Tuesday, February 26, 2019

សេចក្តីថ្លែងការណ៍រួម១០ចំណុច ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជារបស់លោក ង្វៀន ហ្វ៊ូជុង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គម និយមវៀតណាម

តាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ ខ្ពស់វៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
សេចក្តីថ្លែងការណ៍រួមនេះដែរ បានឱ្យដឹងថា ក្នុងបរិយាកាសពោរពេញ ដោយសាមគ្គីភាព មិត្តភាពជាប្រពៃណី និងការជឿទុកចិត្តគ្នាទៅវិញទៅមក ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានធ្វើសេចក្តីរាយការណ៍អំពីការអភិវឌ្ឍថ្មីៗរបស់ប្រទេសរៀងៗខ្លួន និងបានផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅលើកិច្ច សហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងពិភពលោកដែលមាន ផលប្រយោជន៍ទៅវិញទៅមក។
អគ្គលេខាធិការ និងជាប្រធានរដ្ឋវៀតណាម លោក ង្វៀន ហ្វ៊ូជុង បានសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះសមិទ្ធផលដ៏ធំធេងដែលប្រជាជនកម្ពុជាសម្រេចបានក្នុងការកសាង ការការពារនិងការអភិវឌ្ឍ ប្រទេសជាតិ និងបានអបអរសាទរប្រទេសកម្ពុជា ដែលរៀបចំដោយ ជោគជ័យនូវការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី និងការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៤ ដែលជាមូលដ្ឋានគ្រឹះនយោបាយ ដ៏រឹងមាំសម្រាប់សន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះដែរ បានគូសបញ្ជាក់ថា ភាគីទាំងពីរ កម្ពុជា-វៀតណាម បានឯកភាពគ្នាថា ការថែរក្សា និងអភិវឌ្ឍទំនាក់ទំនង ទ្វេភាគីតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង» ដោយឈរលើ គោលការណ៍នៃការឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួមលើកមុនៗ គឺជាការទទួលខុសត្រូវរបស់ប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងអនាគតដ៏ភ្លឺស្វាងរបស់ប្រទេស ទាំងពីរដ៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ក្នុងតំបន់ និងនៅលើពិភពលោក។

សូមអានសេចក្តីថ្លែងការណ៍រួម ១០ចំណុចដូចខាងក្រោម៖















No comments:

Post a Comment