Sunday, July 09, 2017

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន អបអរសាទរបុណ្យរុក្ខទិវា ៩កក្កដា ២០១៧

យោងតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០១៧នេះ បានបង្ហោះសារ អបអរសាទរបុណ្យរុក្ខទិវា ៩កក្កដា ២០១៧ ដែលមានខ្លឹមសារដូចខាងក្រោម៖

បុណ្យរុក្ខទិវា បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងការថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីថែរក្សា ការពារ និងបណ្តុះគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ។

សូមអរគុណក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ឋ អាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាគម អង្គការជាតិ និងអន្តរជាតិ ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួម ថែរក្សាការពារ និងដាំដុះដើមឈើកាន់តែច្រើនឡើងនៅទូទាំងប្រទេស។

សូមបងប្អូនចូលរួមបណ្តុះគំនិតនៃការស្រឡាញ់ដើមឈើ និងចូលរួមដាំដុះ ថែរក្សា ការពារព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់ខ្លូនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងប្រព័ន្ធជីវៈចម្រុះផងដែរ។ ប្រទេសជាតិដែលសំបូរ ព្រៃឈើគឺបានជួយយ៉ាងច្រើនដល់បញ្ហាកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ៕




No comments:

Post a Comment