Monday, March 16, 2015

ឯកឧត្តម Fumiaki Takahashi អតីត​ឯកអគ្គរាជ​ទូត​ជប៉ុន ប្រចាំកម្ពុជា និងជា​ប្រធាន​សមាគម​កម្ពុជា‑ ជប៉ុន រៀបចំ​ពិធី​អាហារ​ពេល​ល្ងាចជូន សម្តេច​តេជោ នាយករដ្ឋមន្រ្តី និងគណៈប្រតិភូ

នៅរាត្រីថ្ងៃទី១៣មីនា ដែលជាថ្ងៃទី១ នៃការស្នាក់អាស្រ័យបំពេញបេសកកម្ម ការងារនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមសន្និសីទពិភពលោកលើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីការកាត់បន្ថយ​ហានិ​ភ័យ ​នៃគ្រោះមហន្តរាយ នៅទីក្រុងសេនដាយ ឯកឧត្តម Fumiaki Takahashi អតីតឯកអគ្គរាជ​ទូត​ជប៉ុន ប្រចាំកម្ពុជា និងជាប្រធានសមាគមកម្ពុជា-ជប៉ុន រៀបចំពិធីអាហារពេល ល្ងាច ជាមហាកិត្តិយស ជូនសម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ។
ឯកឧត្តម ណាហ្កាហ្កាវ៉ា ជីហីរ៉ូ ប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិ មាន ប្រសាសន៍​សំដែង​នូវការរីករាយ ដោយបាន​ជួប​សម្តេច​តេជោសា​ជា​ថ្មីនៅទី ក្រុង តូក្យូ។ ឯកឧត្តមមានប្រសាសន៍បន្តថា ប្រ​ទេសយើងទាំងពីរមានប្រវត្តិ សាស្រ្ត ជាមួយគ្នា មានអាយុកាលជាង៤០០ឆ្នាំមកហើយ និងមានទំនាក់ទំនង ល្អរហូត មកដល់បច្ចុប្បន្ន ហើយអ្វីដែលធ្វើឲ្យប្រទេសទាំងពីរ  មានទំនាក់ទំនង គ្នាកាន់ តែប្រសើរឡើង​ថែម​ទៀតនោះ គឺប្រទេសជប៉ុនបានរួមចំណែកជួយស្តារ និង អភិរក្ស នូវបណ្តាប្រាសាទមួយចំនួន ក្នុងប្រទេស កម្ពុជា។
ឯកឧត្តម ណាហ្កាហ្កាវ៉ា ក៏បានថ្លែងនូវការគោរពកោតសរសើរ និងវាយតម្លៃ ខ្ពស់ ចំពោះកំណើន សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលរក្សានូវកំណើនជាង៧% ក្នុង មួយឆ្នាំ ដែលនោះ គឺជាការប្តេជ្ញាចិត្តយ៉ាង មុតមាំរបស់សម្តេចក្នុងការ ជំរុញ កំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រទេសប្រកប ដោយ និរន្តរភាពបំផុតនោះ។ ឯកឧត្តមមានប្រសាសន៍បន្តថា ក្រុមប្រឹក្សាផ្លាស់ប្តូរ មិត្តភាពអន្តរជាតិ របស់ឯកឧត្តម បានភ្ជាប់នូវទំនាក់ទំនងជាមិត្តភាព ជាមួយនិង បណ្តាប្រទេសនានា លើសកលលោក និង​សំបូរទៅដោយបញ្ញាវ័ន្តវ័យក្មេង តាមរយៈឯកឧត្តមមានការរីករាយខ្លាំងណាស់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិ ការជាមួយនិងប្រទេសកម្ពុជា ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងគោលបំណងជួយ ដល់យុវជនជំនាន់​ក្រោយរបស់យើង កាន់តែមានទំនាក់ទំនងនិងកិច្ចសហប្រតិ បត្តិការជាមួយគ្នា ឲ្យកាន់តែប្រសើរឡើង។   
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេច ពិតជាមានការរីករាយ ខ្លាំងណាស់ ដោយ​បានអញ្ជើញមកកាន់ ទីក្រុងតូក្យូប្រទេសជប៉ុន សាជាថ្មីម្តង ទៀត ដើម្បីចូលរួមសន្និសីទពិភពលោកលើកទី៣ របស់អង្គការសហប្រជា ជាតិ ស្តីពីការកាត់បន្ថយហានិ​ភ័យនៃគ្រោះមហន្តរាយ ដែលនឹងប្រារព្វធ្វើឡើង​នៅទី ក្រុងសេនដាយនៅថ្ងៃទី១៤មីនា។
សម្តេចតេជោមានប្រសាសន៍បន្តថា វត្តមានរបស់សម្តេចមកកាន់ ប្រទេសជប៉ុន នៅពេលនេះ មិនគ្រាន់តែផ្តល់ឱកាសឲ្យរូបសម្តេចធ្វើការជាមួយភាគីជប៉ុន និង ថ្នាក់ដឹកនាំ កំពូលៗរបស់ពិភពលោក ដែលទាក់ទិនទៅនឹងការរិៈរកវិធានការ រួម គ្នា ក្នុងការទប់ស្កាត់និងការកាត់បន្ថយ ហានិភ័យ នៃគ្រោះមហន្តរាយ ដែល កំពុងតែគំរាបកំណែងមកលើមនុស្សជាតិលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវត្តមាន របស់សម្តេចមកកាន់ប្រទេសជប៉ុននៅពេលនេះ គឺក្នុងន័យដើម្បីផ្តល់ឱកាសឲ្យ រូបសម្តេចបាន ជួបប្រាស្រ័យជាមួយនិងថ្នាក់ដឹកនាំជប៉ុន ក្នុងគោលបំណងពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការនៃប្រ​ទេសទាំងពីរកម្ពុជា ជប៉ុនឲ្យកាន់តែរឹងមាំ ទ្វេឡើងថែមទៀត។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ បន្តថា សម្តេចបានសរសេរ សំបុត្រ ជូនឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ដើម្បីគោរពអញ្ជើញឯកឧត្តម គួមួរ៉ា អញ្ជើញ ទៅបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងនាមជាគណបក្សកាន់អំណាចដូចគ្នា សំដៅ ធ្វើយ៉ាងណាជំរុញ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃគណបក្សកាន់ អំណាចទាំងពីរ កានតែស្អិតរមួតទ្វេឡើងថែមទៀត។
ក្នុងពិធីដ៏មានអត្ថន័យនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបាននាំយកនូវ រូបិយ បណ្ណជាតិក្រដាស់ ប្រាក់៥០០រៀលប្រភេទថ្មី ដែលមានរូបសញ្ញាស្ពាន គីហ្សូណា និងស្ពានស៊ូបាសា ដែលបានបោះពុម្ភឲ្យធ្វើចរាចរកាលពីថ្ងៃទី១៤ ខែមករាឆ្នាំ ២០១៥ ក្នុងឱកាសនៃការតមុខតំណស្ពានអ្នកលឿង និងដែលត្រូវបាន​ប្រសិទ្ធ នាមថា ស្ពានស៊ួបាសា ឧបត្ថម្ភជូនដល់ឯកឧត្តមជាឥស្សរជនជប៉ុន ដែលមាន វត្តមាននៅក្នុងរាត្រី កាលនេះផងដែរ៕

No comments:

Post a Comment