Monday, March 16, 2015

សម្តេច ហ៊ុន សែន ជួប​សន្ទនា​ជាមួយ លោកជំទាវ Annick Girardin រដ្ឋលេខា​ធិការ​ទទួល​​បន្ទុក​អភិវឌ្ឍនី និង​ហ្រ្វង់​កូហ្វូនី នៃប្រទេស​បារាំង

ក្នុងឱកាសនៅការស្នាក់អាស្រ័យបំពេញការងារ អញ្ជើញចូលរួមសន្និ​សីទពិភព​លោក​លើក​ទី៣ ស្តីពី ការកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយ នៅទីក្រុង​សេន​ដាយ ប្រទេស​ជប៉ុន នៅរសៀលថ្ងៃទី១៤មីនា នេះដែរ សម្តេចតេជោ ហ៊ុន ក៏បានអនុញ្ញាតឲ្យលោកជំទាវ Annick Girardin រដ្ឋលេខាធិការទទួលបន្ទុកអភិវឌ្ឍនី និងហ្រ្វង់កូហ្វូនី នៃសាធារណ​រដ្ឋបារាំង ចូល​ជួបសំដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបពិភាក្សាគ្នានេះ លោកជំទាវ Annick មានប្រសាសន៍ជំរាប​ជូនសម្តេច​តេជោ​នាយក​រដ្ឋមន្រ្តីថា កាលពីព្រឹកមិញ​ក្នុងពិធីបើកសន្និសីទពិភពលោក លើកទី៣ ស្តីពីការកាត់​បន្ថយ​ហានិភ័យ នៃគ្រោះមហន្តរាយ ឯកឧត្តម រ៉ូឡង់ហ្វាយីស ទេសរដ្ឋមន្រ្តីនិងជា​រដ្ឋមន្រ្តី​ការបរទេស​បារាំងបារាំង បានថ្លែងសុន្ទកថា ដោយបានគូសបញ្ជាក់ថា នៅខែធ្នូឆ្នាំ២០១៥នេះ ប្រ ទេសបារាំងនឹងមានរៀបចំកិច្ចប្រជុំអន្តរជាតិ ស្តីពីការបម្រែបម្រួលអាកាស​ធាតុ​អាកាស​នៅទីក្រុងបារីស ប្រ ទេសបារាំង។
លោកជំទាវមានប្រសាសន៍បន្តថា កិច្ចប្រជុំអន្តរជាតិនោះ ​គឺបារាំងចង់ប្រកាសឲ្យបណ្តាប្រ​ទេស​ទាំងអស់លើពិភពលោក មានយន្តការរួមក្នុងការប្រើប្រាស់ប្រព័ន្ធប្រកាសអាសន្នជាមុន។ តាមរយៈ​ នៃការប្រើប្រាស់នូវប្រព័ន្ធប្រកាសអាសន្នជាមិននេះ លោកជំទាវរដ្ឋលេខាធិការ​មាន​ប្រសាសន៍ជំរាបជូន​ សម្តេចតេជោនាយករដ្ឋមន្រ្តីថា តើសម្តេចមានការចាប់​អារម្មណ៍​និង​មានការយល់ឃើញយ៉ាងណា?
ជាការ ឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែង​នូវការគាំទ្រនូវ​គំនិតផ្តួច​ផ្តើម​ដ៏មាន​សារៈសំខាន់នោះ។ សម្តេចតេជោមានប្រសាសន៍បន្តថា សម្តេចមានបំណងចង់ឲ្យ​បណ្តា​ប្រទេស​ទាំងអស់ រួមចិត្តរួមថ្លើមគ្នាក្នុង ការរិៈរកនូវគំនិតល្អៗ ក្នុងការបង្កើននូវ​ឡើងនូវប្រព័ន្ធ​ប្រកាសអាសន្នជាមុននេះ ដើម្បីប្រាប់ដល់ពិភពលោក ទាំងមូល ពីការបម្រែបម្រួល​អាកាស​ធាតុដែលអាចកើតឡើងជាយថាហេតុ ក្នុងគោលបំណងបំរើផលប្រយោជន៍សម្រាប់​ប្រទេស​ទាំងអស់ នៅលើពិភពលោកយើងនេះ។ ពាក់ព័ន្ធនឹងគ្រោះ​មហន្តរាយនោះដែរលោកជំទាវ មានប្រសាសន៍ជំរាបជូនសម្តេចតេជោដែរថា តើនៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាល​មាន​វិធាន​​ការ​យ៉ាងណា ដើម្បីដោះស្រាយនូវបញ្ហាប្រឈមដែលបង្កឡើងដោយគ្រោះមហន្តរាយ។ សម្តេចតេជោនាយក រដ្ឋមន្រ្តីមានប្រសាសន៍ថា បើប្រៀបធៀបទៅនិងបណ្តា​ប្រទេសនៅ​តាមបណ្តោយដងទន្លេមេគង្គ ជាការពិត កម្ពុជាមានបទពិសោធន៍ខ្លាំងណាស់ ហើយបទ​ពិសោធន៍ដែលមានចរិកជាខ្មែរនោះគឺ យើងជ្រើសរើសទីទួលសុវត្តិភាព ពោលគឺទីទួល​សុវត្តិភាព​នោះមិនគ្រាន់តែដើម្បីជួយសង្រោ្គះតែអាយុជីវិតមនុស្សទេ គឺជួយដល់អាយុ​ជីវិត​សត្វ ហើយទីទួលសុវត្ថិភាពនោះដែរ គឺយើងធ្វើឡើងនៅតាមវត្តអារាម និងសាលារៀនដែល​សង់ខ្ពស់ពីផ្ទៃទឹក។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា នៅកម្ពុជាយន្តការនៃការ​ដឹកនាំជួយ សង្រោ្គះ​ជនងាយរងគ្រោះ គឺមានកម្រិតខ្ពស់ណាស់ ពោលគឺដឹកនាំដោយ​នាយករដ្ឋមន្រ្តី​ផ្ទាល់​តែម្តង។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា នៅពេលមានគ្រោះ​មហន្ត​រាយ​ម្តងៗ កម្ពុជាមិន គ្រានតែជួយសង្រោ្គះតែជីវិតមនុស្ស សត្វ ប៉ុណ្ណោះទេ គឺកម្ពុជា​បាន​ត្រៀមនូវស្បៀង ពូជសម្រាប់ផ្តល់ជូន ប្រជាពលរដ្ឋរងគ្រោះស្តារឡើងវិញ នូវជីវភាពរស់​នៅ​របស់ពួកគេផងដែរ។ លោកជំទាវ Annick មានប្រសា សន៍ជំរាបជូនសម្តេចតេជោដែរថា នៅ​ថ្ងៃទី១៨ដល់ថ្ងៃទី២០ឧសភា លោកជំទាវនឹងអញ្ជើញទៅបំពេញ ទស្សនកិច្ចនៅកម្ពុជា ហើយ​តាមរយៈដំណើរទស្សនកិច្ចនោះ លោកជំទាវនឹងធ្វើការពិភាក្សាលើកិច្ចសហប្រ តិបត្តិ​ការ នៃប្រទេសទាំងពីរ ទៅលើការងារគ្រោះមហន្តរាយ និងការរិតចំណង​មិត្តភាព​នៃ​ប្រទេស​ទាំងពីរ។ ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកជំទាវ Annick សម្តេចតេជោ​នាយករដ្ឋមន្រ្តី​មាន​ប្រសាសន៍ស្វាគមន៍ និងចង់ឃើញនូវទំនាក់ទំនងរបស់ប្រទេសទាំងពីរ ឈានដល់ចំណុច​កំពូលថ្មីមួយទៀត ពិសេសការរីកចំរើន លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងអប់រំ។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ ដោយសារតែ​នៅប្រទេសកម្ពុជា មាននូវទីភ្នាក់អភិវឌ្ឍន៍បារាំង AFD នោះ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ ថា កម្ពុជានឹងធ្វើកិច្ច​សហប្រតិបត្តិ​ការ​ឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែ ល្អប្រសើរឡើងថែម​ទៀត។ ជាមួយគ្នានេះដោយសារតែកម្ពុជាបានបញ្ជូនទាហានថែរក្សា សន្តិភាពពិភព​លោក ទៅ​កាន់ប្រទេសនានាលើកពិភពលោក ពិសេសនៅក្នុងបណ្តាប្រទេស​សមាជិកហ្រ្វង់​កូហ្វូនី​ផង​នោះ សម្តេចសំណូមពរឲ្យដល់កងទ័ពបារាំងដែលមានវត្តមាន ជាមួយនិងកងទ័ពកម្ពុជា បន្ត​សហការនិងផ្តល់ ព័ត៌មានដល់កងទ័ពកម្ពុជា និងប្រជាជននៅទីនោះមាន​សុវត្តិភាព​ទាំង​អស់គ្នា៕  

No comments:

Post a Comment