Sunday, July 09, 2017

ទឹកជំនន់នៅភាគខាងត្បូងជប៉ុន «ផ្តាច់ជីវិតមនុស្ស ១៥នាក់» ដោយសារភ្លៀងបានធ្លាក់យ៉ាងគំហុក មិនធ្លាប់មាននោះឡើយ៤០ឆ្នាំមកនេះ


តូក្យូ៖ ទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងគំហុក មិនធ្លាប់មានក្នុងរយៈពេល ៤០ឆ្នាំមកហើយ នៅកោះគ្យូស៊ុ ភាគខាងត្បូងប្រទេសជប៉ុន បានបណ្តាលឱ្យមនុស្ស ១៥នាក់ស្លាប់ ខណៈតំបន់ដែលពួកគេរស់នៅត្រូវបានទឹកទន្លេឡើងខ្ពស់ និងជន់លិច ព្រមទាំងបង្កជាការបាក់ដីផងដែរ។
នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០១៧។
អាជ្ញាធរជប៉ុនបានអះអាងថា ក្រុមសង្គ្រោះពីដំបូងឡើយគឺពិបាកនៅក្នុងការធ្វើដំណើរទៅកាន់កន្លែងរងគ្រោះ ដែលស្ថិតនៅតំបន់ដាច់ស្រយាលនៃកោះ គ្យូស៊ុ នោះណាស់ ក៏ព្រោះតែទឹកជំនន់ និងភ្លៀងធ្លាក់យ៉ាងសន្ធប់ បានបង្កឱ្យដើមឈើរលំ ព្រមទាំងដីបាក់មកលើដងផ្លូវនានា ដែលនាំឱ្យចរាចរណ៍រាំងស្ទះ។ បច្ចុប្បន្ននេះ ប្រជាជនជប៉ុនប្រមាណ ២,២០០នាក់ កំពុងរស់នៅក្នុងជម្រកបណ្តោះអាសន្ននៅឡើយ៕



No comments:

Post a Comment