Tuesday, February 26, 2019

លោក ហេង សំរិន ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋវៀតណាម

បន្ទាប់ពីបញ្ចប់ជំនួបជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវេលាម៉ោង១០:០០ព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបន្តជួបពិភាក្សាការងារជាមួយ លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបន្តទៀត មុនបន្តដំណើរជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក ង្វៀន ហ៊្វូជុង បានអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាជាលើកដំបូង ក្នុងនាមជាប្រមុខរដ្ឋវៀតណាមនៅថ្ងៃទី២៥ ខែកុម្ភៈ ម្សិលមិញនេះ។ ពេលអញ្ជើញដល់លោក ង្វៀន ហ៊្វូជុង បានអញ្ជើញចូលចូលគាល់ព្រះករុណា ព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមរាជវាំ៕



No comments:

Post a Comment