Tuesday, February 26, 2019

កិច្ចប្រជុំពិភាក្សាការងារយុទ្ឋសាស្ត្រលើកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងជីវះចម្រុះប្រកបដោយចីរភាព

ក្រចេះ៖ នៅសាលប្រជុំសាលាខេត្តក្រចេះ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាការងារយុទ្ធសាស្ត្រលើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព ។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រតិភូក្រសួងបរិស្ថាន ក្រសួងមុខងារសាធារណៈលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរបរិស្ថានខេត្ត អង្គភាពប្រដាប់អាវុធ អភិបាលស្រុក ក្រុង មេឃុំ ចៅសង្កាត់ និងមន្ត្រីរាជការក្រោមឱវាទមន្ទីរបរិស្ថានខេត្តក្រចេះ ។
បន្ទាប់ពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានធ្វើកិច្ចស្វាគមន៏ និងរាយការអំពីការអនុវត្តកណែទម្រង់នៅថ្នាក់ ក្រោមជាតិកាន់តែប្រសើឡើង និងទទួលបានសមទ្ធិផលជាបន្តបន្ទាប់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានមានប្រសាសន៍លើកឡើងនៅចំណុចមួយសំខាន់ៗ ចំនួនសម្រាប់ពិភាក្សាដូចជាទី១ ទាក់ទង់និងកិច្ចគាំពារបរិស្ថានដែលមានសំណល់រឹង រាវ ទី២ ទាក់ទងការគ្រប់គ្រង់ប្រព័ន្ធលូ ប្រព័ន្ធព្រឹត្តកម្មទឹកកខ្វក់ និងទី៣ទាក់ទងការគ្រប់គ្រងសម្បត្តិធម្មជាតិ ហើយចំណុចទាំងនេះដែលមានអនុក្រិត្យ ១៣៣ និង២៣៥ ដែលបានផ្ទេរមុខងារសាធារណៈពីក្រសួងឲ្យដល់ថ្នាក់ក្រោមជាតិ ។
បន្ទាប់មានកិច្ចពិភាក្សាលោក សាយ សំអាល់បានផ្ដល់អនុសាសន៏ ឲ្យមន្ទីរបរិស្ថានខេត្តចូលរួមអនុវត្តកិច្ចការនេះទទួលបានជោគជ័យដោយត្រូវ -ធ្វើបច្ចុប្បន្នភាព និងរៀបផែនការសកម្មភាពចុះត្រួតពិនិត្យគុណភាពបរិស្ថាន និងពង្រឹងការអនុវត្តច្បាប់ តាមបណ្ដារោងចក្រ សហគ្រាស ក្រុមហ៊ុនដឹកជញ្ជូនដី និងជីកអាចម៍ដី ភោជនីយដ្ឋាន សណ្ឋាគារ អាហារដ្ឋាន -ចុះផ្សព្វផ្សាយ អប់រំអំពីចំណេះដឹងទាក់ទងនឹងការគាំពារបរិស្ថានតាមទីផ្សារ ទីប្រជុំជន និងសហគមន៍។
ជាពិសេសសំដៅការអនុវត្ត អនុក្រឹត្យលេខ ១១៣ ឲ្យមានប្រសិទ្ធភាព -ចុះពិនិត្យទីតាំងចាក់សំរាមឯកជននានារបស់ក្រុមហ៊ុនប្រមូលសំរាមធានាឲ្យបានត្រឹមត្រូវតាមបច្ចេកទេស -ធ្វើបច្ចុប្បន្នភាពតំបន់ដែលត្រូវអភិរក្ស (បឹង ព្រែក ព្រៃឈើ ដែនជម្រកសត្វ …..) នៅក្នងខេត្ត ងាយស្រួលគ្រប់គ្រង ការពារ ព្រមទាំងអាចសុំការគាំទ្រពីថ្នាក់ជាតិ -សហការជាមួយមន្ទីរពាក់ព័ន្ធដើម្បីជំរុញឲ្យក្រុមហ៊ុន គោរពកិច្ចសន្យាបរិស្ថាន ធានាកុំឲ្យប៉ះពាលដល់ប្រជាជន និងបរិស្ថានជុំវិញ -ពិនិត្យពិភាក្សាធ្វើផែនការសម្រាប់អនុវត្តស្មារតីអនុក្រឹត្យលេខ ២៣៥ ស្ដីពីការគ្រប់គ្រងសំណល់ទឹកកខ្វក់ជាដើម។
ពាក់ព័ន្ធ និងកិច្ចពិភាក្សារបស់អង្គប្រជុំលោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈសំណូមពរដល់ក្រសួងបរិស្ថានឲ្យមានការបណ្តុះបណ្តាលធនធានមនុស្ស​បន្ថែមទៀតលើការងារគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការវាយតម្លៃមេត្រីភាពបរិស្ថាន និងជំរុញដល់អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ខិតខំប្រឹងប្រែងផ្សព្វផ្សាយដល់ស្រទាប់ប្រជាពលរដ្ឋ ក្រុមហ៊ុននូវនិតិវិធីច្បាប់ឲ្យបានច្បាស់លាស់ និងត្រូវកំណត់ទីតាំងទុកដាក់សម្រាមប្រមូលសម្រាមឲ្យមានស្តង់ដារ កុំអោយមានផលប៉ះពាល់បរិស្ថានជុំវិញទីនោះ ។

ម៉្យាងវិញទៀតពាក់ព័ន្ធរឿងព្រៃឈើ រឿងកាប់ទន្ទ្រាន រើរានព្រៃឈើខុសច្បាប់យកមកជាប្រយោជន៏បុគ្គល យើងត្រូវខិតខំរួមគ្នាទប់ស្កាត់អោយបានតាមរយៈនៃការអប់រំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងអំពីច្បាប់ អំពីទោសទណ្ឌ អំពីផលប៉ះពាល់នៃបរិស្ថាន ៕




No comments:

Post a Comment