Tuesday, February 27, 2018

លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន នឹងធ្វើជាអធិបតី នៃសន្និបាតប្រចាំឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមិនា

យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលចេញនៅថ្ងៃច័ន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានឱ្យដឹងថា លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នឹងធ្វើជាអធិបតី នៃសន្និបាតប្រចាំឆ្នាំ២០១៨ ដែលព្រឹត្តទៅពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៨ខាងមុខនេះ នៅទីស្ដីការក្រសួង។

សន្និបាតនេះ នឹងមានការចូលរួមដោយថ្នាក់ដឹកនាំ និងមន្រ្ដីរបស់ក្រសួង ក៏ដូចជាឯកអគ្គរាជទូតតំណាង អចិន្រៃ្ដយ៍ និងអគ្គកុងស៊ុលរបស់កម្ពុជាផងដែរ៕



No comments:

Post a Comment