Tuesday, February 26, 2019

លិខិតមិត្តអ្នកអាន៖ ពួកក្បត់ជាតិមិនចោលក្បួនថោក


នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ អ្នកវិភាគនយោបាយស្រុកខ្មែរដ៏ល្បី ឈ្មោះ ចៅ ចាក់ស្មុគ បានចេញផ្សាយនូវអត្ថបទមួយ ដែលមានខ្លឹមសារដូចតទៅ ក្រុមទុច្ចរិតលួចហេកហ្វេសប៊ុកសម្តេចតេជោហើយបង្កើតសារក្លែងក្លាយបំពុលសង្គមថានឹងមានការបិទប្រព័ន្ធហ្វេសប៊ុកនៅកម្ពុជាទៀត។ ក្រុមនេះគ្មាននរណាក្រៅពីក្រុមជនក្បត់ជាតិ សម រង្ស៊ីឡើយ! លេងហ្វេសប៊ុកចាញ់សម្តេចតេជោ ហ៊ុន សែន គ្មានចំនួនអ្នក Likes ហ្វេសប៊ុក ច្រើនដូចហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន ពួកគេបានព្យាយាមម្តងហើយម្តងទៀតដណ្តើមយកហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន ទៅគ្រប់គ្រង និងបានព្យាយាមលុបទិន្នន័យចាស់ចោលថែមទៀត។ ក្រុមនេះមិនមែនត្រឹមតែក្បត់ជាតិបំផ្លាញសេចក្តីសុខរបស់ប្រជាជនសន្តិភាពរបស់ប្រទេស និងការអភិវឌ្ឍរបស់ជាតិទាំងមូលទេ ប៉ុន្តែសូម្បីតែហ្វេសប៊ុកដែលជាមធ្យោបាយទទួលបានព័ត៌មានសម័យទំនើបរបស់ពលរដ្ឋខ្មែរ ក៏ពួគេចង់បំផ្លាញដែរ។ មើលចុះ! មានអ្នកខ្លះលេងភ្លេង ខ្លះវៃស្គរ ខ្លះកូតទ្រ ខ្លះច្រៀងលើសារក្លែងក្លាយដែលពួកគេបង្កើតឡើងអំឡុងពេលនៃការគ្រប់គ្រងហ្វេសប៊ុករបស់សម្តេចតេជោ។ ក្រុមនេះពិតជាពូកែខាងបំភ្លៃ បំផ្លើស និងបំភ័ន្ត! អ្នកដែលបំផ្លាញជាតិ គឺក្រុមជនក្បត់ជាតិដឹកនាំដោយសម រង្ស៊ី! ក្រុមដែលបោកប្រាស់ ក៏ជាក្រុមរបស់សម រង្ស៊ីដែរ។ អាមីអាថោងដែលជាដៃជើងរបស់ទណ្ឌិតសម រង្ស៊ី កំពុងជួយសម្រាលការរិះគន់របស់ប្រជាពលរដ្ឋលើល្បិចបោកប្រាស់ ភូតកុហករបស់សម រង្ស៊ី ដែលមិនហ៊ានវិលចូលស្រុកវិញ ទើបបង្កើតសារក្លែងក្លាយពេលខ្លួនហេកហ្វេសប៊ុកសម្តេចបានដើម្បីបង្កការភ័ន្តច្រឡំក្នុងចំណោមសាធារណៈមតិ! តែទោះបីជាពួកគេប្រឹងយ៉ាងណា ក៏មិនអំពើអាក្រក់របស់ពួកគេមិនអាចឈ្នះអំពើល្អដែរ ហ្វេសប៊ុករបស់សម្តេចត្រូវបានដណ្តើមគ្រប់គ្រងមកវិញបាន ប៉ុន្តែគួរឱ្យស្តាយក្រុមជនទុច្ចរិតបានបំផ្លាញទិន្នន័យហ្វេសប៊ុករបស់សម្តេចមួយចំនួន។ ក្រុមជនចង្រៃជាតិ សម រង្ស៊ី នេះនឹងមិនអាចគេចពីសំណាញ់ច្បាប់បានឡើយ៕



No comments:

Post a Comment