Thursday, March 02, 2017

លោក​នាយករដ្ឋម​ន្ត្រី ហ៊ុន សែន ផ្ញើ​លិខិត​ជូនពរ​លោក កឹម សុខា ទើប​ជ្រើសតាំង​​ជាប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជំនួស​លោក សម រង្ស៊ី

ភ្នំពេញ៖ លោក ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស បានផ្ញើលិខិតជូនពរលោក កឹម សុខា ដែលទើបជាប់ឆ្នោតក្លាយជាប្រធានគណបក្សសង្គ្រោះជាតិ ក្រោយអង្គសមាជបោះឆ្នោតជូន។

នៅក្នុងលិខិតរបស់លោក ហ៊ុន សែន បានសរសេរជូនពរលោក កឹម សុខា យ៉ាងដូច្នេះថា៖ «ជូនឯកឧត្តម កឹម សុខា នៅក្នុងឱកាសដែល ឯកឧត្តមត្រូវបានជ្រើសតាំងជាប្រធានគណបក្សសង្គ្រោះជាតិ ខ្ញុំសូមជូនពរឯកឧត្តមមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។ សូមឯកឧត្តមទទួលនូវការរាប់អានពីខ្ញុំ»។
សូមជម្រាបផងដែរថា នៅព្រឹកមិញនេះ លោក កឹម សុខា ដែលកាន់តំណែងប្រធានស្តីទីជាង១ឆ្នាំ បានឡើងកាន់តំណែងប្រធានគណបក្សសង្រ្គោះជាតិជាផ្លូវការហើយ បន្ទាប់ពីសមាជិកជាច្រើនបោះឆ្នោតគាំទ្រនៅក្នុងសមាជវិសាមញ្ញនាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ ខណៈ លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ត្រូវបានសមាជបោះឆ្នោតគាំទ្រឱ្យធ្វើជាអនុប្រធានគណបក្សប្រឆាំង៕


No comments:

Post a Comment