Tuesday, February 27, 2018

កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងមជ្ឈមណ្ឌល ARMAC ស្ដីពីការផ្ដល់បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ ដល់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន

នៅថ្ងៃច័ន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិនៃកម្ពុជា និងលោក ម៉ៃឃើល តាន់ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា ដែលបច្ចុប្បន្នជាប្រធានគណៈកម្មាធិការ​អចិន្រ្ដៃយ៍នៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) សម្រាប់ឆ្នាំ២០១៨នេះ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងមជ្ឈមណ្ឌល ARMAC ស្ដីពីការផ្ដល់បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ ដល់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌល ARMAC នៅទីក្រុងភំ្នពេញ។

គួរកត់សំគាល់ថា ការបង្កើតឱ្យមានមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន គឺជាគំនិតផ្ដួចផ្ដើម​ដ៏ខ្ពង់ខ្ពស់​របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អំឡុងពេលកម្ពុជាធ្វើជាប្រធាននៃ​កិច្ចប្រជុំកំពូលអាស៊ាន​លើកទី២១ នៅឆ្នាំ២០១២។ បច្ចុប្បន្ននេះ មជ្ឈមណ្ឌល ARMAC កំពុងដើរតួនាទីជាមជ្ឈមណ្ឌល​នាំមុខខាង​ឧត្តមភាព​នៅក្នុងសកម្មភាពមីន សម្រាប់ជួយប្រទេសសមាជិកអាស៊ាន ដែលមានចំណាប់អារម្មណ៍​នៅក្នុងការ​ស្រាវជ្រាវ ចែករំលែកចំណេះដឹង និងលើកកម្ពស់ការយល់ដឹង ស្ដីពីផលប៉ះពាល់នៃសំណល់ជាតិផ្ទុះសង្គា្រម និងលើកទឹកចិត្តឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាទាំងនោះ ៕

សូមអានសេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេសទាំងស្រុងនៅខាងក្រោម ៖



No comments:

Post a Comment