Wednesday, June 14, 2017

អ៊ីស្រាអែលបានសន្យាថា នឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣២៥នាក់ នៅក្នុងឆ្នាំ២០១៧នេះ ទៅបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតអោយ លោក Yuval Fuchs អនុប្រធានទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍អន្តរជាតិ នៃប្រទេសអ៊ីស្រាអែល និង សហការីបានចូលជួបសម្តែងការគួរសម និងរាយការអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍អន្តរជាតិ នៃប្រទេសអ៊ីស្រាអែល ។
លោក Yuval Fuchs បានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាភាគីសហការណ៍ដ៏ល្អជាមួយប្រទេសអ៊ីស្រាអែលក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ សូមបញ្ចាក់ថាក្នុងកិច្ចប្រជុំភាគីអ៊ីស្រាអែលបានសន្យាថា ១. នឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣២៥នាក់ នៅក្នុងឆ្នាំ២០១៧នេះ ទៅបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល។
២. បន្តផ្តល់ការគាំទ្រដល់កម្មវិធី Agrostudies ដែលទទួលយកនិស្សិតទៅធ្វើកម្មសិក្សារយះពេល ១១ខែ ហើយភាគីអ៊ីស្រាអែលគ្រោងនិងធ្វើគម្រោងថ្មីៗ ដើម្បីជួយគាំទ្រដល់និស្សិតដែលបានបញ្ចប់កម្មសិក្សានៅប្រទេសអ៊ីស្រាអែល អាចទទួលបាន Post Training Program រួមជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រគំរូមួយចំនួនដើម្បីបង្កើននូវសមត្ថភាពនិស្សិតលើការងារបច្ចេកទេសកសិកម្មបន្ថែមទៀត។ កម្មវិធីនេះនឹងអាចបន្តក្នុងរយៈពេល៣ឆ្នាំខាងមុខ ៕




No comments:

Post a Comment