Tuesday, February 26, 2019

ខេត្តសៀមរាប រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី២ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ

សៀមរាប៖ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៥៦ អាណត្តិទី២ នៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាព លោកស្រី ស៊ិន ណម ប្រធានគណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធាន និងលោក លោកស្រីជាសមាជិកគណៈកម្មការ ព្រមទាំងអង្គការសរុប ១៩រូប។
កិច្ចប្រជុំសាមញ្ញលើកទី៥៦នេះ អង្គប្រជុំបានពិភាក្សា និងអនុម័តលើរបៀប វារៈមួយចំនួនដូចខាងក្រោម ៖
១. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុលើកទី៥៥ អាណត្តិទី២ កាលពីថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩
២. របាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ របស់គណៈ កម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប
៣. របាយការណ៍ស្តីពីស្ថានភាពស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ តាមបណ្តាវិស័យពាក់ព័ន្ធ
៤. បញ្ហាផ្សេងៗ។
បន្ទប់ពីកិច្ចពិភាក្សាមក លោកប្រធានអង្គប្រជុំបានណែនាំដល់បណ្តា វិស័យពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តដាក់ខ្ពស់រាល់បញ្ហាស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះដែលកើតឡើងនៅនឹងមូលដ្ឋាន។

រាល់បញ្ហាដែលកើតមានឡើងត្រូវដោះស្រាយអោយអស់លទ្ធភាព ហើយទាន់ពេលវេលា ជៀសវាងយឺតយូរនាំអោយជនបង្ករត់ទៅឆ្ងាយ។ ជាមួយគ្នានេះលោកស្រី ប្រធានអង្គប្រជុំបានថ្លែងនូវអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះអង្គការដៃគូដែលតែងតែចូលរួមយោបល់ និងលើកបញ្ហា ដែលកើតឡើង ដើម្បីដោះស្រាយ៕

No comments:

Post a Comment