Wednesday, June 14, 2017

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានរៀបចំពិធីប្រគល់រង្វាន់ដល់ប្អូនៗកុមារា កុមារី ដែលបានទទួលជ័យលាភី ពី ១ ដល់ លេខ ៣

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានរៀបចំពិធីប្រគល់រង្វាន់ស្តីពីសកម្មភាពចម្រុះវិស័យកាក បាទក្រហមកម្ពុជា ដល់ប្អូនៗកុមារា កុមារី ដែលបានទទួលជ័យលាភី ពី ១ ដល់ លេខ ៣ កាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៧ កន្លងមក ដើម្បីចូលរួមអបអរខួបទី ១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៧ ក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” ។

ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការសាខា កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ក្រោមវត្តមានលោកស្រី ចឹក ហេង ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ មន្ត្រីសាខា កាកបាទក្រហមកម្ពុជា ខេត្ត លោកគ្រូ អ្នកគ្រូ និងកុមារា-កុមារី ជ័យលាភីថ្នាក់ខេត្ត សរុប ១២ នាក់។
កម្មវិធីប្រឡងគំនូរកុមារ បានផ្តល់ឱកាសដល់កុមារចំនួន ១៨៤ នាក់ រៀននៅសាលាបឋមសិក្សាចំនួន ៤ ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ បានចូលរួមបញ្ចេញស្នាដៃក្នុងការគូរគំនូរ ដែលបណ្តុះនូវថ្នាលគំនិត ឧត្តមគតិមនុស្សធម៌ និងការយល់ដឹងពីកាកបាទក្រហមកម្ពុជា ដែលបាននិងកំពុងធ្វើ។
ជាមួយគ្នានេះ រូបគំនូរជ័យលាភីថ្នាក់ខេត្តប្រចាំឆ្នាំ ២០១៧ បានទៅលើ ៖
– ជ័យលាភីលេខ ១ ៖ កុមារី ពន្លឺ នាងពណ្ណរី សិស្សសាលាបឋម សិក្សាត្បែងមាន ជ័យ
– ជ័យលាភីលេខ ២ ៖ កុមារី ឌឿន ស៊ីថា សុនីតា សិស្សសាលាបឋមសិក្សាអនុវត្តន៍
– ជ័យលាភីលេខ ៣ ៖ កុមារា ដួង រស្មី សាលាបឋមសិក្សាហ៊ុន សែន។
-ជ័យលាភីលេខ ៣ ស្ទួន៖កុមារី ឈិត អាមួយ សិស្សបឋមសិក្សាស្ថពរ៕





No comments:

Post a Comment