Sunday, July 09, 2017

ការចុះតំបន់ប្រាសាទ​សំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌ​ពិភពលោក គឺឆ្លុះបញ្ចាំង​ពីកិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាល ក្នុងការងារ​បេតិកភណ្ឌ

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧នេះ ស្តីពីការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជី បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ បានអោយដឹងថា ការចុះបញ្ជីនេះគឺជាមោទនភាពជាតិ យ៉ាងធំធេងមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍ បេតិកភណ្ឌ ប្រកបដោយចីរភាព។

សេចក្តីជូនដំណឹងដដែលបានអោយដឹងទៀតថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ គណៈកម្មការបេតិកភណ្ឌពិភពលោកបានពិនិត្យពិភាក្សា និងវាយតំលៃថា «តំបន់ប្រាសាទសំបូរព្រៃគុក» មានគុណតំលៃលេចធ្លោជាសកល ហើយតាមរយៈ DECISION 41 COM 8B. 15 បានសម្រេចចុះ តំបន់ប្រាសាទសំបូរព្រៃគុក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕
សូមអានខ្លឹមសារលិខិតទាំងស្រុងដូចខាងក្រោម៖


No comments:

Post a Comment