Thursday, March 02, 2017

ទស្សនវិភាគ៖ត្រៀមកាប់ចាក់គ្នាពេញគណបក្ស!

នយោបាយកាប់ចាក់គ្នារបស់បក្សប្រឆាំងមិនទាន់ចប់ទាំងស្រុងនោះទេ ឥឡូវ! ចាប់ផ្តើមដល់វគ្គកូនចៅម្តង ក្រោយពី កឹម សុខា បានយកឈ្នះ សម រង្សីទាំងស្រុង ។

ពេលនេះគ្មាននរណាម្ចាស់នរណា រឺ នរណាមេកើយនរណាទេ ស្ថានភាពបែបនេះវាពិតជាមិនអំណោយផលដល់អស់លោកតំណាងរាស្រ្តបក្សប្រឆាំងមែន។ ដាវ កាំបិត ដុំថ្ម ជំពាមកៅស៊ូត្រូវបានអស់លោកតំណាងរាស្រ្តត្រៀមរួចរាល់ហើយ ។ មួយក្តារនេះ បើប្រកាន់បក្សពួកក្នុងការជ្រើសរើសជាអនុប្រធានបែបបក្សពួក ប្រាកដណាស់ គ្រាប់ជំពាម និង ដុំថ្មប្រាកដជាហោះពេញបក្សប្រឆាំង ។

ឯ កឹម សុខា មិនខ្វល់ ព្រោះគាត់ដឹងថាតំណែងប្រធានបក្សគឺរបស់គាត់បាត់ទៅហើយ ចង់អាណាអនុប្រធានក៏កឹម សុខា មិនយកចិត្តទុកដាក់និងយកភ្នែកមើលផង ។ ព្រោះតែបក្សពួកនិយម តំណាងរាស្ត្របក្សប្រឆាំងក្នុងស្រុកចាប់ផ្តើមលាឈប់ជាបណ្តើរៗហើយ ហើយអាតំណាងរាស្រ្តរស់នៅស្រុកក្រៅក៏លាឈប់ដែរ តែសំខាន់សកម្មជនគាំទ្រប៉ុន្មានខេត្តឃុំក៏លាឈប់ទៀត តើខ្ញុំរស់បានដល់ពេលណា?

ប្រភព៖ អ្នកប្រើប្រាស់ហ្វេសប៊ុកសេរី


No comments:

Post a Comment