Tuesday, February 27, 2018

ក្រុមប្រឹក្សាខេត្តរតនគិរី បានបើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីអនុម័តលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល​

រតនគិរី៖ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តរតនគិរី នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំវិសាមញ្ញ​របស់​ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៨-២០២០) របស់រដ្ឋបាលខេត្ត និងពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិនការងារសម្រាប់​ដំណើរការ​កសាង​កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៩-២០២១) ។

ផែនការវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្តរតនគិរី​ ដែលមានកំរាស់ប្រមាណជាង៨០ទំព័រ ត្រូវបានអនុវត្ត​ស្របទៅតាមផែនការយុទ្ធសាស្ត្រ​ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ច្បាប់ស្តីពី​ការគ្រប់​គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ២១៩ ដោយផែនការនេះមានការចូលរួមពី​គ្រប់ភាគី​ពាក់ព័ន្ធទាំងអស់ ដើម្បីកំណត់បានអំពីបញ្ហា តម្រូវការ និងដំណោះស្រាយនានានៅមូលដ្ឋាន សម្រាប់រដ្ឋបាល​ថ្នាក់ក្រោមជាតិធ្វើការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោលដៅ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ៕

No comments:

Post a Comment