Wednesday, June 14, 2017

មូលហេតុអ្វីបានជាប្រទេស Qatar ជាបញ្ហាសម្រាប់ទីក្រុងវ៉ាស៊ីនតោនទៅវិញ?

ជា​ឧ​បទ្វីប​ដ៏​តូច​មួយដែល​​នៅ​ជាប់​នឹង​ប្រ​ទេស Saudi Arabia នោះ ប្រ​ទេស​ Qatar គឺ​ជា​ប្រ​ទេស​មួយ​ដែល​មាន​ទំហំ​ប្រ​ទេស​របស់​ខ្លួន​ពោរ​ពេញ​ទៅ​ដោយ​ឧស្ម័នធម្មជាតិ​ដ៏​សម្បើម។ ជា​មួយ​នឹងចំនួន​​ប្រ​ជា​ពល​រដ្ឋ​​ដែល​មានមិន​លើសពី​២៥០​.០០០ នាក់​ផង​នោះ ប្រ​ទេស​នេះ​នៅ​តែ​ខ្វែង​យោ​បល់​គ្នា​ទៅ​លើ​ស្ថាន​ភាព​ជាច្រើន​ ជា​ពិសេស​ស្ថាន​ភាព​នយោ​បាយ​នៅ​ក្នុង​ស្រុក​ និង​ស្ថាន​ភាព​នៃ​ការ​ផ្តល់​ហិរញ្ញ​ប្ប​ទាន​សម្រាប់​ការ​ធ្វើ​អំពើ​ភេ​រ​វ​កម្ម​ក្នុង​តំបន់។ ភាព​ចម្រូងចម្រាសបាន​ឈាន​ដល់​ចំណុច​ដ៏​ក្តៅ​គគុក​នា​ពេល​ថ្មី​ៗ​នេះ ដោយសារ​តែ​ការ​គាំទ្រ​ដ៏​រ៉ាំរ៉ៃ​របស់​ប្រ​ទេស Qatar ទៅ​លើ​អំពើ​ភេរ​វ​កម្ម​អន្តរ​ជាតិ និង​ថ្នាក់​តំបន់។

ប្រ​ទេស​ជិត​ខាង​មួយ​ចំនួន​បាន​ឆ្លើយ​តប ដោយ​ការ​កាត់​ផ្តាច់​ទំនាក់​ទំនង​ការ​ទូត​ទាំង​អស់​ជា​មួយ​នឹងប្រ​ទេស​ Qatar រាប់​បញ្ចូល​ទាំង ​ប្រ​ទេស Saudi Arabia Bahrain United Arab Emirates Egypt Yemen Mauritania និង​ប្រ​ទេស​ Maldives ដែល​ទំនង​​ជា​មាន​ប្រ​ទេស​ជា​ច្រើន​ទៀត​អនុវត្ត​ន៍​តាមផង​ដែរ។ ប្រ​ទេស​ដ៏​តូច​មួយ​នេះ បាន​ជួប​ប្រ​ទះ​រដ្ឋ​ប្រ​ហារ​នយោ​បាយ​ចំនួន ​៥ លើក​ក្នុង​រយៈ​ពេល​៥០ ឆ្នាំ​ និយាយរួម​ គឺ​រដ្ឋ​ប្រ​ហារ​រៀង​រាល់​១០ ឆ្នាំ​ម្តង។ ជម្លោះ​រវាង​គ្រួសារ​ Al-Thani ហើយ​រដ្ឋ​ប្រ​ហារ​របស់​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​រឿង​ដែល​មិន​អាចលុប​បំបាត់​បាន​នៅ​ក្នុង​ទស្សនៈ​នយោ​បាយ​ផ្ទៃ​ក្នុង​របស់ពួក​គេ។ បញ្ហា​ដ៏​ធ្ងន់​ធ្ងរ​របស់​ប្រ​ទេស Qatar បាន​ចាប់​ផ្តើម​មាន​ឡើងដែល​​មិន​ធ្លាប់​មាន​ពី​មុន​មក​​ គឺ​ចាប់​តាំង​ពី​​លោក ​Sheikh Hamad bi Khalifa Al-Thani បាន​ទម្លាក់​ឪពុក​របស់​គាត់​នៅ​ឆ្នាំ​១៩៩៤។

អ្នក​ដែល​ផ្តួល​រំលំ​នេះ គឺ​ជាឪពុក​របស់​អ្នក​កាន់​អំណាច​បច្ចុ​ប្បន្ន​នៃ​ប្រ​ទេស​ Qatar គឺ​លោក ​Sheikh Hamad bi Khalifa Al-Thani នេះ​តែ​ម្តង​។ ​ប្រ​ទេស​ Qatar មិន​គ្រាន់​តែ​ព្យាយាម​ដើម្បី​ទប់​ស្កាត់​នូវ​រដ្ឋ​ប្រ​ហារ​ដែល​បម្រុង​នឹង​កើត​ឡើង​ និង​ជម្លោះ​នយោ​បាយ​ផ្ទៃ​ក្នុង​ប៉ុណ្ណោះទេ ក៏​ប៉ុន្តែ​ខ្លួន​​​កំពុង​តែ​ព្យាយាម​​យក​​ចេញ​ផង​ដែរនូវ​ការ​អនុ​វត្ត​នេះទៅ​កាន់​ប្រ​ទេស​ជិត​ខាង​មួយ​ចំនួនទៀត​​នៅ​ក្នុង​តំបន់។ តាម​យោបល់​របស់​ពួក​គេ រឿង​នេះ​នឹង​បង្កើត​ជំហរ​កាន់​តែ​រឹង​មាំ​សម្រាប់​ប្រ​ទេស​ Qatar ព្រម​ជា​មួយ​នឹង​មធ្យោ​បាយ​នៃ​ការ​ទទួល​បាន​ឥទ្ធិ​ពល​ដែល​នឹង​ធ្វើ​ឱ្យ​ក្បាល​ម៉ាស៊ីន​នយោ​បាយ​កាន់​តែ​មានជំហរ​រឹង​មាំឡើង​​។ ប្រ​ទេស​ Qatar បាន​ផ្តោត​លើ​ជ័យ​ជំនះ​របស់​ក្រុម​​អ៊ី​ស្លាម​​នៅ​ក្នុង​ពិ​ភព​អារ៉ាប់ បន្ទាប់មក​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​បង​ប្អូនប្រុសដែល​​មាន​ឈាម​ជ័រ​កាន់​សាសនាអ៊ី​ស្លាម។

នៅ​ក្នុង​ប្រ​ទេស​លី​ប៊ី ប្រ​ទេស​ Qatar បាន​ផ្តល់​ការ​គាំទ្រ​ផ្នែក​ឃោសនា​ការ​ និង​ហិរញ្ញវត្ថុ​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ដល់​កង​ជីវពល​ Fajr របស់​បង​ប្អូនប្រុសដែល​​មាន​ឈាម​ជ័រ​កាន់​សាសនាអ៊ី​ស្លាម ដែលជា​ក្រុម​មួយ​​បរាជ័យ​​ធ្វើ​មិន​បាន​សម្រេច​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នយោ​បាយ​គ្រប់​បែប​យ៉ាង​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​នៅ​ក្នុង​ប្រ​ទេស​លីប៊ី។ វា​ច្បាស់​ណាស់​ថា រដ្ឋ​ការ​អា​មេ​រិក​បច្ចុប្បន្ន​មាន​ឥរិយាបថ​មិន​ផ្លាស់​ប្តូរ​ឆ្ពោះ​ទៅ​រក​ស្ថាប័ន​ដែល​មិន​មែន​រដ្ឋ និង​កង​ជីវ​ពល​។ នេះ​គឺ​វា​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​រដ្ឋ​ការ​របស់​លោក Obama ដែល​បរាជ័យ​មិន​បាន​ទប់​ស្កាត់​អង្គ​ការ​ជ្រុល​និ​យម​ណា​មួយ ដែល​ឧបត្ថម្ភ​ដោយ​ប្រ​ទេស Qatar និងប្រ​ទេស Iran។

យើង​ចាំ​បាច់​ត្រូវ​តែ​អត់​ធ្មត់ និង​រង់​ចាំ​​មើល​ថាតើ​ទី​ក្រុង​វ៉ា​ស៊ីន​តោន​នឹង​ដោះ​ស្រាយ​ជា​មួយ​នឹង​ប្រ​ទេស Qatar របៀប​ណា​។ គំនិត​ដែល​​ថា យន្ត​ហោះ​ចម្បាំង​អា​មេ​រិក​នឹងបើ​ក​​ប្រ​តិ​បត្តិ​ពី​មូល​ដ្ឋានកង​​ទ័ព​អាកាស Al-Udeid ក្នុង​ប្រ​ទេស Qatar ដើម្បី​ទម្លាក់​គ្រាប់​បែក​ដោយ​ផ្ទាល់​លើ​ក្រុម Al-Qaeda គឺ​ជាអង្គ​ការ​ភេ​រ​វ​កម្ម​មួយ​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពីប្រ​ទេស Qatar ដែល​ជា​រឿង​មួយ​គួរ​ឱ្យ​មាន​មន្ទិល​។ នៅ​ថ្ងៃ​ខាង​មុខ​ថា​តើ​​ទី​ក្រុង​វ៉ាស៊ីន​តោន​នឹងដាក់​សម្ពាធ​ធ្ងន់​ធ្ងរ​បែប​ណា​លើ​ទី​ក្រុង​ ​​Doha៕

​​​(​ប្រភព: The Hill ចុះថ្ងៃទី១២ ខែ​​​​​មិថុនា​​​ ឆ្នាំ២០១៧)


No comments:

Post a Comment