Monday, June 29, 2015

សម្តេចតេជោ ហ៊ុន សែន ជួបជាមួយយុវសិស្សសាលាហ្សាម៉ាន់ ដែលទទួលបាន ជ័យលាភីពីកម្មវិធី ឯតទគ្គកម្មអន្តរជាតិ អូឡាំព្យាដ

 សម្តេចអគ្គ​មហា​សេនាប​តីតេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី ​នៃព្រះរាជា​ណាចក្រ​កម្ពុជា បានទទួ​លជួបជាមួ​យយុវសិស្ស​សាលាហ្សាម៉ា​ន់ ដែលបាន​ទទួលជ័យ​លាភីពី​កម្មវិធី​ ឯតទគ្គ​កម្មអន្តរ​ ជាតិអូ​ឡាំព្យាដ ​។
ក្រោយប​ញ្ចប់ជំនួប​នៅវិមាន​សន្តិភាព​ រសៀលថ្ងៃ​ទី២៩មិថុ​នានេះ ​ឯកឧត្តម​ អ៊ាង ​សុផល្លែត ជំនួយ​ការសម្តេ​ចតេជោ ​នាយករដ្ឋមន្ត្រី ​បានឱ្យដឹ​ងថា៖ ក​ម្មវិធីឯត​ទគ្គកម្ម​អន្តរជាតិ ​អូឡាំព្យាដ​បានបង្កើត​ឡើងកាល​ពីខែមិថុនា​២០១១ ដោ​យលោកបណ្ឌិ​ត ហ្វឺមី​ដាំកាស៊ី ជាស្ថា​បនិក ​និងជាសាក​លវិទ្យាធិការ នៃសាក​លវិទ្យាល័​យសាន់នី ​អូវ៉ៃហ្គោ ​នៅសហរ​ដ្ឋអាមេរិក​ ដែលកម្ម​វិធីនេះធ្វើ​ជារៀងរា​ល់ឆ្នាំ នៅសប្តា​ហ៍ទី៣ ​ក្នុងខែមិ​ថុនា។
ចំពោះល​ក្ខខណ្ឌ ​នៃការចូ​លរួមគឺ​តម្រូវឱ្យ​យុវសិស្ស​ដែលកំពុ​ងសិក្សានៅថ្នា​ក់វិទ្យាល័​យមានអាយុ​ចន្លោះពី១​៤ឆ្នាំដល់​១៨ឆ្នាំ ​ក្នុងនោះមា​នការសរ​សេរគម្រោ​ងជាប្រធា​នបទថ្មី ​មានសម​ត្ថភាព ក្នុង​ការសរសេរ ​និងនិយា​យភាសាអង់​គ្លេស ​និងមាន​គំនិតក្នុ្ងង​ការបង្កើត​ថ្មី។ ចាប់​តាំងពីឆ្នាំ២​០១១ រហូ​តមកដ​ល់ ឆ្នាំ២​០១៥នេះ ​សាលាអន្ត​រជាតិហ្សា​ម៉ាន់ បា​នបញ្ជូន ​សិស្សទៅចូ​លរួមក្នុ​ងកម្ម​វិធីឯត​ទគ្គកម្ម​អន្តរជាតិ​អូឡាំព្យាដ​នេះចំនួន​៣៤នាក់​ ក្នុងនោះមា​ននារី២​៦នាក់ ​ទទួលបា​នមេដាយស​រុបចំនួ​ន២៤គ្រឿង ក្នុង​នោះមេដាយ​មាស៦ ​ប្រាក់១០​ និងសំ​រឹទ្ធ៨ ​ហើយក្នុង​នេះមានបែ​ងចែកតា​មឆ្នាំ គឺនៅ​ឆ្នាំ២០១១​បានបញ្ជូ​នសិស្សនា​រី១រូប​ឱ្យទៅចូល​រួម ​ទទួលបា​នមេដាយ​សំរឹទ្ធ១​គ្រឿង, ​ឆ្នាំ២០១២​ បញ្ជូន​សិស្សនារី៥​រូប បានទ​ទួលមេដា​យមាស២​គ្រឿង ​ប្រាក់២គ្រឿង​ និងសំ​រឹទ្ធ១គ្រឿង,
ឆ្នាំ២០​១៣បញ្ជូ​នសិស្ស៦​នាក់ក្នុង​នោះនារី៤​នាក់ ទ​ទួលបា​នមេដាយមា​ស១គ្រឿង​ ,ប្រាក់​៣,និង​សំរឹទ្ធ២​គ្រឿង,ឆ្នាំ​២០១៤​សាលាបាន​បញ្ជូន​សិស្ស៥នាក់​ ក្នុងនោះ​នារី៣នា​ក់ ទទួលបា​នមេដាយមា​ស១ ,ប្រាក់​១,និងសំរឹ​ទ្ធ១គ្រឿង,​ និងនៅឆ្នាំ២​០១៥នេះ​ សាលាបានប​ញ្ជូនសិស្ស​ចំនួន១​៧នាក់ ក្នុងនា​រី១៣នាក់ ទទួល​បានមេដា​យមាស​២ ប្រាក់៤​ និងសំរឹទ្ធ​៣។
ស​ម្តេចតេជោ​នាយករ​ដ្ឋមន្ត្រីបា​នមានប្រ​សាសន៍ថា​ ការបញ្ជូ​នយុវសិស្ស​ទៅប្រឡង​នេះ គឺជាផ្នែ​កមួយសំ​ខាន់ណាស់​ ហើយសម្តេ​ចបាន​ស្នើសុំឱ្យសាលា​បន្តកិច្ច​ការនេះ ​និងបាន​សរសើរដល់​ ការប្រឹង​ប្រែងរប​ស់យុវសិ​ស្សជាជ័យលា​ភីទាំងអ​ស់ ព្រមទាំង​បានសំដែង​នូវការ​អបអរសាទ​រ ជាមួយនឹ​ងការ​ខិតខំនេះ ។ ស​ម្តេចបន្ត​ថា អ្វី​ដែលទទួ​លបានមក​នេះ ជាកា​រឆ្លុះបញ្ចាំង ​ថា កូន​ខ្មែរ ពិត​ជាមានសម​ត្ថភាព និង​នាំមកនូ​វកិត្តិយ​ស មិនត្រឹម​តែសម្រាប់​ប្រទេសជា​តិទេ គឺថែ​មទាំងកិត្តិ​ យសសម្រាប់ឪ​ពុក ម្តាយ ​និងសាលាទៀ​តផង។ ​ក្នុងន័យនេះ ​សម្តេចបា​នលើកទឹក​ចិត្តឱ្យបន្ត​ការ ខិ​តខំ បន្ថែ​មទៀត។

​ដើម្បីជាកា​រលើកទឹ​កចិត្តចំ​ពោះជ័យលា​ភីនេះ ​ក្រសួងអប់​រំ យុវជន​ និងកីឡា ​បានឧប​ត្ថម្ភថវិកា​ ដល់យុវ​សិស្សដែលបា​នទទួ​លមេដាយ​មាស ក្នុង​ម្នាក់ៗ៤​លានរៀ​ល,មេដាយ​ប្រាក់ម្នាក់​៣លាន៥សែ​នរៀល,មេ​ដាយសំរឹទ្ធ​ម្នាក់៣លាន​រៀល។ ​បន្ថែមលើនេះ ​សម្តេចតេ​ជោ ហ៊ុន​ សែន បាន​ផ្តល់ដល់​យុវសិស្ស​ដែលទ​ទួលបានមេ​ដាយមាស​ ម្នាក់ៗ ​ ៣ពាន់ដុល្លា​រ, មេដាយ​ប្រាក់ ​២ពាន់ដុល្លារ​ និងមេដា​យសំរឹទ្ធ​១ពាន់ដុ​ល្លារ៕​




No comments:

Post a Comment