Tuesday, February 27, 2018

ទេសរដ្ឋមន្ត្រី ជា សុផារ៉ា៖ គណបក្សប្រជាជន កើតឡើងពីប្រជាជន ដើម្បីប្រជាជន មិនដែលដូរ មិនដែលរត់ មិនចោល រួមសុខរួមទុក្ខជាមួយប្រជាជន ទោះក្នុងកាលៈទេសៈណាក៍ដោយ

(ត្បូងឃ្មុំ)៖ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធឆ្លងសមិទ្ធិផល និងបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តបព្វរតនារាម ហៅវត្តកំពាន់ ស្ថិតក្នុងភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាអំណោយរបស់ថ្នាក់ដឹកនាំ និងសប្បុរសជននានា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ វិស័យព្រះពុទ្ធសាសនា នាថ្ងៃចន្ទ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដោយមានការអញ្ជើញចូលរួមពី អភិបាលខេត្តត្បូងឃ្មុំ ប្រតិភូក្រសួងដែនដី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា លើកឡើងថា ការចង់ផ្លាស់ប្តូរសង្គមរបស់ជនអគតិមួយចំនួននោះ ស្មើនឹងក្រឡាប់ចាក់ តែគណបក្សប្រជាជន និងប្រជាជនកម្ពុជាទូទាំងប្រទេស ដាច់ខាតមិនដូរបែបនេះឡើយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានដូរជាច្រើនរួចមកហើយ នោះគឺប្តូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ផ្លាស់ប្តូរការភ័យខ្លាច និងការអត់ឃ្លាន នៅក្នុងសម័យការជួបការលំបាក សម័យកាលសង្គ្រាម ដែលចាប់ផ្តើមចេញពីបាតដៃទទេរហូតមកដល់បច្ចុប្បន្ននេះ គឺជាការផ្លាស់ប្តូរពិតប្រាកដ ដោយគ្រប់គ្នាបានដឹង បានលឺ បានមើលឃើញ គ្មានអ្នកណាម្នាក់អាចប្រកែកបានឡើយ ដែលធ្វើអោយបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសមានសេចក្តីសង្ឃឹម និងជំនឿជឿជាក់យ៉ាងពិតប្រាកដ។

លោក បញ្ជាក់បន្តថា សួរថាអ្នកណាដែលធ្វើអោយមានការផ្លាស់ប្តូរបែបនេះ គឺមានថ្នាក់ដឹកនាំគណបក្សប្រជាន មានតែគោលនយោបាយគណបក្សប្រជាជនកម្ពុជាតែមួយគត់។ គណបក្សប្រជាជន គឺប្រជាជនជាអ្នកបង្កើត ដើម្បីប្រជាជន ដែលគោលនយោបាយតម្រូវ និងបម្រើបងប្អូនប្រជាពលរដ្ឋត្រឡប់ទៅវិញ ។

លោកទេសរដ្ឋមន្ត្រី បន្ថែមថា ការបង្កើតឡើងរបស់គណបក្សប្រជាជន ដោយសារតែ ការភ័យខ្លាច ភាពអត់ឃ្លាន ដល់កម្រិត រងការកាប់សម្លាប់ ដោយនៅសេសសល់ប៉ុន្មាន បានប្រមូលគ្នា ង្កើតជារណសិរ្ស២ធ្នូ តាំងពី៧មករាឆ្នាំ១៩៧៥ រហូតមកដល់ឥលូវ រយៈពេល៣៩ឆ្នាំ ក្រោមនយោបាយគណបក្សប្រជាជន ដើររួមគ្នាជាមួយប្រជាជនតាំងពីពេលនោះមក ដោយការអត់ឃ្លាននៅជាមួយគ្នារហូត ពិសេសមិនដែលបោះបង់ចោលមួយគ្រាណាសោះឡើយ ជាស្ដែងរហូតមកដល់បច្ចុប្បន្ននេះ មានការអភិវឌ្ឍន៍គ្រប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធ កម្រិតជីវភាព ប្រាក់បៀវត្សន៍ មានគ្រប់សព្វបែបយ៉ាង មានអីត្រូវគណបក្សប្រជាជនបោះបង់ចោលគ្នាបាន មិនដូចអ្នកដែលតែងតែរត់ចោលបងប្អូនតាំងពីដើម រហូតដល់ឥលូវ និងតទៅមុខទៀតនោះទេ។

លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ក៍បានថ្លែងអំណរគុណដល់សប្បុរសជន ពុទ្ធបរិស័ទ្ធជិតឆ្ងាយ ដែលបានចូលជាបច្ច័យដើម្បីកសាងនូវទីវត្តអារាមមួយនេះ រហូតសម្រេចបានសមិទ្ធផលយ៉ាងច្រើន ដែលនេះជាការចូលរួមអភិវឌ្ឍន៍លើវិស័យព្រះពុទ្ធសាសនា ជាសាសនារដ្ឋ ដែលសង្គមកម្ពុជា គោរពប្រតិបត្តិ ៕








No comments:

Post a Comment