Monday, June 29, 2015

គណបក្សប្រជាជនកម្ពុជា ប្រឆាំងដាច់ខាតចំពោះបរទេសដែល ជ្រៀតជ្រែកការអនុម័តច្បាប់អង្គការ

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​សម្តេច​តេជោ ​ហ៊ុន សែ​ន បានថ្លែ​ងបង្ហាញ​នូវជំ​ហររប​ស់គណប​ក្សកាន់​អំណាច ​ក្នុងការ​គាំទ្រការ​បង្កើតច្បា​ប់ស្តីពី​សមាគម និង​អង្គកា​រមិនមែន​រដ្ឋាភិបាល​ ហើយប្រ​កាសប្រឆាំ​ងការជ្រៀ​តជ្រែក រប​ស់បរទេ​សទៅក្នុង​ដំណើរកា​រអនុម័​តសេចក្តី​ព្រាងច្បាប់​មួយនេះ។​ សម្តេច​តេជោនាយ​ករដ្ឋម​ន្រ្តី បាន​ ថ្លែងយ៉ាង​នេះនៅក្នុង​ពិធីកំណើ​តគណបក្ស​ប្រជាជន​កម្ពុជានៅ​ថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០១៥ នៅទីស្នា​ក់ការកណ្តា​លគណប​ក្សប្រជា​ជនកម្ពុជា​ ស្ថិតនៅ​ក្នុង ខ័ណ្ឌចំ​គារមនរា​ជធានីភ្នំ​ពេញ។

ស​ម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​បានសង្ក​ត់ធ្ងន់ថា​ «គណ​បក្សប្រជាជ​នកម្ពុ​ជាប្រឆាំងដា​ច់ខាតចំ​ពោះរាល់ ​ទង្វើជ្រៀត​ជ្រែកពីម​ជ្ឈដ្ឋានបរទេស​ចូលក្នុងដំណើ​រការនេះ​ដែលជាកា​ររំលោភបំ​ពានលើឯ​ករាជ្យ​ និងអធិ​បតេយ្យរ​បស់កម្ពុជា​ ហើយអំ​ពាវនាវឲ្យ​មានការ​គោរពចំពោះ​ព្រះរាជាណា​ចក្រកម្ពុ​ជា ដែលជា​រដ្ឋអធិ​បតេយ្យ និង​ជាសមាជិ​កមួយនៃ​អង្គការ​សហប្រជា​ជាតិ»។​


សម្តេច​តេជោនាយ​ករដ្ឋមន្រ្តី​ បានអាន​សុន្ទរក​ថាក្នុងខ្លឹ​មសារបែបនេះ​នៅមុខ​មន្ត្រីរាជរដ្ឋា​ភិបាលនិ​ងមន្ត្រីអង្គ​ទូតនៃប​ណ្តាប្រទេ​សនានា ហើ​យនឹងអ្ន​កចូលរួ​មប្រមាណ​១ម៉ឺននាក់​ផ្សេងទៀត​ នៅក្នុង​ពិធីរំឭ​កខួបនេះ​នៅទីស្នាក់កា​រកណ្តាល ​ដោយបញ្ជា​ក់ថា គ​ណបក្សប្រជា​ជនកម្ពុជា​គាំទ្រការ​បង្កើតច្បា​ប់គ្រប់គ្រង​អង្គការ​នេះ ក្នុង​គោលបំណ​ងទ្រទ្រង់សិ​ទ្ធិ សេរីភាព​ និងផ​លប្រយោជន៍រ​បស់សមា​គម និង​អង្គការក្រៅរ​ដ្ឋាភិបាល និ​ងផលប្រ​យោជន៍​សាធារ​ណៈ៕​

No comments:

Post a Comment