Thursday, March 02, 2017

Facebook សីហា ៖ បែកធ្លាយសំឡេងលោក ជា ប៉ូច និយាយគ្នាជាមួយលោក គង់ បូរ៉ា ហាមមិនឱ្យទៅចូលរួមបោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធានបក្ស

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុក សី ហា បានបង្ហោះផ្សាយ «សំឡេងបែកធ្លាយសំឡេងលោក ជា ប៉ូច និយាយគ្នាជាមួយលោក គង់ បូរ៉ា  ហាមមិនឱ្យទៅចូលរួមបោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធានបក្ស»

ខាងក្រោមនេះជាខ្លឹមសារ និងវីដេអូសំឡេងបែកធ្លាយ ៖

ផេកសីហា យើងខ្ញុំទើបនឹងបានទទួលសំឡេងឆ្លើយឆ្លងគ្នារវាងលោក ជា ប៉ូច និយាយជាមួយលោក គង់ បូរ៉ា ដែលជាកូនប្រុសរបស់លោក គង់ គាំ ។
លោក ជា ប៉ូច ដែលគេដឹងថា ជាមនុស្សរបស់ សម រង្ស៊ី ម្នាក់ដែរនោះ បានបង្ហាញនូវអារម្មណ៍ខឹង និងបានប្រកូកប្រកាសតំណាងរាស្ត្រមួយចំនួនទៀតជាសមាជិកគណៈកម្មាធិការនាយក មិនឲ្យទៅចូលរួមប្រជុំបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២ ខែកុម្ភៈ នេះឡើយ ហើយសូម្បីតែបេក្ខជនលោក អេង ឆៃអ៊ាង ដែលខំប្រឹងបញ្ចុះបញ្ចូលដើម្បីបានការគាំទ្រធ្វើជាអនុប្រធានគណបក្ស ក៏ ជា ប៉ូច មិនបោះឆ្នោតឲ្យដែរ។
សូមស្តាប់សំឡេងរវាងលោក ជា ប៉ូច ជាមួយលោក គង់ បូរ៉ា ដូចតទៅ៖

No comments:

Post a Comment