Friday, June 16, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការចែកមាសប្រាក់ឱ្យកូនចៅមិនប្រាកដថាគង់វង្សទេ ប៉ុន្តែការចែកចំណេះវិជ្ជាគឺមិនបាត់បង់ទេ

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការចែកមាសប្រាក់ឱ្យកូនចៅមិនប្រាកដថាគង់វង្សទេ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និ​ស្សិត​នៃសាកលវិទ្យាល័យ​បញ្ញាសាស្រ្តចំនួន៩១៥នាក់ ក្នុងនោះមាន បរិញ្ញាបត្ររង បរិញ្ញា​បត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង បណ្ឌិត នៅវិទ្យាស្ថានជាតិអប់រំ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការចែកមាសប្រាក់ឱ្យកូនចៅ មិនប្រាកដថាគង់ទេ អាចចាញ់ល្បែង អាចចោរលួច អាចមានរឿងនេះ រឿងនោះ បាត់បង់ ក៏ប៉ុន្តែចែកចំណេះវិជ្ជា គឺមិនបាត់បង់ទៅណាទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើសុំដល់និស្សិតទាំងអស់ ត្រូវបន្តការខិតខំដើម្បីការរីកលូតលាស់បន្ថែមទៀតសម្រាប់ចំណេះដឹងរបស់យើង គ្មានការចេះដឹងណាមួយបើយើងមិន ខិតខំ អាចដើរទាន់សភាពការណ៍នោះទេ ព្រោះអ្វីៗប្រែប្រួលលឿនណាស់ ហើយស្មុគស្មាញ ណាស់ក្នុងពេលបច្ចុប្បន្ននេះ៕






No comments:

Post a Comment