Thursday, March 02, 2017

កម្ពុ​ជា-អ៊ីតាលី ចុះហ​ត្ថលេខាលើ​កិច្ចព្រមព្រៀង​ឥណទាន លើទឹក​ប្រាក់ចំនួន ៣៦,​៣០ លានដុល្លារអាមេរិក “គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច”

នាពេលថ្មីៗនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាន សម្បទាន ដែលមានទឹកប្រាក់ចំនួន ៣៦,៣០ លានដុល្លារអាមេរិក ជាមួយលោក Gilbert Fossoun Houngbo ប្រធានមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍកសិកម្ម (International Fund for Agricultural Development – IFAD) សម្រាប់ជាឥណទានចូលរួមគាំទ្រការអនុវត្ត “គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច” ។

សូមជម្រាបផងដែរ ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តធ្វើនៅទីស្នាក់ការកណ្តាលរបស់ IFAD នាទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ៕



No comments:

Post a Comment