Sunday, July 09, 2017

ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន៖ ការីកចំរើន ការអភិវឌ្ឍកើតឡើងដោយសារសន្តិភាពដែលនាំមក និងថែរក្សាដោយគណបក្សប្រជាជនកម្ពុជា

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធសមិទ្ធផលនានាក្នុងវត្តពោធិ៍នាគរាជ ស្ថិតក្នុងភូមិមានាគ ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទី ទីស្តីការគណៈរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការរីកចំរើន ការអភិវឌ្ឍន៍នានាដែលកើតឡើងនាពេលនេះគឺបានមកដោយសារសន្តិភាព ហើយសន្តិភាពនេះគឺបានមកដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

លោកបន្តថា ប្រសិនបើគ្មានសន្តិភាពទេ សមិទ្ធផលនានាដូចជាសាលារៀន វត្តអារាម អាគារខ្ពស់ៗនានាច្បាស់ជាមិនអាចនៅគង់វង្សបានទេវានឹងត្រូវបានបំផ្លាញដោយសារសង្គ្រាមជាមិនខាន។
ឧបនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្រៅពីការខិតខំរក្សា និងការពារសន្តិភាពដែលជាឫសគល់នៃការអភិវឌ្ឍ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក៏បានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការតម្លើងប្រាក់បៀវត្សជូនមន្ត្រីរាជការ គ្រូបង្រៀន កម្មករ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រផងដែរ។
សូមជម្រាបផងដែរថា ពិធីបញ្ចុះខណ្ឌសីមា និងសម្ភោធសមិទ្ធផលនានាក្នុងវត្តពោធិ៍នាគរាជនេះក៏មានការចូលរួមពីសំណាក់លោក ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡាយ វណ្ណៈ អភិបាលខេត្ត អស់លោក លោកស្រីជាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕






No comments:

Post a Comment