Friday, June 16, 2017

ក្រុមហ៊ុន​កុំព្យូទ័រ យកកាក​សំណល់ប្លាស្ទិក ពីឆ្នេរ​សមុ​ទ្រកោះហៃ​ទីទៅ​កែច្នៃជាសំបកកុំព្យូទ័រយួរដៃ


ក្រុមហ៊ុនកុំព្យូទ័រ Dell បានសាកល្បងយកកាកសំណល់ប្លាស្ទិករាប់តោនពីឆ្នេរសមុទ្រ នៃកោះហៃទីទៅកែច្នៃឡើងវិញធ្វើជាសំកដាក់កុំព្យូទ័រយួរដៃ។ នេះគឺជាក្តីសង្ឃឹមដែលពិភពលោកចង់ឃើញការសំអាតកាកសំណល់ពីមហាសមុទ្រ។ នាពេលបច្ចុប្បន្ននេះ គ្រប់គ្នាដែលទិញកុំព្យូទ័រ ម៉ាក DELL XPS នឹងអាចទិញកុំព្យូទ័រដែលមានសារធាតុជ័រប្រមាណ២៥%ពីមហាសមុទ្រដែលគេយកមកពីកោះហៃទី។
សូមបញ្ជាក់ថា ប្លាស្ទិកប្រមាណ៥ពាន់លានដប បានលិចក្នុងមហាសមុទ្រ ហើយចំណែកខ្លះនៃប្លាស្ទិកត្រូវបានសត្វក្នុងសមុទ្រស៊ីដែលបាននិងកំពុងប៉ះពាល់ដល់អាយុជីវិតសត្វរាប់ពាន់ក្បាល។ សម្រាប់ឆ្នាំ២០១៨នេះ ក្រុមហ៊ុនDELL រំពឹងថានឹងអាចប្រមូលប្លាស្ទីកប្រមាណ៨ពាន់គីឡូក្រាម។
សូមជម្រាបផងដែរថា ការប្រមូលប្លាស្ទិចនេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីជួយសង្គ្រោះភពផែនដីពីការប្រើប្រាស់កាកសំណល់ប្លាស្ទិក។ បញ្ហាគ្រប់គ្រងសំបកដបប្លាស្ទីក គឺមិនមែនជាបញ្ហាដែលមានដោយឡែកសម្រាប់តែកម្ពុជានោះទេ ប៉ុន្តែកម្ពុជា និងពលរដ្ឋទាំងអស់ជាពិសេសអ្នកប្រើប្រាស់សមុទ្រ ឬអ្នកអាស្រ័យផលនៅនឹងសមុទ្រត្រូវតែមានគំនិតថែរក្សា និងទុកដាក់សំរាមជាពិសេសសំណល់ប្លាស្ទីកឱ្យត្រឹមត្រូវដើម្បីថែរក្សាបរិស្ថានស្អាតទាំងអស់គ្នា៕




No comments:

Post a Comment