Thursday, March 02, 2017

ជប៉ុន​បន្តផ្តល់​ជំនួយ​១លាន៤​សែនដុល្លារ ដល់​ផ្នែកកម្ចាត់​មីន កសិកម្ម និង​សុខភាព​មាតា​និងទារក

ភ្នំពេញ៖រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ បានចុះហត្ថលេខាផ្តល់ជំនួយជាថវិកាប្រមាណ១លាន៤សែនដុល្លារអាមេរិក សម្រាប់បង្កើនសមត្ថភាពបោសសំអាតមីននៅកម្ពុជា ការអនុវត្តគម្រោងពង្រឹងទីផ្សារនៃផលិតផលសរីរាង្គសហគមន៍ កសិកម្មនៅខេត្តស្វាយរៀង និងអនុវត្តគម្រោងលើកកម្ពស់ សុខភាពមាតា និងទារក នៅក្នុងខេត្តតាកែវ។

នាឱកាសនោះផងដែរ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានថ្លែងទៀតថា ការផ្តល់ជំនួយជូនអង្គការសកម្មភាពមីនជប៉ុន (JMAS=ជេម៉ាស់) សម្រាប់បង្កើនសមត្ថភាពបោសសំអាតមីនរបស់មជ្ឈមណ្ឌលជាតិសកម្មភាពមីនកម្ពុជា CMAC ដំណាក់កាលទី៣ ចំនួនជាង៥សែន៤ម៉ឺនដុល្លារ និងប្រកាសផ្តល់ជូនអង្គការ IVY សម្រាប់អនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ តាមរយៈការពង្រឹងទីផ្សារផលិតផលកសិកម្មនៅក្នុង ខេត្តស្វាយរៀង និងខេត្តព្រះវិហារ ចំនួនជាង ៣សែន៨ម៉ឺនដុល្លារ អាមេរិក និងបានផ្តល់ជំនួយឲ្យទៅអង្គការ World Vision ជប៉ុនចំនួនជាង៤សែន៦ម៉ឺន៦ពាន់ដុលា្លរ សម្រាប់អនុវត្តគម្រោងលើកកម្ពស់សុខភាពមាតា និងទារកនៅស្រុកចំនួនពីររួមមាន ៖ ស្រុកកោះអណែ្តត និងស្រុកគិរីវង្ស ខេត្តតាកែវ៕


No comments:

Post a Comment