Monday, March 16, 2015

ទស្សនវិភាគ ដោយ Allen Myers៖ អង្គ​ការ​ក្រៅ​រដ្ឋាភិបាល (NGO) ដើរ​ខុស​ផ្លូវ​ជា​ថ្មី​ទៀត​ហើយ

ខណៈដែល​គណបក្ស​គ្រប់​គ្រង​អំណាច និង​គណបក្ស​ប្រឆាំងបាន​ព្រម​ព្រៀង​គ្នា នៅលើ​​សេចក្ដី​ព្រាង​ច្បាប់​មួយ កាលពីចុងខែ​កុម្ភៈ ឆ្នាំ​២០១៥ ប្រជាជនកម្ពុជា​ភាគ​ច្រើនបំផុត មាន​អារម្មណ៍​​ធូរ​ស្បើយ ដោយ​ហេតុ​ថា ការ​ខ្វែង​គំនិត​គ្នា​​នៅ​លើ​នីតិ​វិធី​ការ​បោះឆ្នោត ដែលបាន​អូស​បន្លាយយ៉ាង​យូរ​នោះ​​ ហាក់​បាន​ឈាន​ដល់​ការ​ត្រូវរូវ​គ្នាហើយ​។ ប៉ុន្ដែ​រឿង​នេះ ពុំ​មែនគ្រប់​គ្នា​ចេះ​​តែចុះ​សម្រុង​នោះ​​ទេ។
          ព្រោះថា ក្នុង​រយៈ​ពេល​មិន​ដល់​៤៨​ម៉ោង​ផងនោះ ក្រុម​អ្នក​ដែល​គេ​ហៅ​ថា «ក្រុម​អង្គការ​ក្រៅរដ្ឋាភិ​បាល NGOs» ដែល​បាន​ធ្វើ​កិច្ច​ប្រតិបត្តិការ​ក្រោម​ឈ្មោះ​ «​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត» ​ដែលហៅ​កាត់​ថា «អៀរ៉ា-ERA» បាន​​ធ្វើ​ការ​វាយ​ប្រហារ​មក​លើ​ការ​រៀប​ចំ​ឲ្យ​មាន​​ «កិច្ចពិ​ភា​ក្សា​» ជា​សាធារណៈមួយ​ ទៅ​លើ​កិច្ច​ព្រម​ព្រៀង​កំណែ​ទម្រង់​​​ការ​បោះឆ្នោត​ ​ដើម្បី​​ពួក​នេះ​បាន​ចំណេញ​ខាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។ ព្រឹត្តិការ​ណ៍​នេះ​បាន​រៀប​ចំ​ឡើង​កាលពី​​ថ្ងៃ​ច័ន្ទ ទី០២ ខែ​មីនា។ មួយ​សប្ដាហ៍​ក្រោយ​មក​ ក្រុម​ NGOs ដដែល​នេះ បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​សិក្ខា​សាលា​ស្ដី​អំពី​សេចក្ដី​ព្រាង​​សេចក្ដី ​ស្នើ​ច្បាប់​  ដោយ​​ត្អូញ​ត្អែរថាពួក​គេ​មិន​បាន​ទទួល​​ជា​មុន​​នូវ​សេចក្ដីព្រាង​នោះ ​ រហូត​ដល់ថ្ងៃ​សៅរ៍ ​ទី​០៧ ខែមីនា​។
​​រឿង​នេះ​យើង​ត្រូវ​លើក​​ជា​សំណួរថា៖ តើ​ ERA រិះ​គន់​សេចក្ដី​ព្រាងច្បាប់ ​ដោយខ្លួនពិត​ជា​​មិន​បាន​ដឹង​ថាវា​មាន​ខ្លឹម​សារ​​យ៉ាង​ដូច​ម្តេច ឬ​ក៏​ពួកគេភូត​កុហក ​នៅពេល​ដែល​ពួក​គេ​និយាយ​ថា «មិន​​បាន​ដឹង​អំពី​ខ្លឹម​សារ​នៃ​សេចក្ដី​ព្រាង​សេចក្ដី​ស្នើ​ច្បាប់នេះរហូត ​ដល់​ថ្ងៃ​ទី​០៧ ខែ​មីនា?»​
ការ​ពិត ទោះ​បីជា​ក្រុមអង្គការ​ NGOs-ឈានមុខ​ របស់​ ERA ទាំង​នេះ បាន​រិះ​គន់ពី​បទ​ប្បញ្ញត្តិ​មួយ​ចំនួន ​​នៅ​ក្នុង​សេចក្ដី​​​ ព្រាង​ច្បាប់នេះក៏ដោយ អ្វី​ដែល​​ពួកគេ​អាក់​អន់ចិត្ត​នោះ គឺ​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះជាតិ ​«មិន​បាន​រួម​បញ្ចូល​ពួក​គេជា​ដៃ​គូស្មើ​ភាពគ្នា» ​ក្នុង​ការ​ចរចា ​នោះទៅ​ វិញទេ​។ គួរ​រំ​ឭក​ថា វាកើត​មាន​ឡើងជា​ច្រើន​លើក​មក​ហើយ តាំង​ពី​ដើម​រៀង​មក ចំ​ ពោះការ​ថ្នាំង​ថ្នាក់ ការ​មិន​ពេញ​ចិត្ត​បែប​​នេះ។
ក្រុម NGOs របស់សម្ព័ន្ធ​ ERA ​បាន​ចាត់​ទុក​ខ្លួន​​ថា ជា​អ្នក​មាន​ចំណេះ​ដឹង ​ពិសេស​អំពីលទ្ធិ​ប្រជា​ធិបតេយ្យ ​និង​ការ​បោះ​ ឆ្នោត។ បន្ទាប់​ពីការ​បោះឆ្នោត​សកល​ ខែ​កក្កដា ឆ្នាំ​២០១៣ ​​ពួកគេ​បាន​ចេញ​​​ផ្សាយនូវ​​កូន​សៀវភៅមួយ​ ក្នុង​បំណង​បង្ខូចដំណើ​រ​ការ​នៃ​ការ​បោះ​ឆ្នោត។​ គម្រោង​​រៀប​ចំ​កូន​សៀវ​ភោះនេះ ត្រូវ​បាន​​ផ្ដល់​មូល​និធិដោយអង្គការ​​វិទ្យា​ស្ថាន​ជាតិ​ប្រជា​ធិប​តេយ្យ​ (NDI) ដែល​ជា​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្លែង​ក្លាយមួយ ​​ចេញ​មក​ពីសហរដ្ឋ​អាមេរិក ដែល​ការពិត​អង្គការ​នេះ​បាន​ទទួល​មូល​និធី​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ទាំង​ស្រុង។ ​កូ​ន​សៀវ​ភៅ​ស្ដីពី​ការបោះឆ្នោត​របស់​ ERA បាន​ចោទ​ប្រកាន់យ៉ាង​ងងឹត​ងងល់ ដែល​រៀប​ចំ​ឡើងក្នុងគោល​បំណង​​​គាំទ្រ​ការ​​អះ​អាង​​របស់​គណបក្ស​សង្រ្គោះ​ ជាតិ​ ថាការ​បោះឆ្នោត​នោះ​មាន​ការ​លួច​បន្លំ ដោយបាន​​ប្រើ​ប្រាស់​នូវ​ទឡ្ហីករណ៍​​មិន​សម​ហេតុ​សម​ផលនានា​​ មិន​ចុះ​សម្រុង​នឹង​គ្នា។ (សម្រាប់​ព័ត៌មាន​​លម្អិត​ពាក់​ព័ន្ធនឹង​ការ​លើក​ឡើង​របស់​ខ្ញុំនេះ សូម​ចូល​ទៅ​អាន​នូវ​គេហទំព័រ៖     
https://letters2pppa​p​e​rs.wordpress.com/2013-election-pamphlet/)។ ប៉ុ​ន្តែក៏​វា​នៅ​តែ​ជា​​ការ​ខិត​
ខំ​តាំង​ចិត្តដើម្បី​ធ្វើ​ឲ្យអ្វី​មួយ​ បែប​លក្ខណៈ​ «​ធ្វើ​នំ​អត់​ម្សៅ» ហើយ​អង្គ​ការ​ NGOs ​របស់​សម្ព័ន្ធ​ ERA ទាំង​នេះ ​គិត​ថានឹងទទួល​​បាននូវការ​​តប​ស្នង​សង​គុណមក​វិញ​ពីគណបក្ស​សង្រ្គោះជាតិ។
ដូច្នេះ នៅ​ពេល​ដែល​គណបក្សសង្រ្គោះ​ជាតិ​មិន​បាន​ផ្ដល់​ឲ្យ​ ERA នូវ​ «សិទ្ធិ​វេតូ» ​ជាក់​ស្ដែងមួយ ​លើ​កិច្ច​ព្រម​ព្រៀង​​ជាមួយ​គណបក្ស​ ប្រជាជនកម្ពុជា មេដឹកនាំ​  NGOs ទាំង​នោះគិត​ថា ពួក​គេ​​ចាញ់​​បោក​គណបក្ស​សង្រ្គោះ​ជាតិ។ [វា​គ្មាន​ន័យ​អ្វី​ទាល់​តែ​សោះ​ ដែល​ថាការ​ទាម​ទារ​ខាង​លើ​ មិន​ត្រូវ​បាន​លើក​យក​មក «​ពិភាក្សា»។ ការ​ចរចា​តាំង​ពី​ដើម​ដល់ចប់​ ហើយ​អ្វី​ដែល​ត្រូវ​គ្នា និង​​អ្វី​ដែល​មិន​ត្រូវ​គា្ន បាន​លើក​ជា​រឿយ​ៗ​នៅ​ក្នុង​ប្រព័ន្ធ​សារព័ត៌មាន​ ​រីឯ​ទស្សនៈលើ​បញ្ហា​ទាំង​ឡាយរបស់​ក្រុមអ្នក​​​ដឹកនាំ​ NGOs ទាំង​នោះ ដែល​បាន​ចេញ​​ផ្សាយ​ដោយ​សារព័ត៌មាននោះ​ គេ អាច​សន្មត់​ថា ​ពួក​គេអាច​នឹង​ផ្តល់​ទស្សនៈពួក​គេឲ្យ​ទៅ​គណ​បក្ស​ណា​មួយ​​ដឹងរួចទៅ​​ហើយ​ ដែរ។
រឿង​រ៉ាវនេះ លើស​អ្វីដែល​គេ​គឹត​ថាពួក​គេ​ «ត្រូវបាន​​គេ​​បោក​ប្រាស់» នោះ មេអ្នក​ដឹកនាំ​អង្គការ​ NGOs ទាំង​នេះ​ច្បាស់ជា​មាន​អារម្មណ៍ថា ពួក​គេ​បាន​ទទួល​​រង​នូវ​ការ​គំរាម​កំហែង។ ព្រោះថា ប្រសិន​បើ​សមាជិក​នៃ​រដ្ឋ​សភា​ និង​ព្រឹទ្ធ​សភាបានពិភាក្សា​ ជជែក​វែក​ញែកគ្នា​ និង​អនុ​ម័ត​ច្បាប់ណាមួយ ​​ដូច​ធ្លាប់​មាន​នៅ​​ប្រទេស​នានាលើ​ពិភព​លោក​ ដែលមាន​ប្រព័ន្ធ​នយោបាយ​សភា​និយម​ តើ​នោះ​វាមិន​​បាន​ន័យថា ​អង្គ​ការ NGOs ដែល​បាន​ចំណាយ​ពេល​ប្រមាណ​ ២​ទស​វត្សន៍ចុង​ក្រោ​យ​នេះ​ ដែល​បាន​លើក​តម្កើង​ខ្លួន​ឯង​ថា​មានតួនាទី​ជា «អ្នកឃ្លាំមើល» ទៅ​លើ​សកម្ម​ភាព​រដ្ឋាភិបាល វា​នឺងទៅជា​យ៉ាង​ណា​ទៅ​វិញ?
ប្រសិន​បើ​រដ្ឋាភិបាល​ និងគណបក្ស​ប្រឆាំង​ អាច​យល់​ស្រប​គ្នា​លើ​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះឆ្នោត​ និង​នៅ​លើ​ច្បាប់​ផ្សេង​ៗ​ទៀត គេ​នឹង​យល់ថា គេ​មិន​ត្រូវ​ការ​ «អ្នកឃ្លាំ​មើល»​ ទៀត​ទេ។ សូម្បី​អ្នក​ដែល​ធ្លាប់​បាន​ផ្ដល់​មូល​និធិដល់​អង្គការ​ NGO ទាំង​នេះ ក៏​អាច​នឹង​ចាប់​ផ្ដើម​គិត​បែប​នេះ​ដែរ។
 ហើយ​អ្វីដែល​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​នេះ​ទៅទៀតនោះគឺថា គេមើល​​​ឃើញថាគណបក្ស​សង្រ្គោះ​ជាតិ​បាន​ឯកភាព​ទៅលើ​បទ​ប្បញ្ញត្តិ​​ដែល​ថា​ អង្គការ​ NGOs មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វាយ​ប្រហារ​លើគណបក្ស​នយោបាយណា​ មួយ​​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​​បោះឆ្នោត។ ដូច​នេះ​ប្រសិន​បើ​មាន​អង្គ​ការ​បរទេស និង​រដ្ឋាភិបាល​បរទេសណា​មួយ ​​មិន​ផ្ដល់​ជំនួយ​ដល់អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​ បាលក្នុង​ការ​វាយ​ប្រហារ​លើ​គណបក្ស​ដែល​គេ​មិន​ចូល​ចិត្ត ពួក​គេ​ទាំង​នោះអាច​នឹងប្ដូរ​​ជំនួយ​របស់​​ពួក​គេពី​អង្គការ​ NGOs ​ទាំង​នោះ ទៅ​អង្គ​ការណា​មួយ​​ដែល​គេ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​រិះ​គន់​ឧទាហរណ៍លើ​គណបក្ស ​ណា​មួយ​ផ្សេង​ទៀត។
ប៉ុន្ដែ​អ្វីដែល​ខ្ញុំ​ចាប់​អារម្មណ៍​បំផុតទៅ​លើ​សេចក្ដី​ថ្លែង​ការណ៍​​របស់ ​មេដឹកនាំ​ក្រុមសម្ព័ន្ធ​ ERA ទាក់​ទង​ទៅ​នឹង​ច្បាប់​បោះឆ្នោត​នោះ គឺ​ការ​សន្មត់​របស់​ពួក​គេ​ថា ពួក​គេ​មាន​សិទ្ធិ​ (ដែល​អ្នក​បោះឆ្នោត​ខែ្មរ​ស្ទើរ​តែ​គ្រប់​រូប​មិន​ទទួល​ដឹង​ឮ) ដែល​ទាម​ទារ​ឲ្យ​សមាជិក​រដ្ឋ​សភា​ទទួល​យក​ការ​ណែនាំ​របស់​ពួក​គេ។ នេះ​វា​ហាក់​ដូច​ជា​ពួក​គេ​គិត​ថា កម្ពុជា​មាន​សភា​បី៖ «រដ្ឋ​សភា»​​ «ព្រឹទ្ធ​សភា» និង​ »សភា​អង្គ​ការ​ NGOs»។
ជា​សំណាង​ល្អ​ ការ​គិត​របស់​ពួក​គេ​ គឺ​ខុសទាំងស្រុង!

No comments:

Post a Comment