Friday, June 16, 2017

(សូមទស្សនាវីដេអូ) កាកបាទក្រហម​កម្ពុជា ប្រារព្ធពិធី​សូត្រមន្ត​ចម្រើន​ព្រះបរិត្ត និង​រាប់បាត្រ​ព្រះសង្ឃ​៨២អង្គ ថ្វាយសម្ដេច ព្រះមហាក្សត្រី ក្នុង​ឱកាសបុណ្យ​ចម្រើនព្រះ​ជន្មវស្សា​គម្រប់៨១​យាងចូល​៨២ព្រះវស្សា



នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា បានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ៨២អង្គ ថ្វាយសម្ដេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចម្រើនព្រះជន្មវស្សាគម្រប់៨១យាងចូល៨២ព្រះវស្សា ក្រោមអធិបតីភាពលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីមន្ដ្រីកាកបាទក្រហម គ្រប់លំដាប់ថ្នាក់ រួមទាំងយុវជនស្ម័គ្រចិត្ដ កាកបាទក្រហមកម្ពុជា ជាច្រើនរយនាក់ទៀតផង៕

No comments:

Post a Comment