Sunday, July 09, 2017

កម្ពុជា-ថៃ រួមគ្នាផ្ដល់ភាពស្របច្បាប់ជូនពលករកម្ពុជា កំពុងធ្វើការនៅប្រទេសថៃ ដោយមិនចាំបាច់វិលត្រឡប់មកវិញ

យោងតាមទំព័រហ្វេសប៊ុកដែលមានឈ្មោះថា Samheng Boros បានឱ្យដឹងថា កម្ពុជា-ថៃ បានបើកកិច្ចប្រជុំរួមគ្នាមួយដើម្បីផ្ដល់ភាពស្របច្បាប់ជូនពលករកម្ពុជា កំពុងធ្វើការនៅប្រទេសថៃ ដោយមិនចាំបាច់វិលត្រឡប់មកកម្ពុជានោះទេ ។

សូមជម្រាបផងដែរថា ក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពគ្នាលើ៤ចំណុចរួមមាន៖
១-រដ្ឋាភិបាលថៃ មិនបណ្ដេញពលករកម្ពុជាធ្វើការនៅក្នុងប្រទេសថៃនោះទេ។
២-រដ្ឋាភិបាលថៃ នឹងមិនដាក់ពិន័យនិយោជកដែលប្រើប្រាស់ពលករកម្ពុជាគ្មានឯកសារនោះទេ ។
៣-រដ្ឋាភិបាលថៃនឹងបើកឲ្យមានការិយាល័យចុះបញ្ជីពលករ ដែលមិនទាន់មានឯកសារចាប់ពីថ្ងៃទី២៤ ខែកក្កដានេះតទៅ
៤-ភាគីកម្ពុជា ក៏នឹងធ្វើយុទ្ធនាការ១០០ថ្ងៃ ដើម្បីធ្វើការបើកផ្ដល់លិខិតធ្វើដំណើរជូនពលករកម្ពុជា ចាប់ពីថ្ងៃទី០១ ខែសីហានេះតទៅ។ រាជរដ្ឋាភិបាល ក៏បានសំណូមពរដល់ពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃរក្សាភាពស្ងៀមស្ងាត់ រង់ចាំចំណាត់ការស្របច្បាប់ដែលរដ្ឋាភិបាលទាំងពីរ នឹងខិតខំដោះស្រាយបន្តបន្ទាប់ទៀត៕





No comments:

Post a Comment