Tuesday, February 26, 2019

អាជ្ញាធរជាតិអប្សរាកំពុងធ្វើការបញ្ចូលទឹកឱ្យបានគ្រប់គ្រាន់ចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត

សៀមរាប៖ ទឹកមានតួនាទីសំខាន់ណាស់ក្នុងកិច្ចការអភិរក្សប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ បើទោះបីជាអាចប្រឈមនឹងការខ្វះខាតទឹកដោយកត្តាអាកាសធាតុក្តៅខ្លាំង អាជ្ញាធរ អប្សរានឹង ត្រូវរក្សាទឹកឱ្យមានគ្រប់គ្រាន់ក្នុងកសិន្ធុប្រាសាទអង្គរវត្ត។ ក្នុងការអនុវត្តការងារនេះ នៅថ្ងៃទី ២៥ ខែកុម្ភះ ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរា បានកំពុងប្រមូលទឹកឱ្យហូរបន្តិចបន្តួចបញ្ចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត ដើម្បីធានាឱ្យបរិមាណទឹកគ្រប់គ្រាន់ក្នុងការរក្សាលំនឹងប្រាសាទ ក៏ដូចជាសោភ័ណភាព ប្រាសាទអង្គរវត្ត។

សូមបញ្ជាក់ថា ទឹកនៅកសិន្ធុប្រាសាទអង្គរវត្តស្ថិតក្នុងកម្រិតទាបជាងឆ្នាំមុនៗដោយកត្តាអាកាសធាតុ និងការចែកចាយទឹក ដើម្បីសង្គ្រោះស្រែប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលនៅតាមបណ្តោយស្ទឹងសៀមរាប ក៏ដូចនៅក្នុងតំបន់រមណីយ ដ្ឋានអង្គរ មេត្តាប្រើទឹកដោយមានការប្រុងប្រយ័ត្ន និងសន្សំសំចៃ៕

No comments:

Post a Comment