Sunday, July 09, 2017

ទំព័រ Facebook ចៅចាក់ស្មុក ៖ តើដល់ពេលដែលយើងគួរកម្រិតសញ្ញាបត្រសម្រាប់បេក្ខជនមេឃុំចៅសង្កាត់ទេ ?

ល្បង អេង ឆៃអ៊ាង គួរកុំការពារមនុស្សទាំងទទទឹងទិស! ច្បាប់ស្តីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មាត្រា ៣៥ ចែងថា ប្រជាពលរដ្ឋទាំងពីរភេទដែលមានបំណងឈរឈ្មោះជា

បេក្ខជនសម្រាប់ការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវបំពេញលក្ខខណ្ឌមួយចំនួនក្នុងនោះតម្រូវឱ្យ បេក្ខជនទាំងពីរភេទ ចេះអាន និងសរសេរអក្សរខ្មែរ។ ចុះបើមេឃុំសោមធំខ្លួនឯងសារភាពថាមិនចេះអក្សរទៅ ហើយ តើត្រូវធ្វើយ៉ាងណា? ចៅចាក់ស្មុក មិនបកស្រាយច្បាប់ទេ ទុកឱ្យស្ថាប័នមានសមត្ថកិច្ចទៅចុះ ប៉ុន្តែចៅ ចាក់ស្មុក សូមជូនយោបល់សម្រាប់ការពិចារណា៖

១-បក្សប្រឆាំងអួតថាស្រឡាញ់ជាតិ និងប្រជាជន ប៉ុន្តែការជ្រើសរើសយកអ្នកមិនចេះអក្សរ មកឈរឈ្មោះ ជាមន្ត្រីតំណាងរដ្ឋបាលឃុំសង្កាត់មួយ ដឹកនាំគ្រប់គ្រងប្រជាជនច្រើនរយពាន់នាក់ មិនអាចយកមនុស្សមិនចេះ ដឹងគ្មានសមត្ថភាពមកដឹកនាំបានឡើយ។ បើបក្សប្រឆាំងថាអាចធ្វើបាន គឺមានន័យថាកំពុងនាំយកកម្ពុជា ទៅយុគថ្មរំលីង ឬប្រវត្តិសាស្ត្រនៅជិតយើងនេះ គឺពួកកុម្មុយនិស្តខ្មែរក្រហម។ ពួកគេចាត់ទុកអ្នកមិនចេះ អក្សរគឺជាអ្នកស្មោះត្រង់នឹងបដិវត្តន៍បំផុត។ ដោយសារតែយកអ្នក មិនចេះដឹងមកគ្រប់គ្រងសហករណ៍ និងស្រុកតំបន់ផ្សេងៗបានធ្វើឱ្យមានការកាប់សម្លាប់ សងសឹកគ្នា បង្កឱ្យប្រជាពលរដ្ឋជាច្រើនលាននាក់ស្លាប់។ តើបក្សប្រឆាំងបាននិងកំពុងអនុវត្តនយោបាយនេះដែរឬបានជាព្យាយាមក្នុងការការពារដូច្នេះ? ល្បង អេង ឆៃអ៊ាង គួរទទួលស្គាល់ការពិតថា បក្សលោកគ្មានធនធានមនុស្សគ្រប់គ្រាន់ទេ ហើយពេលឃោសនាមិនបាន បង្ហាញបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់ឱ្យរាស្ត្រម្ចាស់ឆ្នោតបានដឹងជាមុនទេ គឺយកបក្សមកឃោសនា សូម្បីគោលនយោបាយក៏យកគោលនយោបាយថ្នាក់ជាតិមកឃោសនា បោកប្រាស់រាស្ត្រដែរ។ នេះឬជាចរិតស្នេហាជាតិរបស់បក្សលោក? ឯណាលុយមូលនិធិទូរទស្សន៍ព្រះអាទិត្យ ឯណាកញ្ចប់ថវិកា ៥០ ម៉ឺនដុល្លារ? បើនិយាយថា ចាប់ដាក់ៗ ឱ្យតែបានពេញបញ្ជីឈ្មោះ អាចត្រឹមត្រូវខ្លះ! (Sic)

២-កម្ពុជាបានចាកចេញពីភ្នក់ភ្លើងសង្គ្រាមជាច្រើនឆ្នាំ សន្តិភាពបានអនុញ្ញាតឱ្យប្រទេស ដែលត្រូវបានរួត រឹតដោយសោកនាដកម្ម និងឈាមទឹកភ្នែកមួយនេះ មានឱកាសកសាងជាតិ បណ្តុះបណ្តាលធនធានមនុស្ស និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ធនធានមនុស្សនៅកម្ពុជាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ តើកម្ពុជាគួរ ពិនិត្យលទ្ធភាពនៃការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដោយកំណត់ថា ពលរដ្ឋដែលឈរឈ្មោះឱ្យគេជ្រើសតាំង តម្រូវឱ្យមានចំណេះដឹងមូលដ្ឋានយ៉ាងហោចត្រឹមថ្នាក់ទី៩ ដែលជាការអប់រំមូលដ្ឋាននៅកម្ពុជា ហើយបើមាន កម្រិតសញ្ញាបត្រខ្ពស់ជាងនេះក៏កាន់តែប្រសើរ។ បើអាចបានអ្នកដែលត្រូវឈរ ជាមេឃុំចៅសង្កាត់ គួរចាប់ពី កម្រិតបរិញ្ញាបត្រ ឬសញ្ញាបត្រប្រហាក់ប្រហែល ឡើងទៅព្រោះជាអ្នករៀបចំផែនអភិវឌ្ឍឃុំ ដោះស្រាយបញ្ហា នានា។ នេះក៏ជាផ្នែកមួយលើកទឹកចិត្តដល់ យុវជន និងអ្នកចេះដឹងផ្សេងទៀតចូលរួមក្នុងកិច្ចការប្រទេសជាតិ។ ម្យ៉ាងទៀត យុវជន និងបញ្ញាវន្តខ្មែរគួរចូលរួមក្នុងកិច្ចការនៅថ្នាក់មូលដ្ឋាន យកចំណេះដឹងទៅជួយពលរដ្ឋ មូលដ្ឋានរបស់យើងដើម្បីពង្រឹង ពន្លឿនការអភិវឌ្ឍ។ បើអាចបានសូមយុវជនទាំងឡាយដែលបញ្ចប់ការសិក្សា និងកំពុងសិក្សា គួរលះបង់គំនិត ចាំតែអង្គុយធ្វើការងារក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ គួរគិតគូរពីការងារ នៅមូលដ្ឋាន។

៣-ប្រសិនបើមានការធ្វើវិសោធនកម្មលើច្បាប់ពាក់ព័ន្ធនេះ គួរអនុវត្តចាប់ពីការបោះឆ្នោតឃុំដង្កាត់អាណត្តិទី៥ ឆ្នាំ ២០២២ ព្រោះពេលនោះកម្ពុជានឹងកាន់តែសម្បូណ៌ធនធានមនុស្សប្រកបដោយចំណេះដឹង និងបទពិសោធ បន្ថែមទៀត ហើយវាក៏ជាការដល់ពេលសម្រាប់ការពង្រឹងសមត្ថភាព និងធនធានមនុស្សពីថ្នាក់ក្រោម ដល់ថ្នាក់ លើហើយដែរដើម្បីប្រសិទ្ធភាពនៃការងារ និងការកសាង និងអភិវឌ្ឍជាតិ។ សម័យនេះទៅហើយ សម្បូណ៌ មនុស្សចេះដឹងគ្រប់គ្រាន់ហើយ ជម្រើសដែលល្អ គួរផ្តល់ឱកាសឱ្យអ្នកចេះដឹងពិតប្រាកដ ហើយព្យាយាមក្នុង ការដើរឆ្ពោះទៅមុខ មិនមែនដើរត្រឡប់ថយក្រោយ ដូចបក្សសង្គ្រោះជាតិរបស់ល្បង អេង ឆៃអ៊ាង កំពុងតែធ្វើនោះឡើយ៕


No comments:

Post a Comment