Tuesday, February 27, 2018

​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចិន​បាន​ស្នើ​លោក Xi Jinping ឱ្យ​​បន្ត​​តំ​ណែង​​ប្រ​ធា​នា​​ធិ​ប​តី​​លើស​​ពី​​ឆ្នាំ​​២០២៣​

គណ​បក្ស​កុម្មុយ​នីស្ត​ដែល​កំពុង​តែ​គ្រប់​គ្រង​ប្រ​ទេស​ចិន​បាន​ស្នើ​ឱ្យ​​លុប​ចោល​​ខ​ចែង​មួយ​​ពី​រដ្ឋ​ធម្ម​នុញ្ញ​ ដែល​បាន​កំណត់​តំណែង​ប្រ​ធា​នា​ធិប​តី​ត្រឹម​២ អាណត្តិដែល​មួយ​អាណត្តិ​មាន​រយៈ​ពេល​៥ ឆ្នាំ​។

ទង្វើ​នេះ​នឹង​អនុញ្ញាត​ឱ្យ​ប្រ​ធា​នា​ធិប​តី​ Xi Jinping នៅ​តែ​ជា​មេ​ដឹក​នាំ​ បន្ទាប់​ពី​គាត់​ត្រូវ​ចុះ​ចេញ​ពី​តំណែង។

មាន​ការ​លើក​ឡើង​យ៉ាង​ទូ​លំ​ទូ​លាយ​ដែល​ថា លោក Xi នឹង​ស្វះ​ស្វែង​ដើម្បី​បន្ត​តំណែង​ប្រ​ធា​នា​ធិ​ប​តី​របស់​គាត់​លើស​ពី​ឆ្នាំ​២០២៣។

សមាជ​បក្ស​កាល​ពី​ឆ្នាំ​មុន បាន​មើល​ឃើញ​គាត់ក្នុង​ការ​​ពង្រឹង​ឋានៈ​របស់​ខ្លួន​​​ជា​មេ​ដឹក​​ដ៏​មាន​ឥទ្ធិ​ពល​​បំផុត ​បន្ទាប់​ពី​លោក Mao Zedong។

មនោ​គមន៍​វិជ្ជា​របស់​គាត់​ត្រូវ​បាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​របស់​បក្ស​​នៅ​ឯ​ពិ​ធី​សមាជ​នោះ​ផង​​ដែរ​ ហើយ​​បន្ទាប់​ពី​សមាជ ​គឺ​ពុំ​មាន​អ្ន​ក​ស្នង​តំណែង​ពិត​ប្រាកដដែល​​ត្រូវ​បាន​គេ​បង្ហាញ​​ឱ្យ​ដឹង​នោះ​ទេ។

កើត​នៅ​ឆ្នាំ​១៩៥៣ លោក Xi គឺ​ជា​កូន​ប្រុស​របស់​បិ​តា​ស្ថាប​និក​បក្ស​កុម្មុយ​នីស្ត​មួយ​រូប។ គាត់​បាន​ចូល​រួម​នៅ​ក្នុង​បក្សនៅ​ឆ្នាំ​១៩៧៤ ដោយ​បាន​ឡើង​ឋានៈ​របស់​ខ្លួន​មុន​ក្លាយ​ជា​ប្រ​ធា​នា​ធិប​តី​កាល​ពី​ឆ្នាំ​២០១៣។

ស្ថិត​ក្នុង​តំណែង​ជាប្រ​ធានាធិប​តី​របស់​គាត់​ គឺ​ត្រូវ​បាន​គេ​មើល​ឃើញ​ពី​កំណែ​ទម្រង់​សេដ្ឋ​​កិច្ច ​​យុទ្ធ​នា​ការ​ដ៏​កាច​សាហាវ​ប្រ​ឆាំង​នឹង​អំពើ​ពុក​រលួយ ព្រម​ជា​មួយ​នឹង​ការ​លេច​ឡើង​ជា​ថ្មី​នៃ​លទ្ធិ​ជាតិ​និយម និង​ការ​បង្រ្កាប​លើ​ផ្នែក​សិទ្ធិ​មនុស្ស។

តើ​យើង​ដឹង​អ្វី​ខ្លះ​អំពី​ទង្វើ​នេះ?

តាម​របាយ​​ការ​ណ៍​បាន​ឱ្យ​ដឹង​ថា «​គណៈ​កម្មាធិ​ការ​​កណ្តាល​​បក្ស​កុម្មុយ​នីស្ត​ចិន​បាន​ស្នើ​ឱ្យ​លុប​ចោល​នូវ​​ឃ្លា​មួយ​​​ដែលចែងថា ​ប្រ​ធា​ន និង​អនុ​ប្រ​ធាន​នៃ​សាធា​រណ​រដ្ឋ​ប្រ​ជា​មានិត​ចិន​មិន​គួរ​កាន់​​តំណែង​​ជាប់ៗ​គ្នា​​លើស​ពី​២ អាណត្តិ​ឡើយ ដែល​ជា​ការ​ប្រាស​ចាក​ពី​រដ្ឋ​ធម្ម​នុញ្ញ​របស់​ប្រ​ទេស​នេះ​»។

របាយ​ការ​ណ៍​នេះ​មិន​បាន​ផ្តល់​ព័ត៌​មាន​លម្អិត​ផ្សេង​ទៀត​ទេ ក៏​ប៉ុន្តែ​សំណើ​ទាំង​ស្រុងគឺ​នឹង​ត្រូវ​ចេញ​ផ្សាយ​នៅ​ពេល​ក្រោយ។

សេចក្តី​ប្រ​កាស​នឹង​ត្រូវ​បានគេ​​កំណត់​យ៉ាងប្រុង​ប្រ​យ័ត្ន​ ដោយ​សារ​តែ​ប្រ​ជា​ជន​ជាច្រើន​នឹង​ត្រូវ​ត្រ​ឡប់​​ទៅ​ធ្វើ​ការវិញ​​នៅ​ថ្ងៃ​ចន្ទ​ បន្ទាប់​ពី​បាន​ប្រារព្ធ​ពិ​ធី​ចូល​ឆ្នាំ​ថ្មី។ ប្រ​ទេស​ចិន​គឺ​ជា​ទី​តាំង​ដ៏​សំខាន់​នៅ​ឯ​ពិ​ធី​បិទ​កម្ម​វិធី​កី​ឡាអូ​ឡាំ​ពិក​​រដូវ​រងាផង​ដែរ​ ខណៈ​ដែល​កូរ៉េ​ខាង​ត្បូង​ត្រៀម​​រៀប​ចំ​ប្រ​គល់​កី​ឡានេះ​ទៅ​ឱ្យ​ទី​ក្រុង​ប៉េ​កាំង​សម្រាប់​ឆ្នាំ​២០២២។

ក្រុម​មន្រ្តី​ជាន់​ខ្ពស់​ដែល​ជា​គណៈ​កម្មាធិ​ការ​​កណ្តាល​របស់​​បក្ស​នឹង​ជួប​ប្រ​ជុំ​គ្នា​នៅ​ថ្ងៃ​ចន្ទ​ក្នុង​ទី​ក្រុង​ប៉េ​កាំង។

សំណើ​នេះ​ត្រូវ​បាន​អនុ​ម័ត​ដោយ​រដ្ឋ​សភា​ចិន ដែលនឹង​ចាប់​ផ្តើម​កិច្ច​ប្រ​ជុំ​ប្រ​ចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៥ ខែ​មី​នា ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​រំពឹង​ថា កម្ម​វិធី​នេះ​គឺ​គ្រាន់​តែ​ធ្វើ​​បង្រ្គប់​កិច្ច​តែ​ប៉ុណ្ណោះ៕

​ប្រភព៖ BBC ចុះថ្ងៃទី២៦ ខែ​​​​​​​កុម្ភៈ ឆ្នាំ២០១៨


No comments:

Post a Comment