Friday, June 16, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា អញ្ជើញចូលរួមពិសារអាហារស្រាយបួសជាមួយបបងប្អូនខ្មែរ-អ៊ីស្លាម នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ អញ្ជើញចូលរួមពិសារ អាហារស្រាយបួស ជាមួយបងប្អូនខ្មែរ-អ៊ីស្លាម រាប់ពាន់នាក់នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ ពិធីស្រស់ស្រូបអាហារ ស្រាយបួសនៅល្ងាចថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំខ្មែរ-អ៊ីស្លាមជាច្រើនរូបផ្សេងទៀត ផងដែរ។

ឆ្នាំ២០១៧នេះ គឺជាឆ្នាំទី៤ហើយ ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលស្រស់​ស្រូបអាហារស្រាយបួសជាមួយ បងប្អូនខ្មែរ-អ៊ីស្លាម។ ក្រៅពីការចូលរួមស្រស់ស្រូបអាហារជាមួយបងប្អូនខ្មែរ-អ៊ីស្លាមហើយនោះ លោក ហ៊ុន សែន ក៏តែងតែបានអញ្ជើញជួបសំណេះ​សំណាលជាមួយប្រជាពលរដ្ឋខ្មែរកាន់សាសនាគ្រិស្តផងដែរ៕





No comments:

Post a Comment