Tuesday, February 27, 2018

អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំស្តីពីការការពារប្រជាពលរដ្ឋពីការផ្តល់សេវាបោកប្រាស់របស់ ធនាគារ ឬក្រុមហ៊ុន និងគ្រឹះស្ថានហិរញ្ញវត្ថុនានា

កំពង់ចាម ៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៨នេះ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានអញ្ជើញបើកកិច្ចប្រជុំ ជាមួយមន្រ្តីជំនាញ ស្តីពី ការការពារប្រជាពលរដ្ឋ កុំឱ្យរងគ្រោះ ដោយការផ្តល់សេវាបោកប្រាស់ របស់ធនាគារ ឬក្រុមហ៊ុន និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ។

កិច្ចប្រជុំនេះ មានការចូលរួមមានពី លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានស្តីទីត្រួតពិនិត្យដល់ ទីកន្លែងនៃ ធនាគារជាតិនៃកម្ពុជា , អភិបាលក្រុង-ស្រុកទាំង១០, ធនាគារជាតិនៃកម្ពុជាសាខាខេត្តកំពង់ចាម, និងកងកម្លាំងទាំងបី ប្រភេទ។ កិច្ចប្រជុំនេះ ក៏ធ្វើឡើងដើម្បីស្តាប់នូវបទបង្ហាញនានា ដែលនឹងត្រូវចែក រំលែកក្នុងអង្គពិធី និងការលើកជាបទពិសោធន៍កន្លងមក ដើម្បីធ្វើយ៉ាងណាអនុវត្តន៍នៅតាមមូលដ្ឋាន ឱ្យមាន ប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅការពារការឆបោកពីជនខិលខូច ដែលក្លែងបន្លំជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ បោកប្រាស់ប្រជាពលរដ្ឋផងដែរ ៕






No comments:

Post a Comment