Monday, June 29, 2015

បទអត្ថាធិបាយ​៖ តើ​​កម្ពុជា​អាច​​ជួយ​សហរដ្ឋអា​មេរិក​​បែប​​ណា?

ជំរាប​ជូន​ លោក វីលី​យ៉ាំ ហៃដត៍ (William Heidt) ជា​ទី​រាប់​អាន : 
ជា​បឋម​ ខ្ញុំសូម​អប​អរ​សាទរក្នុង​ការ​សំ​រេច​តែង​តាំងរូប​លោក​ជា​ឯកអគ្គ​រដ្ឋទូតប្រ​ចាំ​ប្រ​ទេស​កម្ពុជា​។
ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​បន្ទាប់​ពី​បាន​អាន​រឿង​រាវ​ក្នុង​សារព័ត៌​មាន ដែល​បាន​ផ្សាយ​ពី​​បទ សម្ភាសន៍​​របស់​លោក​​​ ដោយ​គណៈកម្មការ​​ទំនាក់​ទំនង​ការ​បរទេស​​ព្រឹទ្ធសភា​ លោក​បាន​និយាយ​ថា «ចំណុច​អាទិភាព​» របស់លោក ​​ក្នុង​ឋាន:​ជា​ឯកអគ្គ​រដ្ឋទូត​ គឺ​ដើម្បី «ពង្រឹង​​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​​កម្ពុជា» ពិសេស ​​ដើម្បី​​​ជំ​រុញការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​​​​ឆ្នាំ២០១៧ និង​ការ​បោះឆ្នោត​សកល​​ឆ្នាំ២០១៨​​​ ​​ឲ្យ​មាន​ភាព «​សេរី​​ និង​យុត្តិធម៌» ។
ខ្ញុំ​យល់​ឃើញ​ថា ពាក្យ​សម្តីទាំង​នេះ​ហាក់​ដូច​ជា​ផ្លែក​​បន្តិច ​នៅ​ក្នុង​ទិដ្ឋភាព​ពីរ​ ៖ ទី​មួយ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ថា ចំណុច​អាទិភាព​ជា​ទូទៅ​ របស់​បណ្តា​ស្ថានទូត ​គឺ​ការ​ការពារ​ និង​ការ​​ជួយ​យក​អាសារ​អ្នក​ទេសចរណ៍​​មក​ពី​ប្រទេស​របស់​ពួក​​គេ និង​ជួយ​សម្រួល​​ដល់​ពាណិជ្ជ​កម្ម​​ និង​ការងារ​ផ្សេង​ៗ​​នៃ​កិច្ច​សហប្រតិបត្តិការរវាង​ប្រទេសពួក​គេ​ និង​ប្រទេស​ម្ចាស់​ផ្ទះ។ ខ្ញុំ​មិន​បាន​ដឹង​ថាឥឡូវ​នេះ ការងារ​ដំបូង​របស់​​ឯក​អគ្គរដ្ឋទូត ​គឺ​ដើម្បី​​ប្រាប់​​ឲ្យ​ប្រទេស​ម្ចាស់​ផ្ទះ​​នូវ​របៀប​​រៀប​ចំការ​បោះ​ឆ្នោត​នោះ​ទេ។ (ប្រហែល​ជា​ខ្ញុំ​គួរ​តែ​អាច​ស្មាន​ដឹង​ពី​ឥរិយាបទ​​របស់​ឯក​អគ្គរដ្ឋទូត​​កាន់​ដំណែង​មុន​​លោក​​ ដែល​ជា​រឿយ​ៗ​​ បាន​ផ្តល់​ការ​ណែ​នាំ​ជា​សាធារណៈ​​ អំពីរ​បៀប​​រៀប​ចំ​ការ​បោះឆ្នោត​របស់​កម្ពុជា​ ឬ​អំពី​ច្បាប់​ណាដែល​រដ្ឋ​សភា​គួរ​អនុម័ត​ ឬ​មិន​គួរ​អនុម័ត។)
ទី​ពីរ​ វា​ជា​ការ​ចម្លែក​ខ្លាំង​មែន​ទែន ​ដែល​ថា រដ្ឋាភិបាល​អាមេរិក​កំពុង​តែ​ប្រាប់​ប្រទេស​កម្ពុជា --ឬ​គេ​រាល់​គ្នា​ -នូវរបៀប​រៀប​ចំ​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌ នោះ។ តើ​លោក​នៅ​ចាំទេ​កាល​ពី​​ពេល​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ២០០០? នៅ​មុន​ការ​បោះឆ្នោត​នោះ អភិបាល​រដ្ឋ​ Florida លោក Jeb Bush -ជា​ប្អូន​ប្រុស​របស់​បេក្ខជន​ប្រធានាធិបតី​នៃ​​គណបក្ស​សាធារណរដ្ឋ​ លោក​ George W. Bush -បាន​ដកឈ្មោះ​អ្នក​បោះឆ្នោត​ស្បែក​ខ្មៅ​រាប់​សិប​ពាន់​នាក់​ (ដែល​ពួក​គេ​ភាគ​ច្រើន​បាន​បោះឆ្នោត​ឲ្យ​គណ បក្ស​ប្រជាធិបតេយ្យ) ចេញ​ពី​​បញ្ជី​បោះ​ឆ្នោត​​អេឡិច​ត្រូនិក។ លោក Bush បាន​ឈ្នះឆ្នោត​​នៅ​រដ្ឋ​ Florida មិន​លើស​ពី៦០០​សន្លឹក​ប៉ុណ្ណោះ ហើយ​បាន​​ជាប់ជា​​​ប្រធានាធិបតី​​ -ទោះបី​ជា​គាត់​ត្រូវ​ទទួល​បាន​ការ​បញ្ជា​ពី​តុលាការ​កំពូល​​ ដើម្បី​រារាំង​ការ​រាប់​សន្លឹក​ឆ្នោតនៅ​រដ្ឋ​Florida ​ឡើង​​វិញ​ (​តាម​ភាព​ជាក់ស្តែង តាម​ច្បាប់​របស់​អាមេរិក ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ ត្រូវ​បាន​ចាត់​ទុក​​ថា​ មិន​យុត្តិធម៌​ចំពោះ​បេក្ខ​ជន​ដែល ត្រូវ​បាន​ប្រកាស​​ថាជា​អ្នក​ឈ្នះ​ដោយ​ប្អូន​ប្រុស​គាត់​នោះ។)
នៅ​ចន្លោះ​ឆ្នាំ២០០០ និង​២០០៤ មធ្យោ​បាយ​អេឡិច​ត្រូនិក​​ត្រូវ​បាន​គេ​​ប្រើ​ប្រាស់​ច្រើន​ទៅៗ​សម្រាប់​ការ​បោះឆ្នោត​ និង​ការ​រាប់​សន្លឹក​ឆ្នោត​​ នៅ​សហរដ្ឋ​អាមេរិក​។ បែបនេះ​ ការ​​ធ្វើ​ឲ្យមាន​​សុក្រឹត​​ភាព​នៃ​ការ​បោះ​ឆ្នោត​ គឺ​អាស្រ័យ​លើ​​ភាព​ស្មោះ​ត្រង់​ និង​ជំនាញ​កុំព្យូទ័រ​របស់​​អ្នក​ដែល​គ្រប់​គ្រង​ប្រព័ន្ធ ​នោះ ឬ​​បាន​ចូល​​ប្រព័ន្ធ​នោះ -រួម​នឹង​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​ទប់​ស្កាត់​ការ​​លួច​ចូល​​ផង។
នៅ​ពេល​រាប់​សន្លឹក​ឆ្នោត​​នៅ​យប់​នៃ​ថ្ងៃបោះ​ឆ្នោត​​ប្រធានាធិបតី​ឆ្នាំ២០០៤ រួច ក្រោយ​រំលង​អធ្រាត្រ​បន្តិច​ អ្នក​ជំនាញ​ខាង​បោះឆ្នោត​​នៅ​តាម​កញ្ចក់​ទូរទស្សន៍បាន​ព្យាករណ៍​ថា លោក John Kerry នឹង​ឈ្នះ​នៅ​រដ្ឋ​ Ohio ដែល​នឹង​នាំ​ឲ្យ​គាត់​ក្លាយ​ជា​ប្រធានាធិបតី។ ប៉ុន្តែ​បន្ទាប់​មក​ មាន​ «កូន​បញ្ហា​» មួយ កើត​ឡើង ​នៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ ពេលដែល​កំពុង​ប្រមូល​ផ្តុំសន្លឹក​ឆ្នោត​របស់​រដ្ឋ​Ohio ។ ប្រព័ន្ធ​នោះ​ត្រូវ​បាន​ចុះកិច្ច​សន្យា​ដោយ​លេខា​ធិការ ​​រដ្ឋ​ Ohio (ខាង​គណបក្ស​សាធារណរដ្ឋ)​ ដែល​​​ស្ថិត​នៅចំងាយ​រាប់​រយ​គីឡូម៉ែត្រ​​ពី​​រដ្ឋ​ Ohio គឺ​ស្ថិត​នៅ​ក្នុង​ក្រុង Chattanooga នៃ​រដ្ឋ​ Tennessee​ ឯ​ណោះ។ ប្រព័ន្ធ​ដូច​គ្នា​នោះ​ ជា​កន្លែងទី​តាំង​​អ៊ីម៉ែល​របស់​លោក Karl Rove ​ដែល​ជា​អ្នក​ពិគ្រោះ​យោបល់​នយោ​បាយ​​ដ៏​មាន​ឥទ្ធិពល​របស់​គណបក្ស​សាធារណរដ្ឋ​​ និង​ជា​ទី​ប្រឹក្សា​​ដ៏​យូរអ​ង្វែង​របស់​លោក​ប្រធានាធិបតី​ George W. Bush។ ១ម៉ោង​កន្លះ​ក្រោយ​មក «កូន​បញ្ហា» មួយ​​នោះ​ត្រូវ​បាន​ដោះ​ស្រាយ​ ហើយ​កុំព្យូទ័រ​បាន​បង្ហាញ​អំពី​ការ​ផ្លាស់​ប្តូរ​តួលេខ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ​ចំនួន៦% នៃ​​សន្លឹក​ឆ្នោត ដោយ​ផ្តល់​ឲ្យ​លោក Bush ទទួល​ជ័យ​ជំនះ។
មន្ត្រី​គណបក្ស​ប្រជា​ធិបតេយ្យខ្លះ​​មាន​ការ​សង្ស័យ​ និង​បាន​ប្តឹង​ទៅ​តុលាការ។ តុលាការ​សហ ព័ន្ធ​មួយ​ បាន​បញ្ជា​ថា សន្លឹក​ឆ្នោត​របស់រដ្ឋ​ Ohio ត្រូវ​តែ​​ប្រមូល​ទុក​ក្នុង​ទី​តាំង​តែ​មួយ​ ដើម្បី​អាច​អនុ ញ្ញាតឲ្យ​គេ​ពិនិត្យ​មើល​បាន​។ ប៉ុន្តែ​មាន​ស្រុក (county)ចំនួន៥៥ ក្នុង​ចំណោម​​ស្រុក​ទាំង​៨៨ របស់​រដ្ឋ​នោះ មិន​បាន​​អនុវត្ត​នូវ​បញ្ជា​នោះ​ទេ ហើយ​បាន​​បំផ្លាញ​សន្លឹក​ឆ្នោតចោល ដែល​ញ៉ាំង​​ឲ្យ​ការ​រាប់​ឡើង​វិញ​មិន​អាច​ធ្វើ​ទៅ​បាន​។ (ខ្ញុំ​គិត​ថា រដ្ឋាភិបាល​អាមេរិក​​ហៅ​ប្រព័ន្ធបែប​​នេះ​ថាជា​ «នីតិ​រដ្ឋ»។)
ការ​ប្រើប្រាស់ប្រព័ន្ធ​អេឡិចត្រូនិក​ ក្នុងដំ​ណើរ​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​​អាមេរិក​ មាន​ការ​កើន កាន់​តែ​ច្រើន​ទៅ​ៗ​ ជា​ទូទៅ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​​ ដែល​​ «មាន​លក្ខណៈ​ជាកម្មសិទ្ធ​»​ មាន​ន័យ​ថា សាធារណ:​ជន​​គ្មាន​វិធី​ពិនិត្យ​មើលខាង​បចេ្ចក​វិទ្យា​​ប្រព័ន្ធ​កុំព្យូទ័រ​នោះ​ទេ។ ជា​ធម្មតា​ ប្រព័ន្ធ​ទាំង​នោះ មិន​បាន​បន្សល់​ទុក​នូវ​ក្រដាស​ស្នាម​ ឬ​របាយការណ៍​ផ្សេង​ៗ​ ដែល​អាច​​ប្រើ​ប្រាស់ក្នុង​ការ​ពិនិត្យ​​លើ​សុក្រឹតភាព នោះ​ឡើយ។
ការ​បោះឆ្នោត​ជ្រើស​តាំងសមាជិក​នៃ​សភា​ទាំងពីរ ​ទោះ​បីជា​ច្រើន​ឬតិច ក៏មិន​សូវមាន​ភាព​សេរី​ និង​យុត្តិធម៌ ​ដូច​ការ​បោះ​ឆ្នោតជ្រើស​រើស​ប្រ​ធា​នា​ធិបតី នោះ​ទេ។  ការ​ចំណាយ​លុយ​ដ៏សន្ធឹក​សន្ធាប់ ការ​ទាញ​ប្រ​យោជន៍​ពីការកំណត់​ខ្សែ​ព្រំដែនថ្មីនៃ​មណ្ឌលបោះឆ្នោតនោះ វាស្ទើ​រតែ​ធានា​ដល់​មុខរបរ​មួយ​ជីវិត​សំរាប់​សមាជិកភាគ​ច្រើន​នៅសភាទាំង​ពីរ រួច​ទៅ​ហើយ។ ជា​ទូទៅ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​តំណាង​រាស្រ្ត មាន​ចំនួន​៩០-៩៨% ​នៃ​អ្នក​​ក្នុង​មុខ​តំណែងស្រាប់​ ​​ត្រូវ​បានជាប់​ឆ្នោត​​ឡើង​វិញ។ ​ការ​បោះឆ្នោត​ឆ្នាំ២០១៤ មាន​តែ​បេក្ខជន​សភា​តំណាង​រាស្ត្រ​ចំនួន៧៧រូប​ប៉ុណ្ណោះ ក្នុង​ចំណោម​ទាំង​អស់​៤៣៥រូប​ ត្រូវ​បាន​គេ​ចាត់​ទុក​ថាមាន​លក្ខណៈ​ប្រកួត​ប្រជែង​ ដែល​​តាម​ពិត​ទៅ​មាន​តែ​សមាជិក​១៩រូប​ប៉ុណ្ណោះ​​ ដែល​បាន​ប្តូរ​ពី​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​ទាំ​ងពីរ​ ទៅ​កាន់​គណបក្ស​មួយ​ផ្សេង​ទៀត ។
មុន​ពេល​បោះឆ្នោតឆ្នាំ២០១៤ មធ្យម​ភាគនៃការក្រុមស្ទង់មតិ​សាធារណៈចំនួន​៥ក្រុម​ បាន​​ផ្តល់ តួលេខ​ឲ្យដឹង​នូវអត្រា​យល់ព្រម​ចំនួន១៤​% ទៅសមាជ (រួមសភា​ទាំងពីរ៖ សភាតំណាង​រាស្រ្ត និង​ព្រឹទ្ធសភា)  ប៉ុន្តែ​អត្រា​នៃ​ការ​បោះឆ្នោតនៃអ្នក​កាន់តំណែង​​ឡើងវិញ​ មាន​ចំនួន៩៥​%​។ ដោយ​ផ្តល់ ឲ្យ​នូវ​ស្ថិតិទាំងនោះ អត្រា​ផ្សេង​ទៀត​គឺមិនមាន​ការ​ភ្ញាក់ផ្អើលទេ ពោល​គឺថា ការបោះ​ឆ្នោត​នេះ​​ក៏មាន    ចំនួន​​អ្នក​ចេញ​ទៅបោះឆ្នោត​ មាន​អត្រា​ទាបបំផុត ក្នុង​អំ​ឡុង​ពេល៧០​ឆ្នាំ គឺ​​មាន​តែ​ ៣៦,៤​% ប៉ុណ្ណោះ ៖​ តើ​មិន​បាន​ន័យថា «ចេញ​ទៅ​បោះឆ្នោតបាន​ប្រ​យោជន៍អី​ បើ​គេ​នឹង​ជាប់​តែ​ដដែលៗហ្នឹង?»
          ដោយសារតែ​លោក​​ជាអ្នក​ការទូត ខ្ញុំ​អាចធ្វើការ​សន្មត់ថា លោក​​អាច​ជៀសគេច​​ពីការ​ផ្ទុះ សំ​ណើច​នៅ​ចំ​ពោះ​មុខព្រឹទ្ធសភាបាន​​ នៅពេលដែល​លោក Tim Kaine (​ព្រឹទ្ធសមាជិក​​ពី​​គណ​បក្ស​ប្រជា​ធិបតេយ្យ ​​រដ្ឋ​ Virginia) បាន​លើកឡើងថា កូនប្រុសទាំង​អស់​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ក៏​បានចូលរួម​ក្នុង​ឆាក​នយោបាយ​ដែរ នោះគឺជាអ្វីដែល​ត្រូវ​ព្រួយបារម្ភ​។​
យោងតាម​កាសែត​ Cambodia Daily​ ចុះថ្ងៃ​ទី២៥​ ខែ​មិថុនា លោក Kaine បាន​សួរលោក​ថា៖ «តើសហ​រដ្ឋ​អាមេរិក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជំរុញ​ឲ្យ​ប្រជាធិតេយ្យ​កាន់​តែ​រឹង​មាំ​ ដោយ​មិន​ត្រូវ​ស្ថិត ក្នុង​រង្វង់​ក្រុម​គ្រួសារតែមួយនោះ?» កាសែតនេះក៏បាន​រាយការណ៍ពីការ​ឆ្លើយតប​របស់​លោក​​ចំពោះ​ឥទ្ធិពល​នេះ​​ផងដែរថា មិនមានភាពគ្រោះថ្នាក់អ្វី​ទេ​ដល់​កម្ពុជា នៃ​ការ​​ឈាន​ចូល​ពូជពង្ស​ហ៊ុន សែន ​ទាំង​មូល​នោះ។ ប្រសិន​បើរូប​ខ្ញុំជា​លោក​​វិញ (​ខ្ញុំមិនអាច​ទេ ព្រោះ​​ខ្ញុំ​មិន​​មែន​ជា​អ្នក​ការទូត) ខ្ញុំគួរតែ​ឆ្លើយថា «យើង​អាច​ដាក់សំពាធ​ពួកគេ​ ដើម្បី​ទទួល​យក​​ប្រព័ន្ធរបស់​យើង គឺ​ស្ថិត​ក្នុង​រង្វង់​ព្រំ​ដែន​ប្រជាធិបតេយ្យ​​គ្រួសារពីរ»។
ការពិចារណា​ខាងលើ​នេះ​ គឺជាការ​ចាប់ផ្តើម​ ដែល​ធ្វើឲ្យ​ខ្ញុំគិតថា ឯក​អគ្គ​រាជទូតកម្ពុជា​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​ បាន​​ដើរមិន​ទាន់ពេលវេលា មានន័យថា ខ្ញុំ​រក​មិន​ឃើញ​នូវ​កំណត់ត្រាណា​មួយ​​ស្តីពី​ការ​ផ្តល់​ដំបូន្មានដល់​​សហ​រដ្ឋ​អាមេរិក​ ថា​តើ​​ត្រូវ​ធ្វើយ៉ាង​ណា​ ដើម្បីឲ្យ​​ការ​បោះឆ្នោត​របស់ខ្លួន​មាន​ភាព​ប្រសើរឡើង​នោះ​។ នេះគឺជារឿងគួរឲ្យ​​អាណិត ព្រោះខ្ញុំគិតថា «ខ្មែរ​​អាច​​ផ្តល់គំនិតដ៏​មាន​សារៈសំខាន់​មួយ​ចំនួន!»
 ឧទាហរណ៍ ខណៈដែល​ការបោះឆ្នោត​របស់​សហ​រដ្ឋ​អាមេរិក​មើលទៅហាក់ដូចជា​បង្កើត​ឲ្យ​មាន​ស្ថានភាពមួយ ដែល​លទ្ធផល​ត្រូវបាន​កំណត់ដោយ​ភាគីដែល​បាន​ដាក់ពង្រាយ​អ្នក​ចូល​លួច​ទិន្នន័យដ៏ពួកែ​ រី​ឯការបោះឆ្នោតនៅកម្ពុជាវិញ គឺត្រូវបានធ្វើតាមរយៈ​សន្លឹកឆ្នោត ដែល​ត្រូវ​បាន​រក្សា ​ទុកក្នុង​មួយ​រយ:កាល​ ​ប្រ​សិនបើ​​ហេតុ​​ការណ៏​អាច​ឈាន​ដល់​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ។​
សន្លឹក​ឆ្នោតនេះមិនបាន​រាប់​តាម​ប្រព័ន្ធ​កុំព្យូទ័រទេ (ដែល​ការ​ណែ​នាំគ្មាន​គេ​​យល់​) គឺ​​រាប់​ដោយ​មនុសុ្ស៖​ ​មន្ត្រី​អ្នក​រៀប​​ចំការ​បោះឆ្នោត​។ ពួកគេ​រាប់សន្លឹក​ឆ្នោត​តាមរយៈ​ការ​បើក​សន្លឹក​ឆ្នោត​ម្តងមួយ​សន្លឺក​​ៗ ដោយ​លើក​វា​ឡើង ​បង្ហាញ​គេ​​រាល់គ្នា​ដែលមាន​វត្ត​មាន​នៅទីនោះ ហើយ​កត់ត្រា​សន្លឹក​ឆ្នោត​នីមួយ​ៗទុក​។ គណបក្សដែល​មាន​បេក្ខភាព​​ អាច​មាន​អ្នក​តំណាង​​​ចូល​ត្រួត​ពិនិត្យ​ មើល​ដំណើរ​ការរាប់​សន្លឹកឆ្នោតនេះ​ ហើយ​ស្ថានីយ​បោះឆ្នោតភាគច្រើន​ក៏​មាន​​អ្នក​សង្កេត​ការណ៍​របស់អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅក្នុង​ការបោះឆ្នោតសកល​នាពេល​ថ្មីៗ​នេះ​ផង​ដែរ​។ អ្នកសង្កេតការណ៍​បាន​ចុះហត្ថ​លេ​ខា​​ទៅលើ​បែបបទ​របាយ​រាយការណ៍​ ដើម្បី​បញ្ជាក់​ថា​ការ​រាប់​នេះ​ពិតជា ត្រឹមត្រូវ។ បែប​បទ​និតិវិធី​តម្លា​ភាព​នេះ ក៏​ត្រូវ​ធ្វើ​​ដូច​គ្នា​​​ នៅ​គ្រប់​ដំណាក់​ក្នុង​ការ​​រាប់​សន្លឹក​ឆ្នោត​។​
ហេតុនេះហើយ​ បើទោះបីជា​​គណបក្សចាញ់​ឆ្នោត​ សង្គ្រោះជាតិ​​ បាន​អះអាងថា ខ្លួន​ត្រូវ​បាន​គេ​លួច​បន្លំ​ ដើ​ម្បី​​ជ័យ​ជំនះ​នេះក៏ដោយ ក៏គ្មាន​ធុន​​រដ្ឋ​ Florida ឬ Ohio ​នៅក្នុង​​បោះ​ឆ្នោត​កម្ពុជា ​នា​ឆ្នាំ២០១៣​ នោះ​ឡើយ​។ គ្មាន​ខេត្តណាមួយ ដែល​គណបក្ស​ប្រឆាំងនេះ​ អាច​​បង្ហាញ​ ហើយ​និយាយ​ថា «​ការ​​បោះឆ្នោត​នៅទីនេះ​ខុស​ទាំងស្រុង​នោះដែរ»។ ប៉ុន្តែ​ប្រសិនបើ​ពួកគេ​បាន​បង្កើតករណី​នៅ​កន្លែង​ផ្សេងណា​មួយ​ ដើម្បីធ្វើ​ឲ្យ​មាន​ការរាប់​សន្លឹក​ឆ្នោតឡើង​វិញ​ ​​យ៉ាង​ហោច​ណាស់​សន្លឹក​ឆ្នោត​ទាំង​នោះ​នឹង​​ត្រូវបាន​ត្រួត​ពិនិត្យ​ ហើយនឹង​ត្រូវរាប់​ឡើងវិញ​ គឺ​ពុំ​​មែន​គ្រាន់​តែ​ជាប្រព័ន្ធ​កុំព្យូទ័រ​ប្លីពៗ​ដែល​មក​ពី​ណា​ពី​ណី​នោះ​ទេ។
តាម​ពិត គណបក្ស​សង្គ្រោះជាតិ​បាន​រក​ឃើញ​ទីតាំង​មួយចំនួន ដែល​មន្ត្រី​រៀបចំការ​បោះ​ឆ្នោត​បាន​សរសេរ​លទ្ធផល​នៅក្នុង​ទម្រង់​បែបបទ​ខុស​ ឬ​ស្រដៀងគ្នា​នេះដែរ មិន​បាន​​ធ្វើ​តាម​និតិវិធី ដែល​បានបង្គាប់។ តែ​ក្រោ​យ​ពី​មាន​សំណើ ក្រដាស់ស្នាម​ដែលជាប់ទាក់​ទង​នោះ​ត្រូវ​បានបើក និង​ត្រួត​ពិនិត្យ​ឡើងវិញ។ នេះមិនបាន​បង្កឲ្យ​មានការ​ផ្លាស់ប្តូរ​ណាមួយ​នៅក្នុង​លទ្ធផល​នោះទេ។
វាទំនងជាច្បាស់​ណាស់ចំពោះខ្ញុំ​ ដែល​ថា និតិវិធី​សម្រាប់​ការ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​របស់​កម្ពុជា វា​ល្អជាង​ប្រព័ន្ធបោះឆ្នោត​​ដែល​បាន​ប្រើប្រាស់​នៅសហ​រដ្ឋ​អាមេរិក ឆ្ងាយណាស់​។​កម្ពុជាត្រូវ​តែ​ស្នើ​សុំ​បញ្ជូនអ្នក​ជំនាញ​រៀបចំការបោះឆ្នោត​ទៅកាន់​សហរដ្ឋ​អាមេរិក ​ដើម្បី​ពន្យល់​សភា​ទាំង​ពីរ​ ថា​អ្វី​ដែល​​ជា​ការ​ចាំ​បាច់​ ដើម្បី​ចាប់ផ្តើម​​នាំនូវ​ការបោះឆ្នោតឲ្យ​មាន​​ភាព​ «សេរី និង​យុត្តិធម៌​»​ ទៅក្នុង​ប្រទេសមួយ​នេះ​៕

ដោយ Allen Myers

No comments:

Post a Comment