Tuesday, February 26, 2019

សៀមរាបទទួលបានជ័យលាភីលេខ២ ក្នុងការប្រឡងប្រណាំងពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេ

សៀមរាប៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត ៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដើម្បីអបអរពិធីនេះដែរ ក៏មានពិធីប្រគល់រង្វាន់ជ័យលាភីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី៣ និងជ័យលាភីទីក្រុងដែរបានរៀបចំពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០១៨-២០១៩ (The best count down) និងជ័យលាភីបង្គន់សាធារណៈកម្ពុជាលើកទី ១។
ពិធីនេះមានការអញ្ជើញជាអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងពិធីប្រឡងប្រណាំងកម្មវិធីខាងលើក្នុងឆ្នាំ ២០១៨-២០១៩ ក្រុងសៀមរាប ខេត្តសៀមរាបទទួលបានចំណាត់ថ្នាក់លេខ ២ នៃជ័យលាភីទីក្រុងដែរបានរៀបចំពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេ (The best count down) ។
ជាមួយនឹងលទ្ធផលខាងលើនេះ ខេត្តសៀមរាបនឹងបន្តរៀបចំកែលម្អសោភណ្ឌក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តបន្ថែមទៀតនៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីចូលរួមប្រឡងប្រណាំងជាមួយនឹងរាជធានី ខេត្តទូទាំងប្រទេស។
ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តក៏សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តសៀមរាបសូមចូលរួម​សហការជា​ប្រចាំជាមួយនឹងអជ្ញាធរខេត្តសៀមរាបក្នុងការរៀបចំ កែលម្អសោភណ្ឌ។

ជាពិសេសការសម្អាតអនាម័យបរិស្ថានក្នុងខេត្តសៀមរាបយើងអោយបានកាន់តែប្រសើរឡើងថែមទៀត ដើម្បីទទួលបានជ័យលាភីលេខ១ នៅឆ្នាំបន្តបន្ទាប់ទៀត ក្នុងពិធីរៀបចំពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេ (The best count down) ៕




No comments:

Post a Comment