Thursday, March 02, 2017

លោក​នាយ​ករដ្ឋមន្ដ្រី ហ៊ុន សែន អញ្ជើញបើ​កសន្និសី​ទចក្ខុវិស័យ​ប្រទេស​កម្ពុជា ឆ្នាំ២០១៧

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមនៅក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៧ លើប្រធានប្រធានបទ «ការឈានឡើងនៃសង្វាក់តម្លៃឧស្សាហូបនីយកម្ម ដើម្បីកំណើន និងការអភិវឌ្ឍក្នុងសម័យឌីជីថល » (2017 Cambodia outlook Conference “Moving up the Value chain for Industrialization , Digitization ,Growth and Development”
លោកនាយករដ្ឋមន្រ្តី បានអបអរសាទរ និងកោតសរសើរចំពោះការរៀបចំឱ្យមានវេទិកានេះ ដែលលោកបានចូលរួម ១១លើកមកហើយ។ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៧ នេះគឺឆ្លើយតបនឹងការរីកលូតលាស់នៃ (Global Value Chain-GVC) ក្លាយទៅជាកត្តាកំណត់មួយនៃប្រព័ន្ធពាណិជ្ជកម្មសកលនាពេលបច្ចុប្បន្ន។ ការឈានឡើងយ៉ាងលឿននៃ GVC គឺមានសារៈសំខាន់ដោយសារការថយចុះរបាំងរារាំងពាណិជ្ជកម្ម និងវិនិយោគ ការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ITC) និងការថយចុះតម្លៃនៃការដឹកជញ្ជូន និងឡូជីស្ទិក។ ទោះបីកំណើន សេដ្ឋកិច្ចកម្ពុជាមាន ៧.៧% ក៏ដោយ គឺយើងត្រូវខិតខំប្រឹងបន្ថែមអោយបានខ្លាំងថែមទៀត ហើយកំណើនសេដ្ឋកិច្ចនេះក៏អាចនឹងត្រូវប៉ះពាល់ ដោយសារស្ថានភាពមិននឹងនរនៃពិភពលោកដូចជាកំណើន កំដៅភូមិសាស្រ្តនយោបាយ អត្រាការប្រាក់ធនាគារកណ្តាលអាមេរិកឡើងខ្ពស់ ការចាកចេញអង់គ្លេសពីសហគមអឺរ៉ុបជាដើម…។ល។
ការឈានឡើងក្នុងខ្សែសង្វាក់បង្កើតតម្លៃសមស្របល្អ សំរាប់បរិបទអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ជោគជ័យនៃការឈានឡើងក្នុងខ្សែសង្វាក់បង្កើតតម្លៃជាសកលពិតជាសំខាន់ណាស់ សម្រាប់ដំណាក់កាលអភិវឌ្ឍ គឺនៅពេលដែលប្រទេសយើងមានចំណូលទាប ក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងសម្រាប់ចក្ខុវិស័យប្រកបដោយមហិច្ឆតា ដើម្បីប្រែក្លាយប្រទេសដែលមានមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆតា ក្នុងការការឈានឡើងនៃខ្សែសង្វាក់បង្កើតតម្លៃ និងបន្តធ្វើឧស្សាហូបនីកម្ម ដើម្បីកំណើន និងការអភិវឌ្ឍ ត្រូវមានការសម្របសម្រួល និងសហប្រតិបត្តិការកម្រិតខ្ពស់រវាងក្រសួងមន្ទីរនានា វិស័យឯកជន ដៃគូអភិវឌ្ឍ និងស្ថាប័នអប់រំផ្សេងៗ។ ទំនើបកម្មនៃវិស័យឧស្សាហកម្មកម្ពុជា គឺមានសក្តានុពលជួយបង្កើនការងារយ៉ាងច្រើនដល់យុវជន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអរគុណដល់វិទ្យាស្ថាន CDRI និងធនាគារ ANZ Royal ព្រមទាំងដៃគូម្ចាស់ជំនួយ ភ្ញៀវជាតិ និងអន្តរជាតិដែលបានចូលរួមពិភាក្សា នៅក្នុងសន្និសីទ ថ្ងៃនេះដើម្បី រកគន្លឺះ សំខាន់ៗជាច្រើនទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿង ថែមទៀត៕


No comments:

Post a Comment