីវភាព​របស់​កម្មករ-កម្មការិនី ព្រម​ទាំង​ការ​ខិតខំ ដោះស្រាយ​បញ្ហា​ជាក់​ស្តែង​មួយ​ចំនួន​ទៀត​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ចំពោះ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ ប្រជាជន​រួម​មាន​ដូច​ជា បញ្ហា​ថ្លៃ​អគ្គិសនីថ្លៃ​ទឹក និង​បណ្តាញ​ផ្គត់ផ្គង់​ទឹក​ស្អាតថ្លៃ​កសិផល និង​បញ្ហា មីក្រូហិរញ្ញវត្ថុ​សម្រាប់​គ្រួសារ​កសិករ ជា​ដើម ;
៤-ការ​បន្ត​ធានា​អនុវត្ត​កម្មវិធី​កែ​ទម្រង់​ចាំ​បាច់​នានា​របស់​រាជរដ្ឋាភិបាល​ឱ្យ​មាន​លក្ខណៈ​កាន់​តែ ស៊ី​ជម្រៅ និង​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ជាក់​ស្តែង​ជា​បណ្តើរៗ រួម​មាន ការ​កែ​ទម្រង់​កង​កម្លាំង​ប្រដាប់​ ឤវុធការ​កែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការការ​កែ​ទម្រង់ ប្រព័ន្ធ​យុត្តិធម៌ និង​តុលាការការ​កែ​ទម្រង់​ដីធ្លី និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ពិសេស​ធនធាន​ព្រៃឈើធនធាន​ជលផល និង​ធនធាន​រ៉ែ ដោយ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​បន្ត​ខិតខំ​ពង្រឹង​ស្ថាប័ន​ជាតិ និង​ប្រព័ន្ធ​អភិបាល​កិច្ច​ ដើម្បី ធានា​ប្រសិទ្ធភាពគណនេយ្យភាពតម្លាភាពសមធម៌ និង​យុត្តិធម៌​សង្គម;
៥-ការ​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស តាម​រយៈ​ការ​លើក​កម្ពស់​គុណភាព​អប់រំការ​បណ្តុះ- បណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ព្រម​ទាំង​ការ​លើក​កម្ពស់​គុណភាព​សេវា​សុខាភិបាលទន្ទឹម​គ្នា នឹង​ការ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​លើក​ស្ទួយ​វិស័យ​វប្បធម៌សិល្បៈកីឡា និង​សង្គមកិច្ច ឱ្យ​ឆ្លើយ តប​នឹង​សំណូម​ពរ​នៃ​ការ​ជំរុញ​ល្បឿន​កសាង​ជាតិការ​កែ​លម្អ​គុណភាព​នៃ​ជីវភាព​រស់​នៅ​របស់​ប្រជាជនការ​តម្កើង​តម្លៃ​សីលធម៌ ព្រម​ទាំង​ការ​ការពារ​លើក​កម្ពស់​មរតក​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិនិង
៦-ការ​លើក​កម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នៃ​សេវា​សាធារណៈ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ សំណូម​ពរ និង សេចក្តី​ត្រូវ​ការ​របស់​ប្រជាជន ហើយ​ទទួល​បាន​នូវ​ការ​ពេញ​ចិត្ត​ពី​សំណាក់​ប្រជាជន​។ 
បន្ថែម​លើ​នេះ គណបក្សប្រជាជនកម្ពុជា​ផ្តល់​ឤទិភាព​ពិសេស​ទៅ​លើ​ការ​អភិវឌ្ឍ​យុវជន ដែល​ជា  សសរ​ទ្រូង និង​ជា​កម្លាំង​បន្ត​វេន ក្នុង​ការ​កសាង និង​ការពារ​ប្រទេស​ជាតិក៏​ដូច​ជា​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី ​កុមារ និង​ជនពិការ ព្រម​ទាំង​ការ​ជួយ​គាំពារ​ដល់​ក្រុម​ជន​ងាយ​រង​គ្រោះ​ក្នុង​សង្គម​ឱ្យ​មាន​ជីវភាព​រស់​នៅ​ បាន​សមរម្យ ស្រប​ជាមួយ​ការ​រីក​ចម្រើន​នៃ​សង្គម​ជាតិ។
គណបក្សប្រជាជនកម្ពុជា​គាំទ្រ​ការ​បង្កើត​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ច្បាប់​ស្តីពី​សហជីព ដើម្បី​ការពារ​ទ្រទ្រង់​សិទ្ធិសេរី​ភាព និង​ផល​ប្រយោជន៍​របស់​សមាគមអង្គការ មិន​មែន​រដ្ឋាភិបាល និង សហជីព​ទាំង​អស់ និង​ផល​ប្រយោជន៍​សាធារណៈ ព្រម​ទាំង​ធានា​ឱ្យ​កិច្ច​ដំណើរ ការ​របស់​អង្គការ​ទាំង​នេះ ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ស្រប​តាម​គោល​ការណ៍​នីតិរដ្ឋ​ និង​អភិបាល​កិច្ច​ល្អ។ គណបក្ស​ប្រឆាំង​ដាច់​ខាត ចំពោះ​រាល់​ទង្វើ​ជ្រៀត​ជ្រែក​ពីម​ជ្ឈដ្ឋាន​បរទេស​ចូល​ ក្នុង​ដំណើរ​ការ​នេះ ដែល​ជា​ការ​រំលោភ​បំពាន​លើ​ឯករាជ្យ និង​អធិបតេយ្យ​របស់​កម្ពុជា ហើយ​អំពាវ​នាវ ឱ្យ​មាន​ការ​គោរព​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​រដ្ឋ​អធិបតេយ្យ និង​ជា​សមាជិក​មួយ​នៃ អង្គការ​សហ​ប្រជាជាតិ។
គណបក្សប្រជាជនកម្ពុជា​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​មោះមុត​របស់​រាជរដ្ឋាភិបាល ក្នុង​កិច្ច​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី ជា​ពិសេស​ការ​ខិតខំ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន ជាមួយ​ប្រទេស​ជិត​ខាង ដោយ​ឈរ​លើ​មូលដ្ឋាន​រដ្ឋធម្មនុញ្ញច្បាប់​ជាតិច្បាប់​អន្តរ​ជាតិ និង​ឯកសារ គតិយុត្ត​ពាក់​ព័ន្ធ​នានា ដើម្បី​កសាង​ខ្សែ​បន្ទាត់​ព្រំដែន​ទាំង​មូល​ជាមួយ​ប្រទេស​ជិត​ខាង ទៅ​ជា​ព្រំដែន ស្ថិរភាពសន្តិភាពមិត្តភាពសហប្រតិបត្តិការ និង​អភិវឌ្ឍន៍។
នៅ​ក្នុង​ឱកាស​ដ៏វិសេស​វិសាល​នេះ​ដែរ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដ៏​ជ្រាល​ជ្រៅ​ ចំពោះ​បណ្តា​ប្រទេស ជាមិត្តដៃ​គូ​បរទេស និង​អង្គការ​អន្តរ​ជាតិ​ទាំង​អស់ ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​បុព្វហេតុ ដ៏​ត្រឹម​ត្រូវ របស់​ប្រជាជន​កម្ពុជា ព្រម​ទាំង​កំពុង​តែ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ ព្រះរាជាណា- ចក្រ​កម្ពុជា ដែល​ជា​ការ​រួម​ចំណែក​ដ៏​សំខាន់​មួយ​មិន​ឤច​ខ្វះ​បាន​ ដើម្បី​សន្តិភាពប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។
ជា​ថ្មី​ម្តង​ទៀតក្នុង​នាម​គណបក្សប្រជាជនកម្ពុជាខ្ញុំ​សូម​សម្តែង​នូវ​សេចក្តី​គោរព និង​ការ​ដឹង-គុណ​ដ៏​ជ្រាល​ជ្រៅ​បំផុត ជូន​ជន​រួមជាតិ​នៅ​គ្រប់​ទិសទី ដែល​បាន​ឃើញ​យ៉ាង​ច្បាស់​នូវ​សច្ចភាព​នៃ​ការ​រស់​ច ឡើង​វីញ និង​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ហើយ​បាន​ផ្តល់​ជំនឿ និង​ការ​គាំទ្រ​ដ៏​ធំធេង​ចំពោះ​គណ- បក្ស​នៅ​គ្រប់​ដំណាក់​កាល។ ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ការ​គាំទ្រ​របស់​ប្រជាជនគណបក្ស​ប្តេជ្ញា​បន្ត​ ប្រមូល​ផ្តុំ​កម្លាំង​មហា​សាមគ្គី​ជាតិ និង​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព ដើម្បី​ជំរុញ​អនុវត្ត​បេសកម្ម​ជា​ប្រវត្តិ- សាស្រ្ត​របស់​ខ្លួន នៅ​ក្នុង​នីតិកាល​ទី ៥ នៃ​រដ្ឋសភា​នេះ​ឱ្យ​បាន​សម្រេច​ជោគ​ជ័យ​ដ៏​ត្រចះ​ត្រចង់​។
ជាទី​បញ្ចប់ទូល​ព្រះបង្គំខ្ញុំ​ព្រះករុណាខ្ញុំសូមថ្វាយប្រគេន​ពរ និង​ប្រសិទ្ធ​ពរ ជូន​សម្តេចឯកឧត្តមលោក​ជំទាវភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរ​ជាតិសមាជិក-សមាជិកា​នៃ​អង្គ​មីទ្ទិញ និង​ជនរួម​ជាតិ​ទាំង​អស់ សូម​បាន​ប្រកប​ដោយ​ពុទ្ធពរ​ទាំង ៤ ប្រការ គឺៈ ឤយុវណ្ណៈសុខៈពលៈ កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​។
សូម​អរព្រះគុណ  សូម​អរគុណ!





















No comments:

Post a Comment