Friday, June 16, 2017

ក្រុមការងារ LASED II ថ្នាក់ជាតិ និងថ្នាក់ខេត្តកំពង់ឆ្នាំង ចុះសិក្សាអំពីលទ្ធភាព​សាងសង់​ប្រព័ន្ធធារា​សាស្ត្រខា្នតតូច​ និងវិភាគ​ក្សេត្របរិស្ថាន​ នៃភូមិគោល​ដៅចំនួន៤​



នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ លោក ដោក ដូម៉ា នាយកគម្រោង LASED II នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  រួមជាមួយក្រុមទីប្រឹក្សាធនាគារពិភពលោក និងក្រុមការងារ LASED II ថ្នាក់ខេត្ត ដែល​មាន​លោក ​អម សុភា នាយករដ្ឋបាល​សាលាខេត្ត​និង​ជា​ប្រធានគម្រោង​ប្រចាំខេត្ត​កំពង់ឆ្នាំង បានចុះសិក្សាអំពីលទ្ធភាពនៃការសាងសង់ ប្រព័ន្ធធារាសាស្រ្ត​ខ្នាតតូច និងសិក្សាប្រព័ន្ធវិភាគក្សេត្របរិស្ថាន នៃតំបន់គោលដៅទាំង៤។
លោក ដោក ដូម៉ា បានឲ្យដឹងថា តំបន់គោលដៅទាំង៤នោះរួមមាន៖ ភូមិគីរីអភិវឌ្ឍន៍ ក្នុងឃុំឈានឡើង ភូមិសុខសែនជ័យ ក្នុងឃុំពាម ភូមិខ្សាច់ស និងភូមិសំបុកគ្រៀល ក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យក្នុងគោលបំណងដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ សហគមន៍ ប្រកបដោយនិរន្តភាព៕






No comments:

Post a Comment